ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​គ​ន្ធ និសា​ ផ្សព្វផ្សាយ​​វិស័យ​អំ​ណា​ន​​ដល់​​កុមារនៅ​​ក្នុង​មន្ទីរ​ពេទ្យ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​យល់​ឃើញ​ពី​សារសំខាន់​នៃ​ការ​អាន​សៀវភៅ​ ដែល​មានចំណេះ​ដឹង​ជា​ច្រើន​បង្កប់​ក្នុង​អត្ថន័យ​ តារា​ចម្រៀង​​ សុ​គ​ន្ធ​ និសា​ បាន​ធ្វើ​ទស្សនកិច្ច​ផ្សព្វផ្សាយ​​ពី​កម្មវិធី​មួយ​ឈ្មោះ​ថា​ ​ជ្រុង​បណ្ណាល័យ​នៅ​មន្ទីរពេទ្យ ​ដើម្បី​គាំទ្រ​ការ​ផ្សាយ​អំ​ណា​ន ​ជាមួយ​កុមារ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។

រាជធានីភ្នំពេញ ៖ ដោយ​យល់​ឃើញ​ពី​សារសំខាន់​នៃ​ការ​អាន​សៀវភៅ​ ដែល​មានចំណេះ​ដឹង​ជា​ច្រើន​បង្កប់​ក្នុង​អត្ថន័យ​ តារា​ចម្រៀង​​ សុ​គ​ន្ធ​ និសា​ បាន​ធ្វើ​ទស្សនកិច្ច​ផ្សព្វផ្សាយ​​ពី​កម្មវិធី​មួយ​ឈ្មោះ​ថា​ ​ជ្រុង​បណ្ណាល័យ​នៅ​មន្ទីរពេទ្យ ​ដើម្បី​គាំទ្រ​ការ​ផ្សាយ​អំ​ណា​ន ​ជាមួយ​កុមារ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។

ការ​រៀបចំ​នេះ​ ​​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ តុលា នេះ មន្ទីរពេទ្យ​កុមារ​ជាតិ​រាជធានី​ភ្នំពេញ​ ។​ នេះ​ជា​ការ​ផ្សព្វផ្សាយ​ការ​អាន​ជាមួយ​​កុមារ​ ដែល​មាន​តាំងពី​ឆ្នាំ​២០០៨​ ជ្រុង​បណ្ណាល័យ​មន្ទីរពេទ្យ​ គឺជា​គម្រោង​រវាង​អង្គការ​ស៊ី​ប៉ា​ និង​អង្គការ​យូ​នី​សេ​ហ្វ​ ដែល​បាន​បង្កើត​នូវ​ជ្រុង​បណ្ណាល័យ​មួយ ​សម្រាប់​ការ​អាន​សៀវភៅ​រៀន ​និង​កម្សាន្ត ។​

នេះ​ជា​ការ​ចូលរួម​កាត់​បន្ថយ​ភាព​​ឈឺចាប់​របស់​អ្នកជំងឺ​ ក៏​ដូច​ជា​ផ្តល់​នូវ​ភាព​រីករាយ​ផង​ដែរ​ ។​ រហូត​មក​ទល់​ពេល​នេះ ​ជ្រុង​បណ្ណា​ល័យ​មន្ទីរ​ពេទ្យ​មាន​ចំនួន​១៩ កំពុង​បើក​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២​ និង​១៧​ខេត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ កញ្ញា​សុ​គ​ន្ធ និសា​ ដែល​បាន​ក្លាយជា​ទូត​សុច្ឆន្ទៈ​​នៃ​អង្គការ​ស៊ី​ប៉ា​ បាន​ថ្លែង​ថា​ ថ្ងៃនេះ​នាង​មាន​ទឹកចិត្ត​រីករាយ ​ដែល​បាន​សហការ​ជាមួយ​អង្គការ​ស៊ី​ប៉ា​ បាន​ចុះ​មក​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ​ ធ្វើការ​ផ្សព្វផ្សាយ​ស្តី​ពី​អំ​ណា​ន​ជូន​ដល់​ប្អូន​ៗ ​កុមារ​របស់​យើង ​ដែល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ។​

នាង​ថា​ ការណ៍​ពិត​រវាង​នាង ​និង​អង្គការ​ស៊ី​ប៉ា​ បាន​ផុត​អាណ្ណ​ត្តិ​គ្នា​​តាំងពី​ឆ្នាំ​២០១៥​មក ​ប៉ុន្តែ​ដោយសារ​តែ​នាង​មើលឃើញ​ពី​សារ​សំខាន់​របស់​អង្គការ​នេះ​ មានការ​ជួយ​លើកកម្ពស់​វិស័យ​ការ​អាន​ដល់​ប្អូន​ៗ​ ក៏​​ដូច​ជា​ប្រជាជន​ទូទៅ ​ទើប​នាង​សុខចិត្ត​បន្ត​មាគ៌ា​នៅ​ជាមួយ​​អង្គការ​ស៊ី​ប៉ាប​ន្ត​ទៀត​។​នាង​មិន​មានការ​ចុះ​កុងត្រា​អ្វី​ទាំងអស់​ជាមួយ​អង្គការ​ខាងលើ​នេះ​ទេ​តែ​ជា​ការ​ពេញចិត្ត​ជួយ​ពេញ​ទំហឹង​ ។

បើសិនជា​គាត់​មាន​ពេល​មាន​កម្ម​វិធី​ណា ​ហើ​យាង​អាច​ឆ្លៀត​ជួយ​បាន​ គឺ​ជួយ​តែ​ម្តង ​។​ ចំពោះ​ប្អូន​ៗ​ កុមារ​ដែល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ នាង​បាន​ចុះ​មក​សួរសុខទុក្ខ​ ហើយ​នាំ​ពួក​គាត់​អាន​សៀវភៅ​ផ្សេង​ៗ​ ដែល​អាច​ជួយ​លើកទឹកចិត្ត​ផ្តល់​​ចំណេះដឹង​​ហើយ​មាន​ការ​លេងល្បែង​កម្សាន្ត​ផ្សេង​ៗ​ ដើម្បី​កុំ​ឲ្យ​មានការ​អផ្សុក​ដេក​តែ​នៅ​ក្នុង​បន្ទប់​ឬ​បំបាត់​ភាព​ឈឺ​ចុកចាប់ ​។​

តារា​ស្រគត់ស្រគំ​រូប​នេះបន្ត​ទៀត​ថា​ នាង​ពិតជា​មានចិត្ត​ចង់​ឲ្យ​កុមារ​កម្ពុជា​យើង​ស្រឡាញ់​ការ​អាន​ ព្រោះ​មើលទៅ​ការ​អាន​នេះ​ហាក់​​នៅ​មាន​កម្រិត​អត់​ទាន់​ពេញ​និយម​ប៉ុន្មាន​នោះ​ទេ ​ដែល​ធាតុ​ពិត​ការ​អាន​ពិតជា​មាន​សារសំខាន់​បំផុត ​ជួយ​យើង​ឲ្យ​មាន​អនា​គត​ ។ ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះ​ទេ​ ក្រៅពី​ជួយ​ផ្សាយ​ការ​អាន​ដល់​កុមា​រ ក៏​​ធ្លាប់​ចុះ​តាម​រោងចក្រ​កាត់ដេរ​ ព្រមទាំង​នៅ​តាម​បណ្តា​ភូមិ​ស្រុក​មួយ​ចំនួន​ទៀត​ ដោយ​នាង​បាន​ធ្វើការ​នេះ​ បាន​យ៉ាង​ពេញចិត្ត​លើ​វិស័យ​ដ៏​​ល្អ​នេះ​ ។