ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំស្មាន​គេភ្លេច ​ឱ្យតែជួប​គឺ​​​ចាប់

7 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ចាប់ខ្លួន​បុរស​ម្នាក់ កាលពី​ព្រឹក​​ថ្ងៃ​ទី​២៦ ​តុលា នេះ ស្ថិត​នៅ​ស្រុក​គាស់​ក្រឡតាម​ដីកា​បង្គាប់​ឱ្យ​​ចាប់ខ្លួន​របស់​តុលាការខេត្ត​បាត់ដំបង​ ។

ជន​ជាប់​ចោទ​​ខាងលើ​​ឈ្មោះ​​សំ សេត ហៅ​ឆែប អា​យុ​២៣​ឆ្នាំ ​មានទីលំ​នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ​ ។ ជន​នេះ​ត្រូវ​កម្លាំង​​ផ្នែក​អនុវត្ត​ដីកាចាប់ខ្លួន តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៦០៧ ដប​ច​ខ ចុះ​ថ្ងៃ​ទី​២៧​ ធ្នូ​ ២០១១ ដោយ​ចៅក្រមជំនុំជម្រះ ថ្លាង ផា​ណេ​ត សាលាដំបូង​​ខេត្តបាត់​ដំបង​។

យោងតាម​​ដីកា​បង្គាប់​ឱ្យ​​ចាប់ខ្លួន​​ឈ្មោះ​សំ សេត ហៅ​ឆែប នេះ ​ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ហិ​ង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់ ដែល​ប្រ​ព្រឹក​ កាលពី​​ថ្ងៃ​ទី​២៧​ មីនា ​២០១១ កន្លងមក ស្ថិតនៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ​ ។ ក្រោយ​ពី​បង្ក​ហឹ​ង្សា​ជន​នេះ​​បាន​រត់​គេច​ខ្លួន តែ​ត្រូវ​តុលាកា​ជំនុំ​ជម្រះ​កាត់ទោស​ឱ្យ​​ជាប់គុក​ចំនួន​៧​ឆ្នាំ គិត​ត្រឹម​​ថ្ងៃ​ចាប់ខ្លួន​​បាន ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​រូប​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត ​និង​ត្រៀម​បញ្ជូន​បន្ត​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ។