ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HCR ថា​ឆ្នាំ​2016 ជនអន្តោប្រវេសន៍​កាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ស្លា.ប់​ច្រើន​បំផុត

7 ឆ្នាំ មុន

ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR អះអាង​នា​ថ្ងៃ​ទី​២៥ តុលា​ថា ចំនួន​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ដែល​ស្លា.ប់​ពេល​ធ្វើ​ដំណើរ​ផ្សងព្រេង​កាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុង​ឆ្នាំ​២០១៦​មាន​ខ្ពស់​បំផុត ខណៈ​

ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR អះអាង​នា​ថ្ងៃ​ទី​២៥ តុលា​ថា ចំនួន​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ដែល​ស្លាប់​ពេល​ធ្វើ​ដំណើរ​ផ្សងព្រេង​កាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុង​ឆ្នាំ​២០១៦​មាន​ខ្ពស់​បំផុត ខណៈ​សល់​ពេល​តែ​២​ខែ​ទៀត​ដាច់​ឆ្នាំ ។

យោង​តាម HCR ថា មនុស្ស​ដល់​ទៅ​៣.៧៤០​នាក់ ស្លាប់​មក​ទល់​ពេល​នេះ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​អ្នក​ស្លាប់​កាលពី​ឆ្នាំ​២០១៥​ទាំងមូល​មាន​ត្រឹម​៣.៧៧១​នាក់ ។ អ្នកនាំពាក្យ​របស់ HCR លោក WILLIAM SPINDCER ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ហ្សឺ​ណែវ ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ តុលា​ថា នោះ​ជា​សភាពការណ៍​យ៉ាង​អាក្រក់​បំផុត​ដែល​យើង​ពុំ​ធ្លាប់​ជួប ។ ខណៈ​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​២៦៩​នាក់ កាលពី​ឆ្នាំទៅ​មិ​ញ​លទ្ធភាព​នៃ​អ្នក​ស្លាប់​ពេល​ធ្វើ​ដំណើរ​ផ្សងព្រេង​កាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុង​ឆ្នាំ​២០១៦​ឡើង​ខ្ពស់​ជាមួយ​អ្នក​ស្លាប់​ម្នាក់​សម្រាប់​អ្នក​ផ្សងព្រេង​៨៨​នាក់ ។

ការ​កើនឡើង​នៃ​ចំនួន​អ្នក​ស្លាប់​កើត​មាន​ទោះបី​មានការ​ចុះ​ថយ​ច្រើន​នា​ឆ្នាំ​នេះ នៃ​ចំនួន​មនុស្ស​ដែល​ផ្សងព្រេង​ធ្វើ​ដំណើរ​កាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មក​កាន់​អឺរ៉ុប​ក្តី ។ ឆ្នាំ​នេះ​មក​ទល់​បច្ចុប្បន្ន​អ្នក​ផ្សងព្រេង​មាន​ត្រឹមតែ​៣២៧.៨០០​នាក់​ប៉ុណ្ណោះ ៕