ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​សម្លា.ប់​មនុស្ស​ច្រើន​នាក់​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល

7 ឆ្នាំ មុន

យោង​តាម អ​.​ស​.​ប​ថា មនុស្ស​ជា​ច្រើន​សិប​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​៥០​នាក់ ត្រូវ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រហារជីវិត ខណៈ​កងទ័ព​អុ​ី​រ៉ា​ក់​វាយលុក​ចូល​កាន់តែ​កៀក​ក្រុង​ម៉ូ​ស​ស៊ុ​ល ។

យោង​តាម អ​.​ស​.​ប​ថា មនុស្ស​ជា​ច្រើន​សិប​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​៥០​នាក់ ត្រូវ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រហារជីវិត ខណៈ​កងទ័ព​អីុ​រ៉ា​ក់​វាយលុក​ចូល​កាន់តែ​កៀក​ក្រុង​ម៉ូ​ស​ស៊ុ​ល ។

ការ​អះអាង​នោះ​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​អាច​មក​ពី​ប្រភព​ជន​ស៊ី​វិល និង​រដ្ឋាភិបាល​ដែល​ពុំ​អាច​លាតត្រដាង​ច្បាស់​ដោយសារ​បញ្ហា​សន្តិសុខ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក  RUPERT COLVILLE អ្នកនាំពាក្យ​នៃ​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​សិទ្ធិ​មនុស្ស​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ហ្សឺ​ណែវ ។ លោក​បញ្ជាក់​ថា អំពើ​សាហាវព្រៃផ្សៃ​ទាំងនោះ​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ប្រព្រឹត្ត​រវាង​ថ្ងៃ​ទី​១៩ មក​២៣ តុលា ខណៈ​កងទ័ព​អីុ​រ៉ា​ក់​កំពុង​រុល​ឆ្ពោះ​មក​កាន់​ក្រុង​ម៉ូ​ស​ស៊ុ​ល​ជាទី​តាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ជី​ហា​ដ​នៅ​អីុ​រ៉ា​ក់ ។

យោង​តាម អ​.​ស​.​ប​ថា នៅ​ភូមិ​SAFINA ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤៥​គ​.​ម ខាងត្បូង​ក្រុង​ម៉ូ​ស​ស៊ុ​ល ពួក​រដ្ឋ​អ៊ិ​ស្លា​ម​សម្លាប់​ជន​ស៊ី​វិល​១៥​នាក់ មុន​ពេល​ទម្លាក់​សាកសព​ពួក​គេ​ទៅ​ក្នុង​ស្ទឹង​មួយ​ប្រហែលជា​ដើម្បី​បំភ័យ​អ្នក​ភូមិ​ឯទៀត​ៗ​កុំឱ្យរ​ត់ទៅ​ណា ។

យោង​តាម​ព័ត៌មាន​មួយ​ចំនួន​ថា កាលពី​ថ្ងៃ​ទី​១៩ តុលា​នៅ​ភូមិ SAFINA ដែរ ពួក​ជី​ហា​ដ​បាន​ចង​ជន​ស៊ី​វិល​៦​នាក់​ភ្ជាប់​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ដែល​ទាញ​អូស​ពួក​គេ​ជុំវិញ​ភូមិ​ក៏​ព្រោះតែ​ពួក​គេ​ស្ថិត​ក្នុង​កុលសម្ព័ន្ធ​មួយ​ដែល​ប្រមុខ​របស់​កុលសម្ព័ន្ធ​នោះ​ជា​អ្នកប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ម្យ៉ាងវិញទៀត កងកម្លាំង​សន្តិសុខ​អីុរ៉ា​ក់រក​ឃើញ​សាកសព​មនុស្ស​៧០​នាក់​ដែល​មាន​ស្នាម​គ្រាប់កាំភ្លើង​កាលពី​ថ្ងៃ​ទី​២០ តុលា នៅ​ភូមិ  TOULOUL NASER ។ រួច​នា​ថ្ងៃ​ទី​២២ តុលា មនុស្ស​របស់​ក្រុម​អ៊ិ​ស្លា​ម​ប្រហែលជា​អ្នក​សម្លាប់​នារី​៣​នាក់​និង​ក្មេង​ស្រី​៣​នាក់​នៅ​ភូមិ ROUFEILA ភាគ​ខាងត្បូង​ក្រុង​ម៉ូ​ស​ស៊ុ​ល ។

ដោយឡែក​យោង​តាម​អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី​ថា យន្តហោះ​ចម្បាំង​អា​មេ​រិ​ក​១​គ្រឿង​បាន​វាយប្រហារ​សាលា​សម្រាប់​នារី​មួយ​នៅ​ភាគ​ខាងត្បូង​ក្រុង​ម៉ូ​ស​ស៊ុ​ល​កាលពី​ថ្ងៃ​ទី​២១ តុលា ។ កង​យន្តហោះ​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ក៏​ទម្លាក់​គ្រាប់បែក​លើ​បណ្តា​សង្កាត់​មាន​មនុស្ស​រស់នៅ​ច្រើន បណ្តា​សាលារៀន​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ឯទៀត​ៗ​ទាំង​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ទាំង​នៅ​ក្នុង​ខេត្ត​នី​នី​វ ហើយ​ក្នុង​រយៈពេល​តែ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ជាង​៦០​នាក់​និង​របួស​ជាង​២០០​នាក់ ៕