ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វអីចម្លែកៗ មានប្រដាប់បន្តពូជដល់ទៅ​៤ សម្រាប់បញ្ចេញ​ទឹក​កាម​

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ សត្វ​មួយប្រភេទ​ «ម្រើមព្រះ​ប្រភេទ​ថ្មី​» ​ត្រូវ​​​បាន​គេ​រក​ឃើញ​មាន​​​ជើង​​រាប់រយ ​ជា​ពិសេស ​វា​មាន​​ប្រដាប់បន្តពូជ​​ដល់​​ទៅ​៤​​ (តូច​ៗ) ឯណោះ​ ​។

សហរដ្ឋអាមេរិក ​៖ សត្វ​មួយប្រភេទ​ «ម្រើមព្រះ​ប្រភេទ​ថ្មី​» ​ត្រូវ​​​បាន​គេ​រក​ឃើញ​មាន​​​ជើង​​រាប់រយ ​ជា​ពិសេស ​វា​មាន​​ប្រដាប់បន្តពូជ​​ដល់​​ទៅ​៤​​ (តូច​ៗ) ឯណោះ​ ​។

សត្វ​ម្រើមព្រះ​ចម្លែក​ ដែល​មើលទៅ​ដូច​ស​រសៃ​អំបោះ ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ល្អាង​ភ្នំ​មួយ ​​ក្នុង​ឧទ្យាន​ជាតិ Sequoia រដ្ឋ​កាលី​
ហ្វ័រ​​ញ៉ា​ ។ អ្នកជំនាញ​បានឱ្យដឹង​ថា ​វា​មាន​ជើង​៤១៤ ជាមួយនឹង​រោម​តូច​ៗ​​ដូច​ស​រសៃ​សូត្រ​ជា​ច្រើន​គ្របដណ្តប់​ខ្លួន  រួម​ទាំង​ក្រពេញ​​ជាង​២០០​ ដែល​អាច​បញ្ចេញ​ជាតិ​ពិស​​ការពារ​ខ្លួន​បាន​ពី​សត្រូវ​ ។

អ្នកជំនាញលោក Bill Shear និងលោក Paul Marek និយាយ​ប្រាប់​កាសែត ZooKeys ថា នៅ​ពេល​ដែល​គេ​មើល​កាន់តែ​ច្បាស់​ទៅទើប​ឃើញជើង​៤​ ក្នុង​ចំណោម​ជើង​ទាំងអស់ ​ក្លាយទៅជា​ប្រដាប់បន្តពូជ ​ដែល​វា​ប្រើប្រាស់​សម្រាប់​បញ្ចេញ​ទឹកកាម​។ វា​ត្រូវ​បាន​​គេ​ដាក់​ឈ្មោះ​ថា Illacme Tobini បន្ទាប់​ពី​បាន​រក​ឃើញ​នៅ​ក្នុង​ល្អាង​នា​ថ្ងៃ​នោះ ។