ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែនឆ្ងល់ណាស់! បើកឡិច​ស៊ីស​ប្លុងចោល​មុខផ្ទះ​គេតាំង​​​យប់​​

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា រថយន្ត​ឡិច​ស៊ី​ស​​មួយ​គ្រឿង​ ត្រូវ​បាន​ជន​មិន​ស្គា​​ល់​មុខ បាន​​យក​មកប្លុង​ចោល​​នៅ​មុខ​ផ្ទះ​​​របស់​ឈ្មោះ​ណុ​ប អាយុ​៤០​ឆ្នាំ​ ភេទ​ប្រុស នៅ​ភូមិ​ជ្រៃ ឃុំ​ជង្រុក ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ បង្ក​ការ​ភ្ញាក់ផ្អើល​​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ និង​ស្រាវជ្រាវ​រក​ម្ចាស់​ ។

ការ​ប្រទះ​​ឃើញ​រថយន្តនេះ កើតឡើង​កាលពី​​វេលា​ម៉ោង​១០​ និង​១៦​នាទី​ព្រឹក​ថ្ងៃ​២៦ ​តុលា ​២០១៦ ស្ថិត​​នៅ​ភូមិ​ព្រៃ​ដី​ ឃុំ​ជង្រុក​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។

ម្ចាស់​ផ្ទះខាងលើបានរៀបរាប់​ថា ​កាលពី​យប់​គាត់​បានឮសំឡេង​​រថយន្ត​មក​ឈប់​មុខ​ផ្ទះ​ ហើយ​ក៏​ស្ងាត់បាត់​ទៅ​ លុះ​ព្រឹក​ឡើង​ក៏​ឃើញចត​​នៅ​មុខ​ផ្ទះ​ ដោយ​​​សង្ស័យ​​ខ្លាចក្រែង​មាន​​ក្រុម​ជន​សង្គម​ងងឹត​ ធ្វើ​សកម្មភាព​ដែល​ផ្ទុយ​ពី​ច្បាប់​ និង​ខ្លាច​​ក្រែង​មា​ន​បញ្ហា​ដល់​ ​ក៏​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​តែ​ម្តង​ ។

​នគរបាល​ស្រុក​គងពិសី​បាន​ប្រាប់​ថា​ តាម​ការ​​ស្រាវជ្រាវ​ជំហាន​​ដំបូង រថយន្ត​នេះ​​ត្រូវ​​ម្ចាស់ ​ឬ​ក្រុម​ជនសង្ស័យ​ យក​មក​ប្លុង​ចោល​តាំងពី​ម៉ោង​២​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ តុលា​ លុះដល់​ភ្លឺ​ម្ចាស់​​ផ្ទះ​ឃើញ ​រួច​ក៍រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ជង្រុក​ឱ្យ​​ចុះ​មក​ពិនិត្យ​ ។

ប្រភព​បន្ត​ថា ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ គណៈកម្មការ​ចម្រុះ​ ​រួម​ទាំង​ស្ថាប័ន​តុលាការ​ផង​ នឹង​ចុះ​មក​ត្រួតពិនិត្យ​ស្រាវជ្រាវ​បន្ត​ថា​ ជា​រថយន្ត​មាន​​ពាក់​ព័ន្ធនឹង​បទល្មើស ​ឬ​មួយ​យ៉ាងណា​ ។ នៅ​ព្រឹក​ថ្ងៃដដែលនេះ ​សមត្ថ​កិ​ច្ច​កំពុង​តែ​ឃ្លាំមើល ​ព្រមទាំង​អង្កេត​បឋម​សិន​ ។