ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកមិញត្រូវបើក​សវនាការសំណុំ​រឿង​​លោក​ហុង សុខ​ហួរ ​ តែ​បែរ​ជា​ខុស​​​បច្ចេក​ទេស

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​​លើកយក​សំណុំ​រឿង​​លោក​ហុង សុខ​ហួរ អតីត​​​សមាជិក​ព្រឹទ្ធសភាគណ​​សម រង្សី មក​​បើក​សវនាការ ​ស្រាប់តែ​​ត្រូវ​រអាក់រអួល​វិញ ដោយសារ​អនុរក្ស​ពន្ធនាគារ​ព្រៃ​.ស​​យល់​ច្រឡំ​ថា​ ជំនុំជម្រះ​ពេល​រសៀល​ ​ធ្វើ​ឱ្យ​​ក្រុម​ប្រឹ​ក្សា រួម​ទាំង​ភ្ញៀវ​ជាច្រើនរូបដែល​ចូលរួម​ស្តាប់ ត្រូវ​​អង្គុយ​​រង់ចាំ ។

​​ទោះបី​ជា​​យ៉ាងណា​ អង្គ​សវនាការ​នៅ​តែ​​បន្ត​នី​​តិ​វិធី គ្រាន់តែ​តម្រូវឱ្យ​​​អនុរក្ស​ពន្ធនាគារ ទៅ​ដឹក​ជន​ត្រូវ​ចោទ​ ​​លោក​ហុង សុខ​ហួរ មក​​វិញ ។ និយាយ​ខ្លី​ គឺ​អនុរ​​ក្ស​ពន្ធនាគារ​ខុស​បច្ចេកទេស (​ត្រូវ​ដឹក​មក​ពេល​ព្រឹក​ តែ​យល់​ច្រឡំ​ទៅ​ជា​ពេល​ថ្ងៃ​​​) ។

ចំណែក​អ្នកគាំទ្រ​ មក​ពីតាម​​បណ្តា​ខេត្ត​នានា​ប្រមាណ​ជាង​១០០​នាក់ ​បាន​លើ​រូបថត​លោក​ហុង សុខ​ហួរ នៅ​មុខ​អគារ​សាលាដំបូង​យ៉ាង​​ស្ងៀមស្ងាត់ រង់ចាំ​ស្តាប់​លទ្ធផល​សវនាការ​នោះ​ដែរ តែ​ក៏​ចិត្ត​គ្រប់​គ្នា​ ដោយ​អនុរក្ស​ពន្ធនាគារ​មិន​យកចិត្តទុកដាក់​បែប​នេះ ។ រហូត​មកទល់​​ម៉ោង​១០​ព្រឹក​ ​ភ្ញៀវ​បាន​ចេញពី​បន្ទប់​សវនាការ​បណ្តើរ​ៗ​​ហើយ ។