ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្រ្ត ​CNRP ​មិនលើកដៃ​ រឿងពិន័យអ្នកមិនចូលប្រជុំ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា​បានបិទបញ្ចប់កិច្ចប្រជុំរបស់ខ្លួនហើយ​នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី២៦ ​តុលានេះ ​ដោយក្នុងនោះក្រុមតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ដែលចូលប្រជុំដែរពុំបានលើកដៃយល់ព្រម​លើគម្រោងចងក្រងសារាចរណ៍​ ស្តីពីការដាក់ពិន័យផ្សេងៗទៅ​លើតំណាងរាស្រ្តរូបណា​ដែលមិនចូលធ្វើការ ​ឬ ​មិនចូលប្រជុំពេញអង្គរដ្ឋសភា ។…

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា​បានបិទបញ្ចប់កិច្ចប្រជុំរបស់ខ្លួនហើយ​នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី២៦ ​តុលានេះ ​ដោយក្នុងនោះក្រុមតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ដែលចូលប្រជុំដែរពុំបានលើកដៃយល់ព្រម​លើគម្រោងចងក្រងសារាចរណ៍​ ស្តីពីការដាក់ពិន័យផ្សេងៗទៅ​លើតំណាងរាស្រ្តរូបណា​ដែលមិនចូលធ្វើការ ​ឬ ​មិនចូលប្រជុំពេញអង្គរដ្ឋសភា ។

បើតាមអគ្គលេខាធិការរដ្ឋសភា​ លោក ឡេង ប៉េងឡុង​ បានបា្រប់ក្រុមអ្នកកាសែត​ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភាឲ្យដឹងទៀតថា ​កិច្ចប្រជុំនៅព្រឹកមិញ ​គណៈអចិន្ត្រៃក៍បានច្រានចោលសំណើ​របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ​ដែលស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ ច្បាប់ស្តីពីលក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញានិង​វិសោធនកម្មច្បាប់ស្តីពីការរៀបចំ​អង្គតុលាការ ៕