ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​6​មុខ​ជួយ​សំអាត​ថ្លើម

7 ឆ្នាំ មុន

សង្គម​សម័យ​ទំនើប​គឺជា​សង្គម​មួយ​ដែល​ថ្លើម​មនុស្ស​ជា​ច្រើន​ធ្វើការ​លើស​កំណត់​។ នៅ​ពេល​យើង​បរិភោគ​លើស​កំណត់ ឬ​បរិភោគ​អាហារ​កែ​ច្នៃ ឬ​បំពង និង​គ្រប់ពេល​ដែល​យើង​ប្រឈម​នឹង​ការ​បំពុលបរិស្ថាន ឬ​ភាព​តានតឹង

សង្គម​សម័យ​ទំនើប​គឺជា​សង្គម​មួយ​ដែល​ថ្លើម​មនុស្ស​ជា​ច្រើន​ធ្វើការ​លើស​កំណត់​។ នៅ​ពេល​យើង​បរិភោគ​លើស​កំណត់ ឬ​បរិភោគ​អាហារ​កែ​ច្នៃ ឬ​បំពង និង​គ្រប់ពេល​ដែល​យើង​ប្រឈម​នឹង​ការ​បំពុលបរិស្ថាន ឬ​ភាព​តានតឹង ថ្លើម​នឹង​ធ្វើការ​លើស​កំណត់ និង​ហួសកម្លាំង​។ នៅ​ពេល​ដែល​ថ្លើម​ខូច វា​មិន​អាច​សំយោគ​ជាតិពុល និង​ជាតិ​ខ្លាញ់​ចេញពី​រាង​កាយ​បាន​ទេ​។ ប៉ុន្តែ​យើង​មាន​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​លាង​សំអាត​ថ្លើម តាម​រយៈ​ការ​ភ្ញោ​ច​សមត្ថភាព​ធម្មជាតិ​របស់​វា​ក្នុង​ការ​សម្អាត​កាក​សំណល់​ពុល​ចេញពី​រាង​កាយ ។

១-​ខ្ទឹមស
ខ្ទឹមស​ក្នុង​បរិមាណ​តិចតួច​ក៏​មាន​សមត្ថភាព​ភ្ញោ​ច​អង់ស៊ីម​របស់​ថ្លើម​ក្នុង​ការ​ជួយ​លាង​សំអាត​ជាតិពុល​ចេញពី​រាង​កាយ​របស់​អ្នក​។ ខ្ទឹម​សមាន​បរិមាណ​សារធាតុ Allicin និង selenium ក្នុង​កម្រិត​មួយ​ខ្ពស់ ដែល​វា​ជា​សមាសធាតុ​ពី​ធម្មជាតិ​ជួយ​ក្នុង​ការ​លាង​សំអាត​ថ្លើម ។

២-​ក្រូច​ត្លុង
ក្រូច​ត្លុង​មាន​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដែល​វា​ជួយ​បង្កើន​ដំណើរការ​សំអាត​ពី​ធម្មជាតិ​របស់​ថ្លើម ។ ទឹកក្រូច​ត្លុង​ច្របាច់​ស្រស់​មួយ​កែវ​នឹង​ជួយ​ជំរុញ​ការ​ផលិត​អង់ស៊ីម​បន្សាប​ជាតិពុល​របស់​ថ្លើម ដែល​វា​អាច​ជួយ​លាង​សំអាត​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​និង​ជាតិពុល ផ្សេង​ៗ​ទៀត​ចេញពី​រាង​កាយ ។

៣-​ការ៉ុត
ការ៉ុត​សម្បូរ​ទៅ​ដោយសារ​ជាតិ flavonoids និង Beta-carotene ។ ការ​បរិភោគ​ការ៉ុត​អាច​ជួយ​ពង្រឹង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មុខងារ​ទូទៅ​របស់​ថ្លើម ។

៤-​តែ​បៃតង
តែ​បៃតង​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​មានឈ្មោះ​ថា catechins វា​ជា​សមាសធាតុ​មួយ​ដែល​ជួយ​ជំរុញ​មុខងារ​ថ្លើម​។ តែ​បៃតង​មាន​រសជាតិ​ឆ្ងាញ់ និង​ល្អ​ចំពោះ​សុខភាព ។ តែ​បៃតង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន តែ​មិនមែន​ជា​សារធាតុ​ដែល​ចម្រាញ់​ចេញពី​តែ​បៃតង​នោះ​ទេ ។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា សារធាតុ​ដែល​ចម្រាញ់​ចេញពី​តែ​បៃតង​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ថ្លើម ។ ដូច្នេះ​អ្នក​គួរតែ​ទទួលទាន​តែ​បៃតង​ធម្មតា និង​រីករាយ​ក្នុង​ការ​ទទួលយក​អត្ថប្រយោជន៍​ជា​ច្រើន​ពី​វា ។

៥-​ផ្លែ​ប៊័រ
អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដ៏​ច្រើន​នេះ​អាច​ជួយ​រាង​កាយ​ផលិត​សារធាតុ glutathione ដែល​វា​ចាំបាច់​សម្រាប់​ថ្លើម​ក្នុង​ការ​សំអាត​ជាតិពុល​បង្ក​គ្រោះថ្នាក់ ផ្សេង​ៗ​ចេញពី​រាង​កាយ ។

៦-​ផ្លែ​ប៉ោម
ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយសារ​ជាតិ pectin ក្នុង​កម្រិត​មួយ​ខ្ពស់ ដែល​វា​ជា​សារធាតុ​គីមី​ចាំបាច់​សម្រាប់​រាង​កាយ​ក្នុង​ការ​សំអាត និង​បញ្ចេញ​ជាតិពុល​ពី​ការ​រំលាយ​អាហារ​។ ដំណើរការ​នេះ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ថ្លើម ក្នុង​ការ​ផ្ទុក​ជាតិពុល ក្នុងអំឡុងពេល​ដំណើរការ​ការ​សំអាត ៕