ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង ៖ ​មាន​អ្នក​ពាក់​ផ្កាយ​អត់​ឆ្លងកាត់​សាលា​ប៉ូលិស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​រិះគន់​ជា​សាធារណៈ ចំពោះ មន្ត្រី​ក្រសួងមហាផ្ទៃ​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​រិះគន់​ជា​សាធារណៈ ចំពោះ មន្ត្រី​ក្រសួងមហាផ្ទៃ​មួយ​ចំនួន បាន​ឡើង​ទៅ​កាន់​តំណែង​ជា​អគ្គនាយករង ឬប្រធាន​នាយកដ្ឋាន ដោយ​មិន​បាន​ឆ្លងកាត់​វគ្គប​ណ្តុះ បណ្តាល​នៅ​សាលា​ប៉ូលិស ។

ការ​លើក​ឡើង​របស់​សម្តេច​ប្រមុខ​មហាផ្ទៃ​ខាងលើ បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ ក្នុង​ពិធី​ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តី​ពី​ការ​អនុវត្ត​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ។

បើ​តាម​សម្តេច​ក្រឡាហោម ស ខេ​ង អ្នក​ដែល​ផ្លោះ​ឡើង​កាន់​តំណែង​ខាងលើ មួយ​ចំនួន​ជា​មនុស្ស​ដែល​ផ្ទេរ​មក​ពី​ក្រសួង​ស្ថាប័ន​ផ្សេង នៅ​ពេល​ក្រសួងមហាផ្ទៃ​បង្កើត​អង្គភាព​ថ្មី គេ​មាន​បក្ខពួក ផ្ទេរ​មក​ពាក់​ផ្កាយ​តែ​ម្តង ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក្រឡាហោម ក៍បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ពិនិត្យ​ទប់ស្កាត់​ករណី​ខាងលើ​កុំ​ឲ្យ​កើត​មាន​ឡើង​ទៀត នាំ​ឲ្យ​ប៉ះពាល់​ដល់​ចង្វាក់​ការងារ​ជំនាញ ៕