ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​បញ្ឈប់​បទឧក្រិដ្ឋ

7 ឆ្នាំ មុន

ស្ថាបនិក​គេហទំព័រ​Alibaba លោក​Jack Ma បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ចិន ប្រើប្រាស់​ទិន្នន័យ​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត​ដើម្បី​បញ្ឈប់​បទល្មើស​ឧក្រិដ្ឋ​ទាំងស្រុង ។

លោក​Ma បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​នៅ​ពេល​ផ្តល់​បទ

ស្ថាបនិក​គេហទំព័រ​Alibaba លោក​Jack Ma បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ចិន ប្រើប្រាស់​ទិន្នន័យ​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត​ដើម្បី​បញ្ឈប់​បទល្មើស​ឧក្រិដ្ឋ​ទាំងស្រុង ។

លោក​Ma បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​នៅ​ពេល​ផ្តល់​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​នៅ​ចំពោះ​មុខមន្ត្រី​ច្បាប់ និង​មន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​ប្រមាណ​ជាង​១,៥​លាន​នាក់ ។ បើ​តាម​សារព័ត៌មាន​Bloomberg បន្ថែម​ថា សម្តី​របស់​គាត់​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​លើ​WeChat របស់​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ដ​ចិន សម្រាប់​កិច្ចការ​នយោបាយ និង​ច្បាប់​ទៀត​ផង ។

សុន្ទរកថា​របស់​Ma បាន​សង្កត់ធ្ងន់​ពី​របៀប​ប្រើប្រាស់​ទិន្នន័យ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចៀស​បទល្មើស ផ្សេង​ៗ​មុន​ពេល​វា​កើតឡើង​ដូច​ជា​យុទ្ធសាស្ត្រ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ការ​ជួយ​អាជ្ញាធរ​តាម​ចាប់​ភេរវ​ករ​ជាដើម ។ គាត​បន្ត​ថា ប្រសិនបើ​មាន​គេ​ទិញ​នាឡិកា រំសេវ ឆ្នាំងអគ្គិសនី​សម្ពាធ​ខ្ពស់ ឬ​នៅ​ក្នុង​ពេល​តែ​មួយ​នោះ មាន​ន័យ​ថា វា​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ដឹង​មុន​ថា​បុគ្គល​ម្នាក់​នោះ​នឹង​ច្នៃ​គ្រាប់បែក​យ៉ាង​ពិតប្រាកដ ។ មួយទៀត​ប្រសិនបើ​មាន​មនុស្ស​ណា​ម្នាក់​ប្រើប្រាស់​ការ​បង់ប្រាក់​តាម​អេ​ឡិច​ត្រូ​និក សម្រាប់​ជិះ​រថយន្តក្រុង​ច្រើន​ក្នុង​មួយ​ថ្ងៃ​អាច​បញ្ជាក់​ថា ម្នាក់​នោះ​ប្រហែលជា​ចោរ​លូក​ហោប៉ៅ​ដែរ ។

កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ប្រទេស​ចិន​បាន​ចេញ​សេចក្តីព្រាងច្បាប់​សុវត្ថិភាព​អីុ​ន​ធើ​រ​ណេ​ត​(Cybersecurity Law) ដែល​ផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​ក្នុង​ការ​ចូល​យក​ទិន្នន័យ​នានា​ពី​អ្នក​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត ប្រសិនបើ​វា​អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។ បន្ទាប់​ពី​ចេញ​សេចក្តីព្រាងច្បាប់​មក​រដ្ឋាភិបាល​ចិន​គ្រោង​នឹង​ចាប់​ឲ្យ​មាន​មន្ត្រី​ប៉ូលិស​ប្រចាំការ​នៅ​គ្រប់​ក្រុមហ៊ុន​អីុ​ន​ធើ​រ​ណេ​ត​ទាំងអស់ ដើម្បី​ឲ្យ​ពួក​គេ​អាច​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ នៅ​ដំណាច់ឆ្នាំ​២០១៥ ប្រទេស​ចិន បាន​អនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ដែល​តំរូវ​ឲ្យ​បណ្តាល​ក្រុមហ៊ុន ឬ​អង្គភាព​ដែល​ប្រើប្រាស់​សេវា​អីុន​ធើ​រ​ណេ​ត​ទាំងអស់ រួម​នឹង​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងឡាយ​ត្រូវ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ប​ចេ្ច​ក​វិទ្យា និង​ជំនួយការ​ដល់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ស៊ើបអង្កេត​ទាក់​ទង់​នឹង​ភេរវកម្ម ។

លោក​Ma បញ្ជាក់​ថា បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​ធំ​នា​ពេល​នេះ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​សន្តិសុខ​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​តាម​រយៈ​ការ​ចែករំលែក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល ។

តាម​សារព័ត៌មាន​The Wall Street Journal បាន​បង្កើត​ច​ម្ង​ល់​ថា​តើ​Alibaba នឹង​សហការ​ក្នុង​ការ​ផ្តល់​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​របស់​លោក​ទៅ​រដ្ឋាភិបាល​ទេ? ខាង​ក្រុមហ៊ុន​ឆ្លើយ​តប​ថា នៅ​ពេល​នេះ​មិន​ទាន់​ចែករំលែក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល​ទេ ដោយសារ​ច្បាប់​មិន​តម្រូវ​ឲ្យ​ធ្វើ តែ​ក្រុមហ៊ុន​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​នៅ​ពេល​មាន​ណា​ដែល​មានច្បាប់​តម្រូវ​ឲ្យ​ធ្វើ ៕