ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ស្រា​ក្នុងឆ្នាំនេះ​ធ្លាក់​ចុះ​ទាប​ក្នុងអំឡុងពេល​ជិត2​ទស​វត្ស ខណៈ​​អីុ​តា​លី​នៅ​ចំណាត់ថ្នាក់​ទី​1

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​ស្រា​អន្តរជាតិ (OIV) បាន​ព្យាករ​ពី​ផលិតផល​ស្រា​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦​នេះ​ថា មាន​ប្រហែល​២៥៩​លាន​ហិ​ក​តូ​លី​ត្រ ធ្លាក់​ចុះបើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​ស្រា​អន្តរជាតិ (OIV) បាន​ព្យាករ​ពី​ផលិតផល​ស្រា​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦​នេះ​ថា មាន​ប្រហែល​២៥៩​លាន​ហិ​ក​តូ​លី​ត្រ ធ្លាក់​ចុះបើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​ចំនួន​៥% និង​ចាត់​ទុក​ថា​ជា​កម្រិត​ទាប​បំផុត នៃ​ការ​ផលិត​ស្រា​នៅ​លើ​ពិភពលោក​តាំងពី​ឆ្នាំ​២០០០​មក ។

«OIV» បាន​បង្ហាញ​ពី​ទំនុកចិត្ត​ថា មូលហេតុ​ដែល​ធ្លាក់​ចុះ​ទាប​នឹង​មិន​ប៉ះពាល់​ថ្លៃ​របស់​ស្រា​នៅ​លើ​ទីផ្សារ ព្រោះ​អ្នក​ផលិត​បាន​ព្យាករ​ពី​ស្ថានការណ៍​ក្នុង​រយៈពេល​យូរ​មក​ហើយ និង​មាន​ស្តុក​ត្រៀម​ទប់ទល់​នឹង​ផល​ប៉ះពាល់​ពី​ធម្មជាតិ ។

បាតុភូត​អាកាសធាតុ​ក្តៅ​ក្នុង​ឆ្នាំ​២០១៦​មាន​សភាព​ខ្លាំងក្លា​បំផុត​ក្នុងអំឡុងពេល​ជា​ច្រើន​ទស​វត្ស និង​ផ្តល់​ផល​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ផលិត​ស្រា​របស់​ក្រុម​ប្រទេស​នៅ​អា​មេ​រិ​កឡា​ទី​ន ដោយ​ផលិតផល​ស្រា​របស់​អា​ហ្ស​ង់​ទី​ន​ធ្លាក់​ចុះ​ដល់​ទៅ​៣៥% តាំងពី​ដើមឆ្នាំ​នៅ​សល់​ត្រឹមតែ​៨,៨​លាន​ហិ​ក​តូ​លី​ត្រ ធ្លាក់​ពី​ចំណាត់ថ្នាក់​ផលិត​ស្រា​ទី​៥ នៅ​លើ​ពិភពលោក​ស្ថិត​ក្នុង​លំដាប់​ទី​៩ ។ ចំណែក​ស្រា​របស់​អាហ្វ្រិក​ខាងត្បូង​ធ្លាក់​ចុះ​នៅ​សល់​ទាប​ជាង​១០​លាន​ហិ​ក​តូ​លី​ត្រ​ក្នុង​មួយ​ឆ្នាំ ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១១​មក ។
«OIV» បាន​ព្យាករ​ថា នឹង​ស្ថិត​នៅ​៩,១​លាន​ហិ​ក​តូ​លី​ត្រ​នៅ​ឆ្នាំ​នេះ ដោយ​ធ្លាក់​ចុះ​ប្រហែល​១៩,១% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ ប្រទេស​ដែល​មាន​ផលិតផល​ស្រា​ច្រើន​បំផុត​នៅ​លើ​លោក​ក្នុង​ឆ្នាំ​២០១៦ គឺ​ប្រទេស​អីុ​តា​លី ព្រោះ​មាន​តួលេខ​៤៨,៨​លាន​ហិ​ក​តូ​លី​ត្រ ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១ ខណៈ​ពេល​បារាំង​នៅ​លំដាប់ថ្នាក់​ទី​២ ៕