ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គា​បុ​ង​បន្ថយ​ប្រាក់​ចំណាយ​ឆ្នាំ​2017​ព្រោះ​ប្រេង​ធ្លាក់​ថ្លៃ

7 ឆ្នាំ មុន

«Reuter» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ហ្គា​បុ​ង បាន​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ប្រចាំឆ្នាំ​២០១៧​ជាង​៥% ដោយសារ​ផល​ប៉ះពាល់​ដែល​ចុះថ្លៃ​ក្នុង​ទីផ្សារ​ពិភពលោក ។

«Reuter» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ហ្គា​បុ​ង បាន​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ប្រចាំឆ្នាំ​២០១៧​ជាង​៥% ដោយសារ​ផល​ប៉ះពាល់​ដែល​ចុះថ្លៃ​ក្នុង​ទីផ្សារ​ពិភពលោក ។

ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រទេស​ហ្គា​បុ​ង មាន​មតិ​ឱ្យ​កាត់​បន្ថយ​ប្រាក់​ចំណាយ​ប្រចាំឆ្នាំ​២០១៧ ឱ្យ​នៅ​សល់ ៤.២៣០​លាន​ដុល្លារ ចាត់​ទុក​ថា​ជា​តួលេខ​ច្រើន​ជាង​៥%​ពី​ប្រាក់​ចំណាយ​នៅ​ឆ្នាំ​២០១៦ ដែល​មាន​រង្វង់​ទឹកប្រាក់ ៤.៣៩២​លាន​ដុល្លារ ។

គោលនយោបាយ​ចុង​ក្រោយ​របស់​ហ្គា​បុ​ង គឺជា​ផ្នែក​មួយ​ក្នុង​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​នៅ​ភាគ​កណ្តាល​ទ្វីបអាហ្វ្រិក កើតឡើង​ដោយសារ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​ពិភពលោក​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៤​រហូត​មក ព្រោះ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​លោក​ប្រធានាធិបតី Ali Bongo ត្រូវ​បាន​ប្រកាស​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត ។ ហ្គា​បុ​ង​ជា​ប្រទេស​ផលិត​ប្រេង​ធំ ស្ថិត​នៅ​លំដាប់​ទី​៤​ក្នុង​ទ្វីបអាហ្វ្រិក មាន​កម្លាំង​ផលិត​ប្រហែល​២២០.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​៕​