ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​កាំភ្លើង​ជ័រ​ចូល​ប្លន់​ក្នុងផ្ទះ​ចាប់​ចៅប្រុស​ភ្ជង់ ជីដូន​ស្រែក​ផ្អើល​នៅ​ច្បារ​អំពៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា មាន​ករណី​ចូល​ប្លន់​ដល់​ក្នុងផ្ទះ​មួយ​ភ្ជង់​គំរាម​យក​ទ្រព្យសម្បត្តិ ដោយ​ជនសង្ស័យ​ម្នាក់​ដែល​បន្លំ​ប្រើប្រាស់​

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា មាន​ករណី​ចូល​ប្លន់​ដល់​ក្នុងផ្ទះ​មួយ​ភ្ជង់​គំរាម​យក​ទ្រព្យសម្បត្តិ ដោយ​ជនសង្ស័យ​ម្នាក់​ដែល​បន្លំ​ប្រើប្រាស់​កាំភ្លើង​ជ័រ​ចូល​ភ្ជង់គំរាម តែ​ការ​ប៉ុនប៉ង​នោះ​ពុំ​បាន​សម្រេច​ដោយ​មានការ​ស្រែក​ឆោឡោ​ឡើង បង្ក​អោយ​ចោរ​រូប​នេះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ផ្ទះ​លេខ​៤៣៦ ផ្លូវ​៣៦៩ ភូមិ​ព្រះ​ពន្លារ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​ម្ចាស់ផ្ទះ​ឈ្មោះ ឈឹង មារ​តី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ។ ស្ត្រី​ម្ចាស់ផ្ទះ​បាន​ប្រាប់​អោយ​ដឹង​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ចូល​មក​ក្នុងផ្ទះ​របស់​គាត់​ទាំង​ព្រឹក ដោយ​ចាប់​ចៅប្រុស​តូច​របស់​គាត់​លើក​ហើយ​ភ្ជង់​កាំភ្លើង​ទៅ​លើ​ចៅ រួច​គំរាម​មក​កាន់​គាត់​ឱ្យ​យក​លុយ​ទាំង​ប៉ុន្មាន​ចេញ​មក​អោយ​អស់​ប្រគល់​ឱ្យ​ខ្លួន បើ​ពុំ​ដូច្នោះ​រូបគេ​នឹង​បាញ់​សម្លាប់​ចៅស្រី​នេះ​ចោល ។

ឮ​ការ​គំរាម​ដូចនេះ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ទៅ​កាន់​ចោរ​នោះ​ថា ចាំ​មួយ​ភ្លេ​ត​ខ្ញុំ​ទៅ​យក​លុយ​មក​ឱ្យ​…​គ្រាន់តែ​ប្រាប់​រួច​ក៏​រត់​ចេញ​មក​ក្រៅ​ស្រែក​ឆោឡោ​ឡើង​ថា ចោរប្លន់​ៗ…​ធ្វើ​អោយ​អ្នក​រស់នៅ​ក្បែរ​ខាង​គ្នា​មក​ឡោម​ព័ទ្ធ​ផ្ទះ​ដើម្បី​ចាប់ចោរ​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​បន្ទាប់​ពី​ម្ចាស់ផ្ទះ​ស្រែក​ផ្អើល​ហើយ ចោរ​នេះ​ក៏​បោះ​ចៅប្រុស​ម្ចាស់ផ្ទះ​ទៅ​លើ​ពូក និង​បោះចោល​កាំភ្លើងខ្លី រួច​រត់គេច​ខ្លួន​ដោយ​ថ្មើរជើង​បាត់​ស្រមោល​ភ្លាម​ៗ​ទៅ ។

ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន រួម​ទាំង​កម្លាំង​ជំនាញ​ខណ្ឌ​ច្បារ​អំពៅ​ជា​ច្រើន​នាក់​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​សួរនាំ​ព័ត៌មាន​បន្ថែម​ពី​ជន​រង​គ្រោះ ខណៈ​ជនល្មើស​រត់គេច​បាត់​ស្រមោល ដោយ​បន្សល់​ទុក​កាំភ្លើង​មួយ​ដើម​ជា​កាំភ្លើង​ជ័រ ។

សូម​បញ្ជាក់​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ បទល្មើស​លួច ឆក់ ប្លន់ ក្មេង​ស្ទាវ​ទំនើង គ្រេ​ឿ​ង​ញៀន​ជាដើម កើត​មាន​យ៉ាង​សុះសាយ​ស្ទើរ​ពាសពេញ​ផ្ទៃដី​ខណ្ឌ​ទៅ​ហើយ ។ ជា​ពិសេស​សង្កាត់​ច្បារ​អំពៅ​១ ច្បារ​អំពៅ​២ និង​ព្រែក​ប្រា ដែល​កត្តា​ទាំងនេះ​បង្ក​អោយ​មានការ​ភ័យ​ខ្លាច​គ្រប់ពេលវេលា ។ ទាក់ទិន​នឹង​ចោរ​កាំភ្លើង​ជ័រ​បន្លំ​ធ្វើ​សកម្មភាព​នេះ​ទំនង​ចោរ​រូប​នោះ​ជា​ជន​ញៀន​ថ្នាំ​ផង​ដែរ ។ ស្ត្រី​ម្ចាស់ផ្ទះ​ពិតជា​ខែង​មែន ដែល​គាត់​មិនដឹង​ថា​ចោរ​បន្លំ​ប្រើ​កាំភ្លើង​ជ័រ​នោះ​ទេ ក្នុង​ពេល​រត់​ចេញ​ទៅ​ស្រែក​ឆោឡោ​នោះ ហើយ​ចោរ​ស្ទាវ​ម៉ាក​នេះ​ក៏​គ្មាន​អ្វី​ក្រៅពី​ដាក់​មេ​ប្រូច​យករួចខ្លួន​នោះ​ឡើយ ៕