ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ខ្ញុង ត្រូវ​បងស្រី​ធម៌​ដកហូត​យក​ផ្ទះ​វិញ​ឬ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​ខ្ញុង​លេចឮ​ថា ផ្ទះ​ដែល​នាង​ស្នាក់​នៅ​រាល់ថ្ងៃ​ត្រូវ​ម្ចាស់​កម្មសិទ្ធិ​ដកហូត​វិញ​ព្រោះតែ​ខ្វែង​ពាក្យ​សម្តី​គ្នា ។ នាង​ខ្ញុង​ទិញ​ផ្ទះ​ថ្មី​មួ​ួ​យ​ភ្លាម​ធ្វើ​ឱ្យ​គេ​កាន់តែ​ជឿ​ថា​នាង​ត្រូវ​បងស្រី​ធម៌​នៅ​អូស្ត្រាលី​ដកហូត​

រាជធានី​ភ្នំពេញ ៖ នាង​ខ្ញុង​លេចឮ​ថា ផ្ទះ​ដែល​នាង​ស្នាក់​នៅ​រាល់ថ្ងៃ​ត្រូវ​ម្ចាស់​កម្មសិទ្ធិ​ដកហូត​វិញ​ព្រោះតែ​ខ្វែង​ពាក្យ​សម្តី​គ្នា ។ នាង​ខ្ញុង​ទិញ​ផ្ទះ​ថ្មី​មួ​ួ​យ​ភ្លាម​ធ្វើ​ឱ្យ​គេ​កាន់តែ​ជឿ​ថា​នាង​ត្រូវ​បងស្រី​ធម៌​នៅ​អូស្ត្រាលី​ដកហូត​ផ្ទះ​នោះ​មែន ។

តារា​កំប្លែង​ស្រី​ល្បីឈ្មោះ​នាង​ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង កន្លង​មក​ត្រូវ​បងស្រី​ធម៌​នៅ​ប្រទេស​អូស្ត្រាលី​ប្រគល់​ផ្ទះ​មួយ​ឱ្យ​ស្នាក់​នៅ ។

អ្នកសិល្បៈ​បញ្ជាក់​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​តារា​កំប្លែង​នាង​ខ្ញុង​ប្រឹង ប្រែង​ការងារ​សិល្បៈ​ទ្វេ​ឡើង​ដើម្បី​ខិតខំ​រក​ប្រាក់​សង់ផ្ទះ​ផ្ទាល់ខ្លួន​ដ្បិត​បងស្រី​ធម៌​នៅ​ប្រទេស​អូស្ត្រាលី​ដកហូត​យក​ផ្ទះ​ដែល​ផ្តល់​ឱ្យ​ស្នាក់​នៅ​នោះ​វិញ​។ ដោយសារ​ទំនាស់​ពាក្យ​សម្តី​ខ្លះ ទើប​បងស្រី​ធម៌​ដក​យក​ផ្ទះ​ដែល​នាង​ខ្ញុង​ស្នាក់​នៅ​ជាមួយ​កូន និង​ក្រុម​គ្រួសារ​អស់​រយៈពេល​ជាង​២​ឆ្នាំ​នោះ​វិញ ។ បងស្រី​ធម៌​ដែល​ជា​ម្ចាស់​សម្អាងការ​សុខ​គា​ប៊ូ​តា​បាន​ចាក់សោ​ផ្ទះ​មាន​តម្លៃ​មិន​ក្រោម​២០​ម៉ឺន​ដុល្លារ​នោះ​ចោល​ដោយ​មិន​មាន​មនុស្ស​រស់នៅ​ទេ ។

នាង​ខ្ញុង​បញ្ជាក់​ថា ការ​លេចឮ​ថា​បងស្រី​ធម៌​របស់​នាង​ដកហូត​យក​ផ្ទះ​វិញ​នោះ គឺជា​រឿង​មិន​ពិត​ទេ ។ នាង​ឈប់​ស្នាក់​នៅផ្ទះ​នោះ​ដោយសារ​នាង​ត្រូវ​ចេញ​ទៅ​រស់នៅ​ផ្ទះ​ផ្ទាល់​ខ្លួន ។ ចំពោះ​ផ្ទះ​ដែល​ជា​របស់​បងស្រី​ធម៌​ដែល​ផ្តល់​ឱ្យ​ស្នាក់​នៅ​នោះ គឺ​នាង​ជា​អ្នក​ប្រគល់​ឲ្យ​គាត់​វិញ មិនមែន​ជា​ការ​ដកហូត​ដោយសារ​មាន​ទំនាស់​ណាមួយ​ទេ ។

ខ្ញុង​និយាយ​ថា «​នាង​ខ្ញុំ និង​បងស្រី​ធម៌​គឺ​នៅ​រាប់អាន​គ្នា​ដដែល មិន​មានការ​ប្រែប្រួល​ទេ ហើយ​នាង​ខ្ញុំ​នៅ​តែ​បន្ត​ទទួល​កម្មវិធី​កាត់សក់ សម្រាប់​សម្អាងការ​របស់​គាត់​ជា​ធម្មតា។ ការ​ប្រគល់​ផ្ទះ​ជូន​បងស្រី​វិញ​ព្រោះតែ​នាង​ខ្ញុំ​ចង់​រស់នៅ​ក្នុងផ្ទះ​ផ្ទាល់ខ្លួន ហើយ​ផ្ទះ​ថ្មី​នាង​ខ្ញុំ​ក៏​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​ដែរ ប៉ុន្តែ​សម្រាប់​តម្លៃ​ផ្ទះ​ដែល​នាង​ខ្ញុំ​ទិញ​គឺ​នាង​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ទេ ។ បើ​ទោះបីជា​ផ្ទះ​ក្រោយ​ដែល​នាង​ខ្ញុំ​ទិញ​ខ្លួនឯង​នោះ​មាន​ទំហំ​តូច​ជាង​ផ្ទះ​ចាស់ ក៏​នាង​ខ្ញុំ​ពេញចិត្ត​នឹង​អ្វី​ដែល​កើតឡើង​ពី​ញើស​ឈាម​ដែល​នាង​ខ្ញុំ​រកបាន​» ។

កន្លង​មក​តារា​កំប្លែង​នាង​ស្រេង សុ​កាន់​ដា ហៅ​នាង​ខ្ញុង​បាន​រៀបចំ​ពិធី​ឡើងផ្ទះ​វីឡា​កូនកាត់​នៅ​បុរី​ពិភព​ថ្មី ក្នុង​ខណ្ឌឫស្សីកែវ​ក្បែរ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន និង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​តារា​កំប្លែង​រួម​ក្រុម​នាយ​ពែ​ក​មី​ទេ ។ កម្មវិធី​ឡើងផ្ទះ​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ មេ​សា ឆ្នាំ​២០១៤ ។ មានការ​សរសើរ​នាង​ខ្ញុង និង​នាយ​ពែ​ក​មី​ដែល​មាន​វាសនា​ទទួល​បាន​ផ្ទះ​ពី​បងធម៌​ផ្តល់​ឱ្យ​ស្នាក់​នៅ ។ ទោះជា​យ៉ាងណា​ក្តី​ពេល​នេះ​នាង​ខ្ញុង​លែង​ស្នាក់​នៅផ្ទះ​នោះ​ទៀត​ហើយ ខណៈ​នាយ​ពែ​ក​មី​ស្នាក់​នៅផ្ទះ​នោះ​ជា​ធម្មតា​ជាមួយ​កូន​ប្រពន្ធ ។

អំឡុង​ពេល​នេះ​នាង​ខ្ញុង​នៅ​មិន​ទាន់​បើក​បេះដូង​ទទួលយក​បុរស​ណា​ជា​គូ​ស្វាមី ដើម្បី​បំបាត់​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ទេ ។ ស្នេហា​របស់​នាង​ផ្តល់​សិទ្ធិ​ទៅ​លើ​កូនប្រុស ។ នាង​សម្រេច​តាម​កូនប្រុស ព្រោះ​នាង​ស្រឡាញ់​កូន​ម្នាក់​នេះ ដូច្នេះ​ហើយ​បើ​គេ​យល់​ថា​អ្នក​ណា​ល្អ នាង​ធ្វើ​តាម ។ ពេល​នេះ​កូន​នៅ​មិន​ទាន់​សម្រេច​ឱ្យ​នាង​មាន​ប្តី​ថ្មី​ទេ ៕