ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​​ជាង​៥០០​នាក់ ត្រូវ​អនុគ្រោះ​​ទោស​ក្នុង​ឱកាស​​បុណ្យ​​​អុំទូក​​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកគឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌បានឱ្យ​​ដឹង​ថា នៅ​​រសៀល​ថ្ងៃ​ទី​២៦ តុលា នេះ លោក​​រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត​ ស្នើ​សុំ​បន្ធូរ​​បន្ថយទោស និង​លើកលែងទោស នឹង​​ដឹកនាំ​កិច្ចប្រជុំ​

រាជធានីភ្នំពេញ ៖ លោកគឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌បានឱ្យ​​ដឹង​ថា នៅ​​រសៀល​ថ្ងៃ​ទី​២៦ តុលា នេះ លោក​​រដ្ឋមន្ត្រី​ក្រសួង​​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត​ ស្នើ​សុំ​បន្ធូរ​​បន្ថយទោស និង​លើកលែងទោស នឹង​​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ពិនិត្យ​លើ​សំណើ​​របស់​គណៈកម្មការ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​ថ្នាក់​រាជធានី​-ខេត្ត ​ដែល​បាន​ស្នើ​សុំ​ការ​អនុ​គ្រោះ​ទោស​ដល់​ទណ្ឌិត​ប្រមាណ​ជាង​៥០០​នាក់​ ពីក្នុង​​ពន្ធនាគារ​រាជធានី​-ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ក្នុង​ឱកាស​បុណ្យ​អុំ​ទូក នាពេល​​ខាង​មុខ​នេះ​ ។