ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទៅ​កំដរ​អ្នកជំងឺ ប្តី​ទៅ​លើក​ទ្រូ​នៅ​ស្រែ ត្រូវ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ហ្មត់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​បណ្តោយ ៥​គុណ​នឹង​៦​ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ ឆាបឆេះ​ទាំងស្រុង នៅ​វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​បណ្តោយ ៥​គុណ​នឹង​៦​ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ ឆាបឆេះ​ទាំងស្រុង នៅ​វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ពី​ស ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​ម្ចាស់ផ្ទះ​ជា​ប្តី​ទៅ​លើក​ទ្រូ​នៅ​ឯ​ស្រែ ចំណែក​ប្រពន្ធ ទៅ​កំដរ​បងប្អូន​ឈឺ​នៅ​ស្រុក​។ លោក ម៉ាត់ លី អធិការ នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​មាន​ប្តី​ឈ្មោះ លាស់ ម៉ាត់ អាយុ​៦៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ លី អាំ​មី​ណាស់ អាយុ​៥៨​ឆ្នាំ​។

លោក​បាន​បន្ត​ថា ផ្ទះ​ខាងលើ​នេះ នៅ​តែ​២​នាក់​ប្តី​ប្រពន្ធ ដោយ​ប្រពន្ធ ទៅ​កំដរ​បងប្អូន​ឈឺ​នៅ​ស្រុក ចំណែក​ប្តី​នៅផ្ទះ​ម្នាក់ឯង​។ មុន​ពេល​កើតហេតុ បុរស​ជា​ប្តី បាន​ក្រោកពីដំណេក​នៅ​វេលា​ទាប​ភ្លឺ ដើម្បី​ទៅ​លើក​ទ្រូ​នៅ​ឯ​ស្រែ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក មាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​យ៉ាង​លឿន អ្នក​ជិតខាង​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​។ ចំណែក​បុរស​ជា​ម្ចាស់ផ្ទះ​រត់​ពី​ស្រែ​មក​វិញ​ក៏​មិន​ទាន់ ធ្វើ​ឲ្យ​អគ្គី​ភ័យ​បាន​ឆេះ​ពេញទំហឹង មិន​អាច​យក​អ្វី​បាន​ឡើយ គឺ​ឆេះ​ទាំងស្រុង​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​ទ្រ​ព​សម្បត្តិ គឺ​ឆេះ​អស់​ផ្ទះ​១​ខ្នង មាន​ទំហំ​៥​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ឆេះ​អស់​ម៉ូតូ​១​គ្រឿង កង់​១ អង្ករ​៥​គីឡូក្រាម ប្រាក់​ដុល្លា​៥០០​ដុល្លារ ប្រាក់​ខ្មែរ​២០​ម៉ឺន​រៀល ទូរទស្សន៍​១​គ្រឿង និង​ឯកសារ​គ្រួសារ​មួយ​ចំនួន​ទៀត ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​៕