ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ឃុំ​ជាមួយ​គ្នា​សោះ ចេះ​លួច​ម៉ូតូ​ទៅ​កើត​ដែរ !

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​។ លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ

ខេត្តកំពង់ធំ ៖ ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​។ លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ចោរលួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​កម្លាំង​នគរបាល​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ យ៉ុ​ម ចាមរី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សំព័រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ថា​បាន​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 1C-6637 ខណៈ​រូប​គាត់​ទុក​ចោល​នៅ​ក្រោមផ្ទះ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤ ខែតុលា ទើប​ដឹង​ថា​បាត់​ម៉ូតូ​ក៏​ប្តឹង​សមត្ថកិច្ច ក៏​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន រួម​ជា​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​នៅ​ថ្ងៃ​ដដែល​នៅ​ចំណុច​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ពពក ស្រុក​ស្ទោង ជន​រង​គ្រោះ និង​ជនសង្ស័យ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ផ​ន ភ័​ណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ហើយ​ការ​លួច​យក​ម៉ូតូ​នេះ​គឺ មិន​មាន​បំណង​យក​ទៅ​លក់​នោះ​ទេ គឺ​គ្រាន់​លួច​យក​ជិះ​ពី​ឃុំ​ចំណា​ក្រោម​ស្រុក​ស្ទោង ហើយ​ជិះ​ទៅ​ជួប​ឪពុក ដែល​បាន​លែងលះ​គ្នា​ជា​នឹង​ម្តាយ​របស់​ខ្លួន ហើយ​ទៅ​រស់នៅ​ឯ​ឃុំ​ពពក ស្រុក​ស្ទោង តែ​ប៉ុណ្ណោះ​។ នៅ​ពេល ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ក៏​អស់​សាំង​ហើយ​ខូច​ទៀត កំពុង​តែ​បណ្តើរ​ម៉ូតូ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​តែ​ម្តង​។ បន្ទាប់​ពី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួច ម៉ូតូ​ក៏​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕