ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិបកេង​លុយ​ដកហូត​ពី​ចោរ ប៉េ​អឹ​ម​ក្រុងប៉ោយ​ប៉ែ​ត​4​នាក់​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​

7 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ប្រភព​ព័ត៌មាន​បានដឹង​ថា ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​៤នាក់ ​ត្រូវ​បាន​ហៅ​មក​សាកសួរ​ហើយ​ចេញ​ដិ​ការ​ឃាត់ខ្លួន​មាន​ចំនួន​៤​នាក់ ១.​លោក​អនុសេនីយ៍ឯក តែម ប៊ូ​ឡា

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ប្រភព​ព័ត៌មាន​បានដឹង​ថា ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​៤នាក់ ​ត្រូវ​បាន​ហៅ​មក​សាកសួរ​ហើយ​ចេញ​ដិ​ការ​ឃាត់ខ្លួន​មាន​ចំនួន​៤​នាក់ ១.​លោក​អនុសេនីយ៍ឯក តែម ប៊ូ​ឡា មេបញ្ជាការ​រង​កង​រាជ​អា វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ២.​លោក គង់ វី​រៈ (​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​) ៣.​លោក សំ សូ​ណែ​ល (​ជាមន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​) ៤.​ឈ្មោះ ច័ន្ទ ហាវ (​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​) ​។

សូមរម្លឹកឡើងវិញថា កាលពី​យប់​ថ្ងៃ​ទី​១៣ ​ខែតុលា​ឆ្នាំ​២០១៦ មាន​ជនរង​គ្រោះ​ឈ្មោះ តាន់ សុ​ផៃ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ ដែល​រស់នៅ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​បាត់់​លុយ​ក្នុង​រថយន្ត​ចំនួន៥៤​ម៉ឺន​បាត ​ខ​ណៈពេល​ភ្លេច​ចាក់​ទ្វារ​សោរ​រថយន្ត​ ដែល​កើតឡើង​នៅ​ក្នុង​ផ្សា​ឡុ​ង​ក្លឿ​រ​ប្រទេស​ថៃ​ ។ ក្រោយ​ពេល​ជន​រង​គ្រោះ​បាត់​លុយ​ក្នុង​រថយន្ត​បាន​ប្តឹង​កម្លាំង​កង​រាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ជួយ​អន្តរាគមន៍ ​ហើយ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក តែម ប៊ូ​ឡា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​មន្ត្រី​កង​រាជ​អា​បុ​ធ​ហត្ថ​ក្រុងមាន​លោក គង់ វី​រៈ លោក​សំ សូ​ណែ​ល លោក ច័ន្ទ ហាវ បាន​ចុះ​ស្រាវជ្រាវ​ចាប់​បាន​ចោរ​ជា​បន្តបន្ទាប់​បាន​ចំនួន​៣​នាក់​ និង​រឹបអូស​វត្ថុ​តាង​មាន​លុយ​ចំនួន​១៣៦,៧៥០បាត កាល​ល្ងាច​ម៉ោង​៥​ ថ្ងៃ​ទី​១៤ ​ខែតុលា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​៣​នាក់ ១.​ឈ្មោះ រី ខន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ២.​ឈ្មោះ ឯម ចាន់​ថន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ៣.​ឈ្មោះ វឿ​ន វ៉ា​ន់ ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ ជនសង្ស័យ​៣​នាក់​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

ព័ត៌មាន​បានដឹង​ថា ​​ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ និង​រឹបអូស​រក​ឃើញ​លុយ​នៅ​ចំនួន១៣៦,៧៥០​បាត ប្រគល់​ជូន​ម្ចាស់​ឈ្មោះ តាន់ សុ​ផៃ កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៦​ ។ នៅសល់លុយ​ចំនួន​៤០៣,២៦០​ដែលបាត់ ​។ ដោយ​យោង​តាម​ច​ម្លើយ​សារភាព​ពី​ជនសង្ស័យ​ លុយ​ដែល​បាត់​គឺ​ពាក់ព័ន្ធ​និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​បង្ក្រាប​ ​ទើប​ធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ​កង​រាជ​អាវុធ​ហ​ត្ថ​ក្រុង​ប៉ោយ​ប៉ែ​៤​នាក់​ បាន​ហៅ​មកសាកសួរ​ ហើយ​ឃាត់ខ្លួន​ចំនួន​៤​នាក់ ​នៅ​ថ្ងៃ​ទី​២០ ​ខែតុលា ​ឆ្នាំ​២០១៦ ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តុះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ​នៅ​ថ្ងៃ​ទី​២១ ​ខែតុលា​ ឆ្នាំ​២០១៦៕