ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសាខបូជា ជាបុណ្យមហា​​សិរីមង្គល​ដ៏​វិសេសវិសាល​អស្ចារ្យ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា ដែល​ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​ថា ជា​បុណ្យ​ជាតិ និង​នាំ​មក​នូវ​មហា​សិរី​មង្គល​ដ៏​អស្ចារ្យ ។ មិនតែប៉ុណ្ណោះ​ប្រទេស​ជា​ច្រើន​ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ក៏​បាន​អនុម័ត…

រាជធានី​ភ្នំពេញ ៖ វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា ដែល​ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​ថា ជា​បុណ្យ​ជាតិ និង​នាំ​មក​នូវ​មហា​សិរី​មង្គល​ដ៏​អស្ចារ្យ ។

មិនតែប៉ុណ្ណោះ​ប្រទេស​ជា​ច្រើន​ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ក៏​បាន​អនុម័ត និង​ទទួលស្គាល់​វិសាខបូជា​ថា ជា​បុណ្យ​អន្តរជាតិ​ទៀត​ផង ។

បុណ្យ​វិសាខបូជា​ត្រូវ​បាន​ប្រារព្ធ​ឡើង ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ដំណើរ​ជីវិត​របស់​ព្រះ​បរម​សាស្តា គឺ​១-​ព្រះ​អង្គ​ប្រសូត​ចាក​ឧទរ​មាតា ២-​ព្រះ​អង្គ​ត្រាស់​ដឹង និង​៣- ទ្រង់​ចូល​ព្រះ​និព្វាន ។

សូម​បញ្ជាក់​ថា ព្រះ​បរមគ្រូ​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​ដូច​គ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ ។

អាស្រ័យ​ដោយ​លក្ខណៈ​ដ៏​ពិសេស​នៃ​បុណ្យ​វិសាខបូជា​ដូច​ពោល​មកនេះ លោក​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​កំណត់ទុកក្នុង​គម្ពីរ​សាសនា​ថា ជា​មហា​មង្គល​ដ៏​វិសេសវិសាល​អស្ចារ្យ ។

ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​ទាំងឡាយ ​ដែល​រាប់អាន​ព្រះពុទ្ធ​សាសនា​បាន​នាំ​គ្នា​ធ្វើ​វិសាខបូជា​នៅ​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ​ តាំងពី​បុរាណកាល​រៀងដរាប​មក ។ តាម​ការ​ស្រាវជ្រាវ​គេ​បានដឹង​ថា បុណ្យ​វិសាខបូជា​ទំនងជា​ធ្វើ​នៅ​ក្រោយ​ពុទ្ធបរិនិព្វាន​ច្រើន​រយ​ឆ្នាំ ។ គេ​ថា​ប្រទេស​ឥណ្ឌា និង​ប្រទេស​ស្រី​លង្កា​បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​ជា​យូរយារ​ណាស់​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ