ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចៅសង្កាត់​ព្រែក​ប្រា​បំភ្លឺ​ថា ជ្រុលដៃ​! ដោយសារ​ភាន់ច្រឡំ​តែ​ប៉ុណ្ណោះ

7 ឆ្នាំ មុន

នៅល្ងាច​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​២០១៦ លោក​ហួរ ហួរ ចៅសង្កាត់​ព្រែក​ប្រា បានថ្លែងប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​ អោយដឹងថា «លោក​ពិតជា​សោកស្តាយ​ចំពោះទ​ង្វើ​អ​ចេតនា​របស់ខ្ញុំ​»។

រាជធានី​ភ្នំពេញ ៖ បន្ទាន់ពីគេហទំព័រកោះសន្តិភាពបានចុះផ្សាយដោយដាក់ចំណងជើងថា « ១​ដៃ​របស់​លោក​ចៅសង្កាត់​ព្រែក​ប្រា សន្តិសុខ​ម្នាក់​ផ្ទប់​នឹង​ជញ្ជាំង​សន្លប់​ស្តូកស្តឹង » រួចមក នៅល្ងាច​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​២០១៦ លោក​ហួរ ហួរ ចៅសង្កាត់​ព្រែក​ប្រា បានថ្លែងប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​ អោយដឹងថា «លោក​ពិតជា​សោកស្តាយ​ចំពោះទ​ង្វើ​អ​ចេតនា​របស់ខ្ញុំ​»។ លោកបន្តថា «ខ្ញុំ​សន្យា​ថា ​នឹង​ដោះស្រាយ​បញ្ហា​គ្រប់យ៉ាង​ជាមួយ​ជន​រង​គ្រោះ និង​សូម​សោកស្តាយ​ចំពោះ​សកម្មភាព​ជ្រុលដៃ​របស់ខ្ញុំ​, រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​ជំងឺ​ជន​រង​គ្រោះ​ក៏​បាន​ធូរស្បើយ​ផង​ដែរ​»​។

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង១៧ និង៤៥​នាទី​ល្ងាច ​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្លោ​ង​ទ្វារ​ច្រកចូល​ ក្នុង​បុរី​សម្បត្តិ​មាន​ហេង ស្ថិត​ក្នុងភូមិ​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ គឺ​ដំបូង​ឡើយ លោក​ចៅសង្កាត់​បាន​បើករថយន្ត​មិន​ចាំ​ម៉ាក មក​ពី​ធ្វើការ​ដោយ​ចត​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ពេល​នោះ​សន្តិសុខ​យាម​បុរី​ម្នាក់​បាន​ដើរទៅ​ប្រាប់​អោយ​លោក​ចៅសង្កាត់​ចត​ទៅ​ខាង​មុខ​បន្តិច​ទៅ ព្រោះ​ចត​បែប​ហ្នឹង​ចត​ទើប​ផ្លូវ​ចូល​បុរី​របស់​ម្ចាស់ខ្លួន ។ ពេល​នោះ លោក​ហួរ ហួត ចៅសង្កាត់​ព្រែក​ប្រា ក៏​បាន​ដើរ​សំដៅ​មក​សួរនាំ​សន្តិសុខ​ខាងលើ ដើម្បី​សួរនាំ​អោយ​ច្បាស់​ថា ហេតុ​អ្វី​បានជា​មក​និយាយ​ពាក្យ​ខាងលើ​ដាក់​គាត់ ព្រោះ​គាត់​ចត​នៅ​មុខ​ផ្ទះ​របស់​គាត់​ទេតើ? រំពេច​ភ្លាម​នោះ ស្រាប់តែ​លិចមុខ​សន្តិសុខ២​នាក់​ផ្សេង​ទៀត ដើរមក​ក្បែរ ប៉ុន្តែ​មិនដឹង​ថា បាន​និយាយ​ជាមួយ​លោក​ចៅសង្កាត់អ្វី​ខ្លះទេ ក៏​ត្រូវ​លោក​ហួរ ហួត វាយ​១​ដៃ​ចំ​ក្បាល​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ពេញទំហឹង បណ្តាល​ប្រកាច់ រហូត​សន្លប់​សន្តូក​ស្តឹង​​តែ​ម្តង ។ ភ្លាម​ៗ​នោះ សន្តិសុខ​ដែល​រង​របួស ត្រូវ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ ហើយ​ក៏​ត្រូវ​ប​ញ្ចូ​ន​បន្ត​ទៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ព្រោះតែ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក សន្តិសុខ​រង​កណ្ដាប់ដៃ​លោក​ចៅសង្កាត់​ព្រែក​ប្រា ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​វៀតណាម ថ្ងៃ​ទី​២៥ តុលា នេះ ។

ឆ្លើយ​តប​ទៅ​នឹង​បាតុភាព​ខាងលើ លោក​ ហួរ ហួត ចៅសង្កាត់​ព្រែក​ប្រា បាន​បញ្ជាក់​អោយ​ដឹង​ថា ៖ ខ្ញុំ​សូម​បញ្ជាក់​ថា ​ដំបូង​ឡើយ​ ករណី​នេះ​កើតឡើង​ដោយ​ការ​ភាន់ច្រឡំ តែប៉ុណ្ណោះ​ ។

លោក​ ហួរ ហួត ចៅសង្កាត់​ព្រែក​ប្រា បន្តបំភ្លឺ​ដំណើររឿង​ថា ៖ នៅ​វេលា​ម៉ោង​១៧ និង៤០​នាទី​ រូបលោក​បាន​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​ឈប់​នៅ​មុខ​ផ្ទះ​រង់ចាំ​ថយ​រថយន្ត​ចូល​ក្នុងផ្ទះ គាប់​ជួន ​មាន​សន្តិសុខ​បុរី​ម្នាក់ ​បាន​ដេញ​រថយន្ត​របស់លោកអោយ​ចេញ ដោយ​ទុក​ផ្លូវ​អោយ​រថយន្ត​មេ​របស់​គេ​(​បុរី​)​ចេញ ។ បន្ទាប់​មក លោកក៏​ទៅ​សួរ​សន្តិសុខ​នោះ​ថា «តើខ្ញុំ​ចត​មុខ​ផ្ទះ​ខ្ញុំ អោយ​ខ្ញុំ​ទៅ​ណា?» ។ រួច​ហើយ​សន្តិសុខម្នាក់​នោះ​ក៏​បាន​សុំ​ទោស​រូបលោកដោយ​មិន​បានដឹង​ថា ​ផ្ទះ​របស់លោកចៅសង្កាត់​ព្រែក​ប្រានៅ​ទី​នេះ ខណៈ​កំពុង​ជជែក​គ្នា​… ស្រាប់​មាន​សន្តិសុខ​២​នាក់​ផ្សេង​ទៀត ​ជិះ​ម៉ូតូ​មក​ដល់ ​ក៏​បាន​សួរនាំ​ ដោយ​សំឡេង​ខ្លាំង​ៗ​ពីលើ​ម៉ូតូ ​រួច​ដើរ​តម្រង់មក​រករូបលោក​ដោយ​កាយវិការ​គិត​ថា ​នឹង​មក​វាយ​ខ្ញុំហើយ ។ ទន្ទឹម​នឹង​នេះ ​លោក​ ហួរ ហួតនឹក​ស្មានថា​ សន្តិសុខ​ដែល​ជិះ​ម៉ូតូ​នោះ​មក​វាយរូបលោក ទើបលោក​​ទះ​ចំ​ក្បាល ធ្វើ​អោយ​សន្តិសុខ​នោះ​ដួល ខណៈដែលដួលលោកក៏​លើក​សន្តិសុខ​នោះ​ហើយ​ ក៏​បាននិយាយ​សុំ​ទោស​ផង​ដែរ ​។ ក្រោយមក​សន្តិសុខ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​និង​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខ្មែរ-សូ​វៀត​ ដើម្បី​ពិនិត្យ​ស្ថានភាព​របូស។

ជាក់ស្តែង​ ក្រោយ​ពី​ជ្រុលដៃ​ទះកំផ្លៀង​សន្តិសុខ​រូប​នោះ​ហើយភ្លាម​ៗ ​នៅ​យប់​ថ្ងៃ​ទី​២៤ តុលា​ លោក​ចៅសង្កាត់​ព្រែក​ប្រា បាន​ព្យាយាម​យក​ទុកដាក់​ តាមដាន​ពិនិត្យ​ស្ថានភាព ជន​រង​គ្រោះ ទាំង​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ និង​បន្ត​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត ព្រមទាំង​បាន​ជួយ​សម្របសម្រួល ក្នុង​ការ​ព្យាបាល​ដល់​ជន​រង​គ្រោះ​។ ទោះបី​យ៉ាងណា ​លោកចៅសង្កាត់ បាន​សម្តែង​ការ​សោកស្តាយ​ ចំពោះ​សកម្មភាព​របស់​លោក ដែល​បាន​ជ្រុលដៃ​ទះ​ចំ​ក្បាល​សន្តិសុខ​រហូត​ដល់​ចូល​មន្ទីរពេទ្យ ៕