ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​សណ្ឋាគារ​ជាមួយ​សង្សារ ព្រឹក​ឡើង​ត្រដរខ្យល់​រហូត​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​បាន​ត្រដរខ្យល់​រហូត​គាំង​បេះ​​ដូង​ស្លា.ប់​បន្ទាប់​ពី​នាង​បាន​ចូល​សណ្ឋាគារ​ជាមួយ​សង្សារ​របស់​នាង …

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​បាន​ត្រដរខ្យល់​រហូត​គាំង​បេះ​​ដូង​ស្លាប់​បន្ទាប់​ពី​នាង​បាន​ចូល​សណ្ឋាគារ​ជាមួយ​សង្សារ​របស់​នាង​កាល​ពី​យប់​ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​សណ្ឋាគារ «​មេគង្គ ហេង មហាផល​» ស្ថិត​លើ​វិ​ថី​កែវ​ចិន្តា ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​អាយុ​២៥​ឆ្នាំ ជានា​រី​បម្រើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ​៧២ ម្តុំ​ដំបូក​ខ្ពស់ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​បុក ឃុំ​ព្រែក​ស្ពឺ ស្រុក​កោះធំ ខេត្តកណ្តាល ចំណែក​សង្សារ​របស់​នាង​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជា​មន្ត្រី​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា នារី​រង​គ្រោះ​និង​បុរស​ជា​អាវុធហត្ថ​ខាងលើ​ត្រូវ​គេ​ដឹង​ថា មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ហើយ​មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​២​នាក់​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ខាង​បុរស​អាវុធហត្ថ​នៅ​ម្តុំ​បឹង​ត្របែក ។ បន្ទាប់​ពី​ផឹកស៊ី​រួច ពួក​គេ​ទាំង​២​នាក់​ទៅ​ជួល​សណ្ឋាគារ​ខាងលើ​ដើម្បី​ស្នាក់​នៅ ។ លុះ​នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​កើតហេតុ​ក៏​មានការ​ភ្ញាក់ផ្អើល​ថា នារី​រង​គ្រោះ​បាន​ត្រដរខ្យល់​រហូត​គាំងបេះដូង​ស្លាប់​តែ​ម្តង ។

ទោះបីជា​យ៉ាងណា ករណី​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​បន្ត ហើយ​ចំពោះ​សាកសព​នារី​រង​គ្រោះ​បន្ទាប់​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕