ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​​អ្នក​​បណ្តេញ​គ្រូសូត្រ​ស្តាំ និងមាន​អ្នក​គាំទ្រ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ អ្នក​ភូមិ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០០​នាក់ មាន​ទាំង​តា​អាចារ្យ​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា បាន​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ក្នុង​វត្ត​ខ្ពប​អណ្ដែត ហៅ​វត្ត​ក្របៅ ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ដោយ​ទាមទារ​បណ្ដេញ​សង្ឃ​មួយ​អង្គ ជា​គ្រូសូត្រស្ដាំ​ឱ្យ​ចាក​ចេញពី​វត្ត ដោយ​ចោទប្រកាន់​ថា សង្ឃ គ្រូសូត្រស្ដាំ អង្គ​នេះ បាន​យក​ក្មេង ស្រី មក​ចិញ្ចឹម នៅ​ក្នុង​វត្ត និង

ខេត្តកណ្ដាល ៖ អ្នក​ភូមិ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០០​នាក់ មាន​ទាំង​តា​អាចារ្យ​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា បាន​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ក្នុង​វត្ត​ខ្ពប​អណ្ដែត ហៅ​វត្ត​ក្របៅ ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ  ដោយ​ទាមទារ​បណ្ដេញ​សង្ឃ​មួយ​អង្គ ជា​គ្រូសូត្រស្ដាំ​ឱ្យ​ចាក​ចេញពី​វត្ត ដោយ​ចោទប្រកាន់​ថា សង្ឃ គ្រូសូត្រស្ដាំ អង្គ​នេះ បាន​យក​ក្មេង ស្រី  មក​ចិញ្ចឹម នៅ​ក្នុង​វត្ត និង ចាយវាយ​លុយ កាក់​គ្មាន​មូលហេតុ និង​បញ្ជីស្នាម​ត្រឹមត្រូវ ។

ក្រុម​ពុ​ទ្ទ​បរិស័ទ ដែល​នាំ​គ្នា​ធ្វើការ​តវ៉ា​នេះ​បានឱ្យ​ដឹង​ថា  អ្នក​ភូមិ​ភាគច្រើន មានការ​មិន​ពេញចិត្ត ជាមួយ​សង្ឃ​មួយ​អង្គ ព្រះ​នាម
ញឹ​ម ខេមរៈ ជា​គ្រូសូត្រស្ដាំ មាន​ព្រះ​ជន្ម​ជាង​៣០ ដែល​បាន​មក​គង់នៅ​ក្នុង​វត្ត​នេះ រយៈពេល​ជាង​២​វស្សា ហើយ​មិនដឹង​អ្នក​ណា ចាត់តាំង​ឱ្យមក​គង់នៅ​ធ្វើ​គ្រូសូត្រស្ដាំ​ទេ ។

ចាប់តាំងពី​សង្ឃ​អង្គ​នេះ មក​គង់នៅ​មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​មិន​ពេញចិត្ត​ទេ ដោយសារ​មើលឃើញ​ទ​ង្វើ​មិន​ល្អជា​ច្រើន ។ ពលរដ្ឋ​បាន​លើក​ឡើង​ថា សង្ឃ​ជា​សង្គ្រាជ​នៅ​វត្ត​នេះ មាន​ព្រះ​ជន្ម​ជាង​៧០​វស្សា​ស្មារតី និង​សុខភាព​មិន​រឹង​មាំ វង្វេង​ច្រើន ។ ចាប់ តាំងពី សង្ឃ ញឹ​ម ខេមរៈ មក​គង់នៅ​ជា​គ្រូសូត្រស្ដាំ មិនដឹង​ចាត់តាំង​មកពីណា បាន​ចំណាយ​លុយ​វត្ត​ខ្ជះខ្ជាយ ដោយ​មិនដឹង​មូល ហេតុ​ពិតប្រាកដ គ្មាន​បញ្ជីស្នាម និង​មានការ​ពិភាក្សា ជាមួយ​គណៈកម្មការ តា​អាចារ្យ ឱ្យ​បាន​ត្រឹមត្រូវ​ទេ គឺ​ស្រេច​តែ​អំពើ​ចិត្ត ។

ជាង​នេះ​ទៀត ពុទ្ធបរិស័ទ​មិន​ពេញចិត្ត ដោយសារ​គ្រូសូត្រស្ដាំ​នេះ បាន​យក​ក្មេង​ស្រី​មាន​អាយុ​១៤ ទៅ​១៥​ឆ្នាំ ពីរ បី​នាក់ មក​ចិញ្ចឹម​នៅ​ក្នុង​វត្ត ដែល​ខុស​នឹង​វិន័យធ​ម័​នាំ​ឱ្យ​ពុទ្ធបរិស័ទ មិន​ពេញចិត្ត​សង្ឃ​អង្គ​នេះ ជា​យូរ​មក​ហើយ ក៏​មាន​ផ្ទុះ​ការ​តវ៉ា​បណ្ដេញ​សង្ឃ​អង្គ​នេះ​ចេញជា​ដាច់ខាត ។

ជុំវិញ​ការ​ចោទប្រកាន់​ពី​សំណាក់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ខាងលើ អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​ពន្យល់​ពី​សង្ឃ ញឹ​ម ខេមរៈ បាន​ទេ ពេល​ដែល​ពុទ្ធបរិស័ទ​មក​តវ៉ា​ដល់​វត្ត ព្រៈ​តេជគុណ ត្រូវ​បាន​អាជ្ញាធរ​និមន្ត​ចាកចេញ ពី​វត្ត​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ។ ប៉ុន្តែ​បើ​តាម​ពុទ្ធបរិស័ទ​មួយ​ចំនួន​ទៀត ដែល​គាំទ្រ គ្រូសូត្រស្ដាំ ញឹ​ម ខេមរៈ ប្រាប់​ឱ្យ​ដឹង​ថា ពុទ្ធ បរិស័ទ ដែល​ធ្វើការ​តវ៉ា​នេះ គឺ​មួយ​ចំនួន​តូច​ទេ ដែល​មិន​ពេញចិត្ត​គ្រូសូត្រស្ដាំ បាន​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលហេតុ​ច្បាស់ លាស់ ។

អ្នកខ្លះ​និយាយ​ថា តាម​ពិត​ការ​ចាយវាយ​លុយកាក់​វត្ត គឺ​សុទ្ធតែ​មាន​គណៈកម្មការ អាចារ្យ ដឹង​ឮ​ត្រឹមត្រូវ ។ គ្រូសូត្រស្ដាំ​អង្គ​នេះ គឺ ត្រូវ​បាន​អនុគណៈ​ខេត្ត ចាត់តាំង​ឱ្យមក​គង់នៅ ដោយសារ​សង្គ្រាជ​នៅ​វត្ត​នេះ មាន​ព្រះ​ជន​ច្រើន ចាស់ជរា ណាស់​ហើយ ។

ចាប់តាំងពី​គ្រូសូត្រស្ដាំ​មក​គង់នៅ​វត្ត​ខ្ពប​អណ្ដែត ហៅ​ក្របៅ​នេះ រយៈពេល​ពីរ​ឆ្នាំ បាន​ជួយ​បុក​អណ្ដូងស្នប់ និង​ជួយ​ជួសជុលសង់ ផ្ទះ​ឱ្យ​អ្នក​ភូមិ ក្រីក្រ និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​បាន​ច្រើន​ណាស់ សូ​ម្បី​តែ​អាជ្ញាធរ ក៏​បានដឹង​ដែរ ។

ចំណែក​ការ​ចោទ​ថា យក​ក្មេង​ស្រី​មក​ស្នាក់​នៅ​ក្នុង​វត្ត​នោះ គឺ​មិន​ត្រឹម មាន​ក្មេង​ស្រី​មក​ស្នាក់​នៅទេ មាន​ទាំង​ក្មេង​ប្រុស ច្រើន​នាក់​ទៀត មក​ស្នាក់​នៅ​ក្នុង​វត្ត​នេះ  គឺជា​កូន​អ្នក​ក្រីក្រ និង​កូន​អ្ក​ផ្ទុកមេរោគ​អេ​ដ៍​នៅ​ក្នុងភូមិ​-​ឃុំ គឺ​មក​ស្នាក់​នៅ​រៀនសូត្រ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ពី​គ្រូសូត្រស្ដាំ​អង្គ​នេះ​។