ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ខឹង​រឿង​មួយ​នា​ពេល​កន្លង​មក បុរស​ជាង​ម៉ូតូ​ស្ទុះ​កា​.​ប់​បុរស​កាត់សក់​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជាង​ម៉ូតូ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១ ឃាត់ខ្លួន បន្ទាប់​ពី​ប្រើ​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជាង​ម៉ូតូ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១ ឃាត់ខ្លួន បន្ទាប់​ពី​ប្រើ​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស យក​កាំបិត​កា​.​ប់​ទៅ​លើ​អ្នក​ជិតខាង ចំនួន​២​ផ្គាក់ បណ្តាល​អោយ​របួសធ្ងន់ ដោយសារ​តែ​ខឹង​រឿង​ឌឺដង​នា​ពេល​កន្លង​មក ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​២២៣ ផ្លូវ​លេខ​៥ ក្រុម​ទី​៣ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ជី ទូច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​ជាង​ម៉ូតូ មាន​ទីលំនៅ​ផ្ទះ​លេខ​២២១E ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សៀ ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជាងកាត់សក់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​គោ​ហេ ឃុំរ​ការ​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​រង​របួស​រយះ​ប្រអប់ដៃ​ធ្ងន់ធ្ងរ​។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​នាំ​គ្នា​ផឹកស្រា​ស្រវឹង ហើយ​ក៏​បាន​ផ្ទុះ​កំហឹង​ខឹង​អ្នក​ជិតខាង​ដែល​បាន​និយាយ​ឌឺដង​កន្លង​មក ក៏​បាន​ស្ទុះ​ទៅ​យក​កាំបិត​ផ្គាក់​មក​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​កាំបិត​ផ្គាក់ ដោយ​ត្រូវ​ចំ​ប្រអប់​ដៃស្តាំ និង​ឆ្វេង​រង​របួសធ្ងន់​។ ខណៈនោះ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន ជិះ​ល្បាត​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ដៃដល់ រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​ច្បាប់​។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច ក៏​បាន​ដកហូត​កាំបិត​ផ្គាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ