ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ដៃ​របស់​លោក​ចៅសង្កាត់​ព្រែក​ប្រា សន្តិសុខ​ម្នាក់​ផ្ទប់​នឹង​ជញ្ជាំង​សន្លប់​ស្តូកស្តឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​បុរី “សម្បត្តិ​មាន​ហេង” ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងររហូត​ត្រូវ​ប្រកាច់ ក្នុង​ជម្លោះ​ពាក្យ​សម្តី​គ្នា​រវាង​ក្រុម​សន្តិសុខ នៃ​បុរី​ខាងលើ​ មួយ​ក្រុមមានគ្នា​៣​នាក់ ជាមួយនឹង​លោក​ ហួរ ហួត ជាចៅសង្កាត់​ព្រែក​ប្រា

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​បុរី “សម្បត្តិ​មាន​ហេង” ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងររហូត​ត្រូវ​ប្រកាច់ ក្នុង​ជម្លោះ​ពាក្យ​សម្តី​គ្នា​រវាង​ក្រុម​សន្តិសុខ នៃ​បុរី​ខាងលើ​ មួយ​ក្រុមមានគ្នា​៣​នាក់ ជាមួយនឹង​លោក​ ហួរ ហួត ជាចៅសង្កាត់​ព្រែក​ប្រា កាលពី​វេលា​ម៉ោង១៧ និង៤៥​នាទី​ល្ងាច ​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្លោ​ង​ទ្វារ​ច្រកចូល​ ក្នុង​បុរី​សម្បត្តិ​មាន​ហេង ស្ថិត​ក្នុងភូមិ​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ជនរងគ្រោះដែល​រង​របួស​ខាងលើ​មានឈ្មោះ មាស ដុំ​ដី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​មុខរបរ​ជា​សន្តិសុខ​យាម​នៅ​បុរី​ខាងលើ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ដំណើររឿង​ដំបូង​ឡើយ គឺ​លោក​ចៅសង្កាត់​ បាន​បើករថយន្ត​មិន​ចាំ​ម៉ាក មក​ពី​ធ្វើការ ​ដោយ​ចត​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ពេល​នោះ​សន្តិសុខ​យាម​បុរី​ម្នាក់ ​បាន​ដើរទៅ​ប្រាប់​ អោយ​លោក​ចៅសង្កាត់​ចត​ទៅ​ខាង​មុខ​បន្តិច​ទៅ… ព្រោះ​ចត​បែប​ហ្នឹង​ ចត​ទើប​ផ្លូវ​ចូលក្នុង​បុរី​របស់​ម្ចាស់ខ្លួន ។ ពេល​នោះ លោក ​ហួរ ហួត ចៅសង្កាត់​ព្រែក​ប្រា ក៏​បាន​ដើរ​សំដៅ​មក​សួរនាំ​សន្តិសុខ​ខាងលើ ដើម្បី​សួរនាំ​អោយ​ច្បាស់​ថា ហេតុ​អ្វី​បានជា​មក​និយាយ​ពាក្យ​ខាងលើ​ដាក់​គាត់ ព្រោះ​គាត់​ចត​នៅ​មុខ​ផ្ទះ​របស់​គាត់​ទេតើ? ​

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា រំពេច​ភ្លាម​នោះ ស្រាប់តែ​លិចមុខ​សន្តិសុខ ២​នាក់​ផ្សេង​ទៀត ដើរមក​ក្បែរ ប៉ុន្តែ​មិនដឹង​ថា បាន​និយាយអ្វីខ្លះ ​ជាមួយ​លោក​ចៅសង្កាត់​ទេ ក៏​ត្រូវ​លោក​ហួរ ហួត វាយ​១​ដៃ​ចំ​ក្បាល​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ពេញទំហឹង បណ្តាល​អោយប្រកាច់ រហូត​សន្លប់​សន្តូក​ស្តឹង​​តែ​ម្តង ។ ភ្លាម​ៗ​នោះ សន្តិសុខ​ដែល​រង​របួស ត្រូវ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ ហើយ​ក៏​ត្រូវ​ប​ញ្ចូ​ន​បន្ត​ទៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត ព្រោះតែ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក ៕