ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​​ប៉ង​សម្លា.ប់​ប្រពន្ធ​លោក​រដ្ឋមន្ត្រី​ ឡើង​​​​ដល់​តុលាការ​កំពូល​​ហើយ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ចៅក្រម​តុលាការ​កំពូល​នឹង​បើក​សវនាការ​សំណុំរឿង​អ្នកស្រី​ឡាយ ហួង និង​បក្ស​ពួក​២​នាក់ នៅថ្ងៃ​ទី​៣១ ​តុលា ​​ខាង​មុខ​នេះ លើករណី​រំលោ.ភ​លើ​ទំនុកចិត្ត​ ពិសេស​ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត នូវ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​បណ្តឹង​របស់​លោក​ឧកញ៉ាខូ​វ ផល្លា​បុត្រ ដែល​ជា​អតីត​ប្តី​របស់​អ្នកស្រី​ឡាយ ហួង ។

រាជធានី​ភ្នំពេញ​ ៖ ​ចៅក្រម​តុលាការ​កំពូល​នឹង​បើក​សវនាការ​សំណុំរឿង​អ្នកស្រី​ឡាយ ហួង និង​បក្ស​ពួក​២​នាក់ នៅថ្ងៃ​ទី​៣១ ​តុលា ​​ខាង​មុខ​នេះ លើករណី​រំលោភ​លើ​ទំនុកចិត្ត​ ពិសេស​ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត នូវ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​បណ្តឹង​របស់​លោក​ឧកញ៉ាខូ​វ ផល្លា​បុត្រ ដែល​ជា​អតីត​ប្តី​របស់​អ្នកស្រី​ឡាយ ហួង ។

មន្ត្រី​តុលាការបញ្ជាក់​ថា សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និងលោកអ៊ុ​ក គឹ​ម​សិទ្ធិ ជា​តំណាង​មហាអយ្យការ ។

យោង​តាម​ដីកា​របស់​តុលាការ​កំពូលបង្ហាញ​ថា ជនជាប់ចោទ​ក្នុង​សំណុំរឿង​នេះ​មាន​បី​នាក់ ​ទី​១-ឈ្មោះឡាយ ហួង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ទី២ឈ្មោះ-ឡាយ ឆាយ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និងទី៣-ឈ្មោះហេង សុក​ជា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជាប់ចោទ​ពី​បទ
​រំលោភ​លើ​ទំនុកចិត្ត​ ពិសេស​ដោយ​អភិបាល​ឬ​បុគ្គល​ផ្សេង​ទៀត បទ​សមគំនិត និងបទ​ផ្តើមគំនិត ប្រព្រឹត្ត​នៅ​ខេត្តមណ្ឌលគិរី កាល​ពី​អំឡុង​ឆ្នាំ​២០១១ តាម​មាត្រា​២៨, ២៩, ៣៩១ និង៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​អ្នកស្រី​ឡាយ ​ហួង ​ប​ច្ចុប្ប​ន្ន​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​.ស​មណ្ឌល​កែប្រែ​(​ម​២)​ តាម​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្តន្ទាទោស​អ្នកស្រី​២០​ឆ្នាំ​ អនុវត្ត​ទោស​ក្នុង​គុក​ ។ ​តែ​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​នេះ ​ត្រូវ​បាន​​មេធាវី​ការពា​ក្តី​អ្នកស្រី​បាន​ប្តឹង​ឧទ្ធរណ៍ ​និង​បន្ត​ទៅ​តុលាការ​កំពូល​។

គួរ​រំលឹក​ថា អ្នកស្រីឡាយ ហួង និងឧកញ៉ា ខូ​វ ផល្លា​បុត្រ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ ពាក់ព័ន្ធ​ការ​រៀបចំ​គម្រោង​រំលោភ​សេពសន្ថវៈ ​និង​សម្លាប់​ក្រុម​គ្រួសារ​លោក​ទេស​រដ្ឋមន្ត្រីស៊ុន ចាន់​ថុ​ល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ។