ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈអចិន្រ្តៃយ៍​រដ្ឋសភានឹងពិភាក្សាឆ្លង​សេចក្តីព្រាងច្បាប់​ថវិកាជាតិឆ្នាំ២០១៧នៅព្រឹកស្អែក

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលទេ ​នៅវិមានរដ្ឋសភា​ វេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ​តុលា ២០១៦ ​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា​​នឹង​បើកកិច្ចប្រជុំដើម្បីពិនិត្យឆ្លងសេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧​ មុនពេលដាក់ចូលទៅក្នុង​របៀបវារៈ​នៃសម័យប្រជុំសភាពេញអង្គនាពេលខាងមុខ។ ប្រភពពីមន្រ្តីរដ្ឋសភាក៍បានឲ្យដឹងទៀតថា…

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលទេ ​នៅវិមានរដ្ឋសភា​ វេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ​តុលា ២០១៦ ​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា​​នឹង​បើកកិច្ចប្រជុំដើម្បីពិនិត្យឆ្លងសេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧​ មុនពេលដាក់ចូលទៅក្នុង​របៀបវារៈ​នៃសម័យប្រជុំសភាពេញអង្គនាពេលខាងមុខ។

ប្រភពពីមន្រ្តីរដ្ឋសភាក៍បានឲ្យដឹងទៀតថា ​កិច្ចប្រជុំដែលប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​សម្តេចអគ្គមហាពញាចក្រី​ ​ហេង សំរិន ប្រធានរដ្ឋសភា​ក៍នឹងពិនិត្យឆ្លងសេចក្តីព្រាងច្បាប់​ស្តីពីការប្រែប្រួលអាកាសធាតុ​ និងសេចក្តីព្រាងច្បាប់ស្តីពីការ​ទូទាត់​ថវិកាទូទៅ​របស់រដ្ឋសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៥​ផងដែរ ៕