ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ម៉ៅ​និយម​21​នាក់​ត្រូវ​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​សម្លា.ប់

7 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ប៉ូលិស​ឥណ្ឌា​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤ តុលា​ថា ពួក​ឧទ្ទាម​ម៉ៅ​និយម​យ៉ាងតិច​២១​នាក់​ត្រូវ​សម្លា.ប់​ដោយ​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​នោះ​ជា​ការ​បាត់បង់​ធ្ងន់ធ្ងរ​

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ប៉ូលិស​ឥណ្ឌា​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤ តុលា​ថា ពួក​ឧទ្ទាម​ម៉ៅ​និយម​យ៉ាងតិច​២១​នាក់​ត្រូវ​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​នោះ​ជា​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​របស់​ក្រុម​ឧទ្ទាម​នោះ​នា​ឆ្នាំ​២០១៦ ។

ចាប់តាំងពី​កន្លះ​សតវត្ស​មក​ហើយ​ក្រុម​ឧទ្ទាម​ម៉ៅ​និយម​ដែល​លាក់ខ្លួន​ក្នុង​ព្រៃ​នា​ភាគ​កណ្តាល​ឥណ្ឌា​បាន​ប្រយុទ្ធ​ប្រឆាំង​រដ្ឋអំណាច​ឥណ្ឌា​។ លោក​DHARUA  មេ​ប៉ូលិស​ម្នាក់​នៃ​ស្រុក MALKANGIRI រដ្ឋ​អូ​ឌី​សា ថ្លែងប្រាប់ AFP ថា ពួក​ឧទ្ទាម​ម៉ៅ​និយម​១​ក្រុម​មាន​គ្នា​រវាង​ពី​៣០​ទៅ​៤០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​ព្រៃ​នៃ​តំបន់​មួ​ួ​យ​ស្ថិត​នៅ​ចន្លោះ​រដ្ឋ​ឥ្រ​ន្ទា​ប្រា​ដេ​ស និង​រដ្ឋ​អូ​ឌី​សា ហើយ​ប៉ូលិស​បាន​ធ្វើការ​ពួក​ស្ទាក់​វាយប្រហារ​លើ​ពួក​គេ ។ ពេល​នោះ​សាកសព​ពួក​ម៉ៅ​និយម​២១​នាក់​ត្រូវ​បាន​ប្រមូល ។ ប្រតិបត្តិការ​តាម​រុករក​នៅ​បន្ត ។ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​បះបោរ​នោះ និង​កូនប្រុស​របស់​គេ​អាច​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។

ទាហាន​ឥណ្ឌា​១០​នាក់​ត្រូវ​ស្លាប់​កាលពី​ខែកក្កដា​នៅ​រដ្ឋ​ប៊ី​ហា ភាគ​ខាងកើត​ឥណ្ឌា​ក្នុង​ការ​វាយប្រហារ​មួយ​របស់​ពួក​ឧទ្ទាម​ម៉ៅ​និយម ។ គ្រាប់បែក​ច្នៃ​ត្រូវ​បាន​ប្រើ​វាយប្រហារ​លើ​ក្បួន​រថយន្ត​មួយ​របស់​កងទ័ព ។ រួច​កាលពី​ខែមីនា ប៉ូលិស​៧​នាក់​ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន​មួយ​គ្រាប់​នៅ​រដ្ឋ CHHATTISGARH ភាគ​កណ្តាល​ប្រទេស ។

ពួក​ឧទ្ទាម​ម៉ៅ​និយម​ឥណ្ឌា​និយាយ​ថា ពួក​គេ​ប្រយុទ្ធ​ប្រឆាំង​រដ្ឋអំណាច​កណ្តាល​ដើម្បី​ឱ្យ​ទទួល​បានការ​ងារ​ដីធ្លី​និង​ពង្រឹង​ច្បាប់​សម្រាប់​ពួក​កុលសម្ព័ន្ធ​ក្រីក្រ ។

មនុស្ស​យ៉ាងតិច​៧.០០០​នាក់​ស្លាប់​ក្នុង​ជម្លោះ​នោះ​រវាង​ឆ្នាំ​២០០៥​និង​២០១៦ ៕