ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ស៊ើបការណ៍​បារាំង​ធ្លាក់​នៅ​ម៉ា​ល់តា​ស្លា.ប់​5​នាក់

7 ឆ្នាំ មុន

យន្តហោះ​មួយ​គ្រឿង​ដែល​បំពេញបេសកកម្ម​ស៊ើបការណ៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​សម្រាប់​ក្រសួង​ការពារ​ប្រទេស​បារាំង​បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា នៅ​ម៉ា​ល់តា បណ្តាល​ឱ្យ​ស្លា.ប់​ជនជាតិ​បារាំង​៥​នាក់​

យន្តហោះ​មួយ​គ្រឿង​ដែល​បំពេញបេសកកម្ម​ស៊ើបការណ៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​សម្រាប់​ក្រសួង​ការពារ​ប្រទេស​បារាំង​បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា នៅ​ម៉ា​ល់តា បណ្តាល​ឱ្យ​ស្លាប់​ជនជាតិ​បារាំង​៥​នាក់​ជិះ​ក្នុង​យន្តហោះ​នោះ ។

យន្តហោះ​ធុន​FAIRCCHILD METROLINER MARK III នោះ​បាន​ហោះ​ចេញ​នា​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​តែ​ធ្លាក់​ប៉ុន្មាន​វិនាទី​ក្រោយមក​លើ​ផ្លូវ​មួយ​ព័ទ្ធ​ជុំវិញ​ព្រ​លាន​យន្តហោះ​ហើយ​ត្រូវ​ភ្លើង​ឆាបឆេះ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​ការពារ​ប្រទេស​បារាំង​ថា យន្តហោះ​នោះ​បំពេញបេសកកម្ម​ស៊ើបការណ៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ លើ​យន្តហោះ​នោះ​មាន​បុគ្គលិក​ក្រសួង​ការពារ​ប្រទេស​បារាំង​៣​នាក់ និង​អ្នក​ជួល​ធ្វើការ​ឯកជន​២​នាក់ ។

រដ្ឋាភិបាល​ម៉ា​ល់តា អះអាង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា សាកសព​បុរស​ជនជាតិ​បារាំង​៥​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​យន្តហោះ​ធ្លាក់ ។ ការ​ស៊ើបអង្កេត​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​សាកល្បង​កំណត់​មូលហេតុ​នៃ​សោកនាដកម្ម​នោះ ៕