ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​គ្រាប់​បែកនៅ​ថៃ​ទៀត​ហើយ

7 ឆ្នាំ មុន

យោង​តាម​ប៉ូលិស​ថៃ​ថា​ មនុស្ស​ម្នាក់​ស្លា.ប់ ​និង​១៨​នាក់​ទៀត ​រង​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់​ កាលពី​ថ្ងៃ​ទី​២៤ តុលា នៅ​មុខ​ភោជនីយដ្ឋាន​មួយ ​នា​ចុង​ខាងត្បូង​ថៃ ​ដែល​កើត​មាន​ឧទ្ទាម​កម្ម​បំបែក​ខ្លួន ។

យោង​តាម​ប៉ូលិស​ថៃ​ថា​ មនុស្ស​ម្នាក់​ស្លាប់ ​និង​១៨​នាក់​ទៀត ​រង​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់​ កាលពី​ថ្ងៃ​ទី​២៤ តុលា នៅ​មុខ​ភោជនីយដ្ឋាន​មួយ ​នា​ចុង​ខាងត្បូង​ថៃ ​ដែល​កើត​មាន​ឧទ្ទាម​កម្ម​បំបែក​ខ្លួន ។

លោក​YUTTHAKARN CHITMANEE មន្ត្រី​ប៉ូលិស​ម្នាក់​នៃ​ខេត្ត​ប៉ា​តានី​ចម្ងាយ​៨០០ គ​.​ម ខាងត្បូង​ក្រុង​បាងកក​គូសបញ្ជាក់​ប្រាប់​AFP ថា នារី​ម្នាក់​បាន​ត្រូវ​ស្លាប់​ហើយ​មនុស្ស​១៨​នាក់​រង​របួស ។ ភោជនីយដ្ឋាន​តូច​នោះ​រង​ការ​ខូចខាត​រួច​អ្នក​របួស​ជា​ច្រើន​ដេក​ដួល​លើ​ដី​គ្របដណ្តប់​ដោយ​កម្ទេចកម្ទី​នានា ។

ជម្លោះ​នៅ​ភាគ​ខាងត្បូង​ថៃ​ត្រូវ​បាន​គេ​ភ្លេច​នៅ​លើ​ឆាក​អន្តរជាតិ​នោះ ទើប​នា​ពេល​ថ្មី​ៗ​នេះ​គេ​មានការ​ចាប់អារម្មណ៍​ឡើង​វិញ ក្រោយ​​ការ​ផ្ទុះ​គ្រាប់បែក​មួយ​ចំនួន កាលពី​ខែសីហា នៅ​តាម​កន្លែង​កម្សាន្ត​មាត់សមុទ្រ​ទាំងឡាយ​របស់​ថៃ ។ ចាប់តាំងពី​ពេល​នោះ​មក ប៉ូលិស​តាម​រក​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ដែល​ទាក់ទិន​នឹង​ឧទ្ទាម​កម្ម ។

កាលពី​ឆ្នាំ​២០០៤ កងកម្លាំង​សន្តិសុខ​ថៃ​បាន​បាញ់ប្រហារ​លើ​ពួក​បាតុករ​នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់​។ មនុស្ស​៧​នាក់​ស្លាប់​ដោយ​គ្រាប់ កាំភ្លើង​៧៨​នាក់​ទៀត ស្លាប់​ដោយ​ថប់ដង្ហើម​ក្នុង​រថយន្ត​កាំ​មឺ​ញ៉ុ​ង​យោធា​ដែល​ដឹក​ពួក​គេ​ទៅ​កាន់​ជំរំ​ឃុំឃាំង​យោធា​មួយ ។

ចាប់តាំងពី​ឆ្នាំ​២០០៤​មក ជម្លោះ​នៅ​ភាគ​ខាងត្បូង​ថៃ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៦.៦០០០​នាក់​ភាគច្រើន​ជា​ជន​ស៊ី​វិល ក៏​ប៉ុន្តែ​ការ​ចរចា​សន្តិភាព​ជាមួយ​ក្រុង​បាងកក​ត្រូវ​ជាប់គាំង​តាំងពី​មាន​រដ្ឋប្រហារ​យោធា​នា ​ខែឧសភា ឆ្នាំ​២០១៤ នៅ​ក្រុង​បាងកក​មក ។

រវាង​ថ្ងៃ​ទី​១១​និង​១២​សីហា គ្រាប់បែក​១១​គ្រាប់​បាន​ផ្ទុះ​រយៈពេល​២៤​ម៉ោង ពិសេស​នៅ​ទីតាំង​ទេសចរណ៍​ហ៊ួ​ហ៊ីន​ន ​និង​ភូ​កេ​ត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ​និង​ជា​ច្រើន​នាក់​រង​របួស​ ក្នុង​នោះ​មាន​អ្នកទេសចរ​បរទេស​ផង ៕