ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ថា មាន​គេ​ដេញ​ស​ម្លា​.​ប់​គាត់ រួច​ឡើង​លើ​បង្គោល​ភ្លើង​ផ្អើល​រង្វង់​គួ​ច​កាណុង

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា បាន​ប្រើប្រាស់​ថ្នាំ​ញៀ​.​ន​លើស​កម្រិត រហូត​វង្វេងស្មារតី​ដើរ​និយាយ​តែ​ម្នាក់ឯង​ទាំង​ស្ថាន​ភាព​​ភ័យ​ស្លន់ស្លោ និង​ស្រមើស្រមៃ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា បាន​ប្រើប្រាស់​ថ្នាំ​ញៀ​.​ន​លើស​កម្រិត រហូត​វង្វេងស្មារតី​ដើរ​និយាយ​តែ​ម្នាក់ឯង​ទាំង​ស្ថានភាព​ភ័យ​ស្លន់ស្លោ និង​ស្រមើស្រមៃ​ថា មាន​គេ​ដេញ​ស​ម្លា​.​ប់​គាត់ ហើយ​ក៏​បាន​រត់ឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទើប​ព្រម​ចុះ​មក​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​សួនច្បារ​រង្វង់​គួ​ច​កាណុង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ខាងលើ​នេះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ហើយ​នៅ​មុន​ពេល​កើតហេតុ គេ​ក៏​មិនដឹង​ថា​តើ​គាត់​មក​ណា​ទៅ​ណា​នោះ​ទេ? ដោយ​គេ​បានឃើញ​គាត់​ដើរ​តែ​ម្នាក់ឯង ទាំង​ស្ថានភាព​ភ័យ​ស្លន់ស្លោ និង​បាន​ស្រែក​ឱ្យ​គេ​ជួយ​ថា «​មាន​គេ​ដេញ​ស​ម្លា​.​ប់​គាត់​»​។

ពលរដ្ឋ​បន្ត​ថា ខណៈ​ពេល​ដើរមក​ដល់​កន្លែង​ប៉ុស្តិ៍​ប្រចាំការ​របស់​សមត្ថកិច្ច​នៅ​ចំណុច​សួនច្បារ​រង្វង់​គួ​ច​កាណុង ស្រាប់តែ​បុរស​រូប​នេះ​បាន​រត់ឡើង​លើ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ទៅ​អង្គុយ​នៅ​ខាងលើ រួច​និយាយ​តែ​ម្នាក់ឯង​តាម​ការ​ស្រមើស្រមៃ​របស់​គាត់ ។ ឃើញ​ដូច្នោះ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ឈប់​ចោមរោម​មើល និង​បាន​និយាយ​លួងលោម​ឱ្យ​គាត់​ចុះ​មក​ក្រោម​វិញ តែ​គាត់​មិន​ស្តាប់ និង​និយាយ​តែ​ម្នាក់ឯង​តាម​អ្វី​ដែល​គាត់​នឹកឃើញ ។

ពលរដ្ឋ​បន្ត​ទៀ​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​ចុះ​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​លួងលោម​ហៅ​បុរស​រូប​នោះ​ឱ្យ​ចុះ​មក​ក្រោម​វិញ ប៉ុន្តែ​ពេល​កាន់តែ​ឃាត់ បុរស​រូប​នោះ​កាន់តែ​បានចិត្ត និង​ផ្គើន​មិន​ព្រម​ចុះ​មក​ទេ​។

ដោយ​អស់​លទ្ធភាព​ក្នុង​ការ​លួង ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បាន​បណ្តោយ​ឱ្យ​បុរស​រូប​នោះ អង្គុយតែ​ម្នាក់ឯង ចំណែក​ពួក​គាត់​ចាំ​ឃ្លាំមើល​សកម្មភាព​បុរស​នោះ​ពី​ចម្ងាយ​អស់​រយៈពេល​ជាង​៣​ម៉ោង ទើប​បុរស​រូប​នោះ ព្រម​ចុះ​មក​វិញ​ដោយ​ខ្លួនឯង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ