ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នាដ​កម្ម​ណាស់! ឡាន​បុកគ្នាយប់មិញ ឆក់ជីវិតប៉ូលិស​​​ចរាចរណ៍​​២​រូប

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្ត​​​​កូរ៉េ​ ចំណុះ​២​តោន​កន្លះ​ ​ពន្លះ​​ជាមួយ​​កាម​រី​ហា​យ​ប្រ៊ី​ត ​បណ្តាល​​ឱ្យ​ស្លា.ប់​​បុរស​ជា​មន្ត្រី​នគរបាល​ចរាចរ​ណ៍​​២​នាក់ ​និង​មាន​រង​របួសធ្ងន់​-ស្រាល​៣​នាក់ ហើយ​​អ្នកបើកបរ​​បាន​រត់គេច​ខ្លួន​បាត់ភ្លាមៗ ដែលហេតុ​

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្ត​​​​កូរ៉េ​ ចំណុះ​២​តោន​កន្លះ​ ​ពន្លះ​​ជាមួយ​​កាម​រី​ហា​យ​ប្រ៊ី​ត ​បណ្តាល​​ឱ្យ​ស្លាប់​​បុរស​ជា​មន្ត្រី​នគរបាល​ចរាចរ​ណ៍​​២​នាក់ ​និង​មាន​រង​របួសធ្ងន់​-ស្រាល​៣​នាក់ ហើយ​​អ្នកបើកបរ​​បាន​រត់គេច​ខ្លួន​បាត់ភ្លាមៗ ដែលហេតុ​ការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង២០​នាទី​យប់​ថ្ងៃ​ទី​២៤ ​តុលា ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៩​-​១៩០ ​​ក្នុងភូមិ​បល្ល័ង្ក ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភព​​ពី​លោក​វរៈសេ​នីយ៍​​ត្រី យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ​​ទួល​ផែន​សណ្តាប់ធ្នាប់ និង​ចរាចរ​ណ៍​បាន​ឱ្យ​ដឹង​នៅព្រឹក​​ថ្ងៃ​ទី​២៥ ​តុលា​ យោង​​តាម​​ពលរដ្ឋ​​​​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ថា ​គេ​ឃើញ​រថយន្ត​កូរ៉េ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​ក្រហម​ ​មាន​ដឹក​ស្រា​បៀ​​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-2075 បើកបរ​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​បញ្ច្រាស​​គ្នា​ជាមួយ​កាម​រី​ហា​យ​ប្រ៊ី​ត ​ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-1200 ។

លុះ​បើក​ដល់ចំណុច​​កើតហេតុ​ រថយន្ត​កូរ៉េ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ បា​ន​ដាច់​កាឡេ​ ​ក៏រេចង្កូត​ទៅ​បុក​ជាមួយនឹង​រថយន្ត​កាម​រី ​ហា​យ​ប្រ៊ី​ត​ពណ៌​ស្ករ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-1200 យ៉ាង​ពេញទំហឹង​​នៅ​ខាងស្តាំ​ដៃ​ ​​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ជា​មន្ត្រី​នគរបាល​ចរាចរ​ណ៍​ស្លាប់​ភ្លាម​ៗ​​នៅនឹង​​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានី​​ភ្នំពេញ​ ហើយ​ក៏​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា​ នេះ​  ។

ជន​រង​គ្រោះ​ទាំង២នាក់ ​ម្នាក់ឈ្មោះជា សំណាង​ អាយុ៤៣ឆ្នាំ មាន​ឋានៈ​ជា​អនុ​សេនី​យ៍​ឯក ​និង​ជា​នាយ​រង​ការិយាល័យ​ចរាចរ​ណ៏​ជើងគោ​ក​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​ ជា​អ្នក​រួម​ដំណើរ​​ជិះ​រថយន្ត​ហា​យ​ប្រ៊ី​ត ​និងអ្នកបើក​រថយន្ត​ហា​យ​ប្រ៊ី​ត ​ឈ្មោះរិ​ទ្ធ បញ្ញា ​អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ចរាចរ​ណ៍រង​របួសធ្ងន់​បាក់ជើង​ខាងស្តាំ និង​បាក់ដៃ​ខាងឆ្វេង​ត្រូវ​ស្លាប់​ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ទី​រាជធានីភ្នំពេញ ​ទាំង​២នាក់ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ។ រីឯ​អ្នកបើក​​រថយន្តហ៊ី​យ៉ា​ន់​ដាយ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ3D-2075 បាន​រត់គេច​ខ្លួន​បាត់ ​សល់​អ្នក​រួម​ដំណើរ ​១-ឈ្មោះគុ​ជ សុ​វ័​ន្ត​រ៉ា ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​រស់នៅ​ភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ  ស្រុក​ស​ន្ទុ​ក (​របួសធ្ងន់​) ​២-ឈ្មោះឆឺ​យ សុ​ភ័​ក្រ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន រង​របួស​មធ្យម​ និង​​​៣-ឈ្មោះផេង គង់ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​វល្លិ​យាវ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ​របួស​មធ្យម​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ​ ​​ធ្វើការ​វាស់វែង​រួច រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ស្វាយ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។