ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្លា.ប់បុរសម្នាក់ប៉ូលិសរកមូលហេតុអត់​ច្បាស់ ព្រោះ​ប្លែក​ពេក

7 ឆ្នាំ មុន

អង់គ្លេស ​៖ តាម​ប្រភព​ព័ត៌មាន Metro ឱ្យ​ដឹងថា បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​​ត្រូវ​​​គេ​រក​ឃើញ​ បាន​ស្លា.ប់​ (​ខ្លួន​ពាក់កណ្តាល​ស្រាត) និង​ចង​ជាប់​ជាមួយនឹង​បង់​អង្គុយ​លេង​នៅ​មុខ​ព្រ​លាន​យន្តហោះ Malaga ​និងឃើញ​​មាន​សាច់​ហេម​ ដាក់​​នៅ​លើ​កំប៉េះ​គូទ ហើយ​ប្រដាប់​ភេទ​​​គាត់​ បែរជា​នៅ​ក្នុង​កំប៉ុង​ត្រីខ​ទៅ​វិញ​ ។

អង់គ្លេស ​៖ តាម​ប្រភព​ព័ត៌មាន Metro ឱ្យ​ដឹងថា បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​​ត្រូវ​​​គេ​រក​ឃើញ​ បាន​ស្លាប់​ (​ខ្លួន​ពាក់កណ្តាល​ស្រាត) និង​ចង​ជាប់​ជាមួយនឹង​បង់​អង្គុយ​លេង​នៅ​មុខ​ព្រ​លាន​យន្តហោះ Malaga ​និងឃើញ​​មាន​សាច់​ហេម​ ដាក់​​នៅ​លើ​កំប៉េះ​គូទ ហើយ​ប្រដាប់​ភេទ​​​គាត់​ បែរជា​នៅ​ក្នុង​កំប៉ុង​ត្រីខ​ទៅ​វិញ​ ។

បុរស​ដែល​ស្លាប់​យ៉ាង​អាណាចអាធ័មនេះ បានភ្ញាក់​ផ្អើល​​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​កន្លងទៅ ​ដោយជនរងគ្រោះ​ឈ្មោះ​​ Steven Allford អាយុ​៥១​ឆ្នាំ​ អត្តសញ្ញាណ​របស់ Steven ត្រូវ​បាន​រក​ឃើញ​នៅ​លើ​រទេះរុញ​របស់​គាត់ ដែល​ស្ថិត​នៅ​ជិត​នោះ​។

សន្តិ​សុខ​​យាម​​បាន​ប្រាប់​គេឯង​នៅ​មុន​ម៉ោង​៩​ព្រឹក (ថ្ងៃកើតហេតុ) បន្ទាប់​ពី​​ឃើញ Steven ចង​ជាប់​នឹង​បង់​អង្គុយ​ ជាមួយនឹង​ខ្សែ​ប្លាស្ទិ​ច ​។ ​តាម​ការ​ធ្វើ​កោសល្យ​វិច័យ​​​ថា សាកសព​បាន​ស្លាប់​ដោយសារ​ឈ្លក់​កំអួត​ពេល​កំពុង​ដេក ក្រោយ​ពេលផឹក​​ស្រា​ច្រើន
​ពេក​ ។

ប៉ូលិស​កំពុង​តែធ្វើ​ការ​​ស្រាវជ្រាវ​​ថា តើ​ការ​ស្លាប់​​​បុរស​ម្នាក់នេះ ​​បណ្តាលមក​ពី​ខ្សែ​ចង ឬ​ក៏មក​ពី​ឈ្លក់​កំអួត​ពិតមែន​ ។ តាម​ប្រភព​មួយ​ទៀត​សង្ស័យ​ថា មូលហេតុ​នៃ​ការ​ស្លាប់​ អាច​បណ្តាល​មក​ពីការ​ធ្វើឃាត ឬ​ការ​រំលោភ​សម្លាប់​ ។

អ្នកស៊ើប​អង្កេត​នៅ​មានការ​ស្រពិចស្រពិល​នៅឡើយ ពី​មូលហេតុ​ដែល​ជន​រង​គ្រោះ​មក​ដេក​នៅ​ព្រ​លាន​យន្តហោះ​បែប​នេះ​ ។ តែ​ពួក​គេ​សន្និដ្ឋាន​ថា ប្រហែលជា​បុរស​ម្នាក់​នោះ​ឡើង​មិន​ទាន់​ជើង​យន្តហោះ ឬក៏​អាច​មក​ពី​ដេក​លក់​ជ្រុល​ ។