ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ទាល់តែ​កូនស្រី​មាន​ផ្ទៃ​ពោះធំ​ឡើង​ៗ​ទើប​ប្តឹង

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដោយសារ​ទៅ​ផ្ទះ​យប់​ពេក​ត្រូវ​បងប្អូន​បិទទ្វារ​ចោល​ក៏​បាន​សុំ​ផ្ទះ​អ្នក​ជិតខាង​ដេក លុះ​យប់​ជ្រៅ​ឃើញ​ឱកាសល្អ​ក៏​​ធ្វើ​សកម្ម​ភាព …

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដោយសារ​ទៅ​ផ្ទះ​យប់​ពេក​ត្រូវ​បងប្អូន​បិទទ្វារ​ចោល​ក៏​បាន​សុំ​ផ្ទះ​អ្នក​ជិតខាង​ដេក លុះ​យប់​ជ្រៅ​ឃើញ​ឱកាសល្អ​ក៏​​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​កូនស្រី​ម្ចាស់ផ្ទះ​រហូត​បាន​សម្រេច ។ ហេតុការណ៍​ចាប់រំលោភ​នេះ ឪពុក​ម្តាយ​ដឹង​ដែរ​តែ​មិន​បាន​ប្តឹងផ្តល់​អ្វី​ទេ លុះ​កូនស្រី​មាន​ផ្ទៃពោះ​កាន់តែ​ធំ​ឡើង​ៗ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ តែ​ម្តង ។

សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៉ោក ទុ​យ ហៅ តឿ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ចំណែក​នារី​រង​គ្រោះ​មាន​អាយុ​២១​ឆ្នាំ ជា​មនុស្ស​វិកលចរិត (​ពេល​នេះ​មាន​ផ្ទៃពោះ​៥​ខែ​ហើយ​) ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ខែឧសភា ឆ្នាំ​២០១៦(​មិន​ចាំ​ថ្ងៃ​) ខណៈ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ជោក ដោយ​ទៅ​ដល់​ផ្ទះ​យប់​ពេក​ត្រូវ​បងប្អូន​បិទទ្វារ​ចោល​ក៏​បាន​ទៅ​សុំ​ផ្ទះ​ស្ត្រី​រង​គ្រោះ​ដេក​(​ផ្ទះ​ជនសង្ស័យ​និង​ផ្ទះ​ស្ត្រី​រង​គ្រោះ​នៅ​ជិត​គ្នា​គឺ​រំលង​តែ​ផ្ទះ​ប៉ុណ្ណោះ​) ។ លុះ​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ជ្រៅ​ដោយ​ឃើញ​ឱកាសល្អ​ព្រោះ​ដេក​គ្រែ​ជាប់​គ្រែ​នារី​រង​គ្រោះ ជនសង្ស័យ​បាន​ចូល​ទៅ​ចាប់រំលោភ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​​ នៅ​ពេល​នោះ​ឪពុក​ម្តាយ​នារី​រង​គ្រោះ​ក៏​បានដឹង​ហេតុការណ៍​នោះ​ដែរ តែ​មិន​បាន​ធ្វើការ​ប្តឹង​សមត្ថកិច្ច​ទេ ដោយ​យល់​ថា កូន​ខ្លួន​ជា​មនុស្ស​វិកលចរិត លុះ​ប៉ុន្មាន​ខែ​ក្រោយមក នារី​រង​គ្រោះ​មាន​ផ្ទៃពោះ​កាន់តែ​ធំ​ឡើង​ៗ ទើប​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ ម្តាយ​នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ហូរ​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​ពិតប្រាកដ​មែន ដោយសារ​ពេល​នេះ​ខ្លួន​ស្រវឹងស្រា ៕