ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង TPP សំខាន់​ណាស់​សម្រាប់​ការ​លូតលាស់

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ លោកនាយក​រដ្ឋមន្ត្រី Shinzo Abe អះអាង​ថា កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃ​អនាគត និង​ស្ថិរភាព​ក្នុង​តំបន់ ។

ប្រទេស​ជប៉ុន ៖ លោកនាយក​រដ្ឋមន្ត្រី Shinzo Abe អះអាង​ថា កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃ​អនាគត និង​ស្ថិរភាព​ក្នុង​តំបន់ ។

លោក Abe បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សភា​ជាន់​ទាប​ថា ៖ « វា​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​ថ្មី​មួយ​ដែល​នឹង​ត្រូវ​បាន​បង្កើត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ជា​កន្លែង​ពាណិជ្ជ​កម្ម​និង​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ច្បាប់​ដ៏​ត្រឹមត្រូវ និង​ច្បាស់លាស់​មួយ ។ ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​សំខាន់​ណាស់​សម្រាប់​អនាគត​របស់​ប្រទេស​ជប៉ុន » ។

គណៈកម្មាធិការ​នេះ​កំពុង​ចរចា​លើ​ការ​ផ្តល់​សច្ចាប័ន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ និង​កិច្ចការ​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង ។ លោក Abe និយាយ​ថា ៖ « ការ​ពន្យារពេល​ដោយ​សភាជាតិ នឹង​កាន់តែ​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង ។ ដូច្នេះ​ហើយ​ប្រទេស​ជប៉ុន​ត្រូវ​នាំមុខ​ធ្វើ​កិច្ចការ​នេះ ខណៈ​ប្រទេស​ដទៃ​កំពុង​រង់ចាំ​មើល » ។

លោក​បន្ត​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ជា​ច្រើន​ដែល​ផ្តល់​តម្លៃ​លើ​សេរីភាព និង​ប្រជាធិបតេយ្យ នឹង​នាំ​ស្ថិរភាព​មក​កាន់​តំបន់​ផង​ដែរ ។ TPP អាច​ចាត់ទុកជា​យុទ្ធសាស្ត្រ​មួយ​ដែល​លាតសន្ធឹង​ធំ​ជាង​ផ្នែក​សេដ្ឋកិច្ច​ទៅ​ទៀត ។

ប្រធាន​ផ្នែក​កសិកម្ម និង​រុក្ខា​ប្រមាញ់​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី លោក Shinjiro Koizumi ក៏​បាន​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​លើ​សមាគម​ន៍​សហការ​ផ្នែក​កសិកម្ម​សហព័ន្ធ​ជាតិ ឬ JA Zen-Noh ផង​ដែរ ។ លោក​និយាយ​ថា ៖ « កសិកម្ម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​បាត់បង់​ស្ថិរភាព​ហើយ » ។

លោក Abe ក៏​បាន​បង្ហាញ​ការ​គាំទ្រ​លើ​សំណើ​របស់​លោក Koizumi ផង​ដែរ ដោយ​និយាយ​ថា លោក​សង្ឃឹមថា JA Zen-Noh នឹង​ខំប្រឹង​ប្រែង​ធ្វើ​កំណែទម្រង់​ដើម្បី​ឲ្យ​ស្រប​តាម​តម្រូវការ​បច្ចុប្បន្ន ៕