ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ ! ឆេះ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ អស់​ជិត​១០​លាន​បាត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦​នេះ តូប​អាជីវករ​ផ្សារ​រុង​ក្លឿ​៤​តូប​ត្រូវ​បាន …

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦​នេះ តូប​អាជីវករ​ផ្សារ​រុង​ក្លឿ​៤​តូប​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង និង​៣​តូប​ទៀត​ខូចខាត​អស់​មួយ​ចំនួន ។

ប្រភព​ពី​មន្ត្រី​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​បាន​ឲ្យ​ដឹង​ថា តូប​របស់​អាជីវករ​ខ្មែរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ជាប់​ព្រំប្រទល់​ជាមួយ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ទៀប​ភ្លឺ​នេះ មាន​៤​តូប គឺ​តូប​លេខ K7, K8, K9 និង K10 មាន​ម្ចាស់​ឈ្មោះ ក​ន្ថា និង នី​តា ចំណែក​២​នាក់​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង ។ ចំណែក​៣​តូប​ទៀត​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ។ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​១០​លាន​បាត ប្រាក់​ថៃ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​ក្រុមការងារ​ពន្លត់​អគ្គិភ័យ ព្រមទាំង​តម្រួត ទាហាន​ឈុត​ខ្មៅ និង ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​ចេញ​ទៅ​អន្តរាគមន៍ រហូត​អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​កាលពី​វេលា​ម៉ោង​ជិត​៤​ទៀប​ភ្លឺ​ផង​ដែរ ។

ប្រភព​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​នៅឡើយ​ទេ ៕