ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ចាប់យុវជន ១១នាក់ ពាក់ព័ន្ធគ្រឿងញៀ.ន នៅមណ្ឌលគិរី

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ប៉ូលិស បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១១នាក់ ក្នុងករណីបង្ក្រាបការជួញដូរគ្រឿងញៀន កាលពីថ្ងៃទី​៩ ឧសភា រហូតមកដល់​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២​។…

ខេត្តមណ្ឌលគិរី៖ ប៉ូលិស បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១១នាក់ ក្នុងករណីបង្ក្រាបការជួញដូរគ្រឿងញៀន កាលពីថ្ងៃទី​៩ ឧសភា រហូតមកដល់​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២​។

សមត្ថកិច្ច បានឲ្យដឹងថា បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន ០១លើក នៅចំណុចបន្ទប់ជួលលេខ១ ស្ថិតនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ និង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

​ជនសង្ស័យ​ទាំង​ ១១នាក់នោះ មានស្រី ០២នាក់ ក្នុងនោះ មានមុខសញ្ញាសង្ស័យជួញដូរ និងរក្សាទុកគ្រឿងញៀន ចំនួន ០៥នាក់ ស្រីចំនួន ០២នាក់ និងមុខសញ្ញាប្រើប្រាស់ ចំនួន ៦នាក់ ។

ប៉ូលិស រឹបអូសបានសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ១៣ កញ្ចប់តូចនិង ១កញ្ចប់ធំល្មម (ទម្ងន់ ៣,៣៨ ក្រាម ថ្លឹងទាំសំបក )។ វត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ៦គ្រឿង​ ទូរសព្ទចំនួន ០៧គ្រឿង អាវុធកែច្នៃ ចំនួន ០១ដើម ប្រាក់រៀលចំនួន ២០០០.០០០រៀល ឧបករណ៍កែឆ្នៃសម្រាប់ជក់ និងថង់ សម្រាប់វិចខ្ចប់មួយចំនួន កាបូបដៃចំនួន ០១ ពណ៌ខ្មៅ​។

ជនសង្ស័យទាំងនោះ មានឈ្មោះ ១. ឈ្មោះ មៀច វណ្ណា ហៅផុន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ មានទីលំនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រ វិជ្ជមាន​ថ្នាំញៀន​។ ២.ឈ្មោះ ធា មករា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡានអាអិច ស្នាក់នៅ​បណ្ដោះអាសន្នភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រ វិជ្ជមាន។ ៣. ឈ្មោះ វ៉ាន់ ប៉ង់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូតាង ឃុំពូជ្រៃស្រុកពេជ្រា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រ វិជ្ជមាន។ ៤ .ឈ្មោះ ម្យ៉ាក ចំរុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មានទីលំនៅភូមិពូទ្រូ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត វិជ្ជមាន​។ ៥-ឈ្មោះ អ៊ឹង ប៉តេច ភេទប្រុស​ មុខរបរអាជីវករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ៦.ឈ្មោះ គង់ ភារម្យ ភេទប្រុស អាយុ ៣៤ឆ្នាំ លទ្ធផលទឹកម៉ូត វិជ្ជមាន។ ៧.ឈ្មោះ អិត ស្រីណា ហៅ ឌីណា ភេទស្រី អាយុ ៣០ឆ្នាំ។ ៨.គុណ មករា ហៅមករា ភេទប្រុស អាយុ ៣១ឆ្នាំ។ ៩.ឈ្មោះ ហង្ស បញ្ញា ហៅមីត ភេទប្រុស អាយុ ២៦ឆ្នាំ។ ១០.ឈ្មោះ តុន ញ៉ ហៅ ញ៉ុល ភេទប្រុស អា យុ២១ឆ្នាំ និង​១១ .ឈ្មោះ បោយ ជា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។

ករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង ​កសាងសំណុំរឿង ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ