ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កម្ពុជា​ចំនួន​២១​រូប​ចេញទៅ​ទស្សនកិច្ច​សិក្សា​ប្រទេស​ជប៉ុន​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​កម្ពុជាចំនួន​២១​រូប ក្នុង​នោះ ​មាន​តំណាង​សារព័ត៌មាន​កោះសន្តិភាព​១​រូប​ផង​ដែរ​ បាន​ចេញដំណើរ​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​វប្បធម៌ របៀប​រស់នៅ​របស់​ប្រជាជន​ជប៉ុន​នៅ​ប្រទេស​ជប៉ុនចំនួន​ជាង​មួ​យស​ប្ដា​ហ៍ ដោយ​បាន​ចេញ

រាជធានី​ភ្នំពេញ ៖ យុវជន​កម្ពុជាចំនួន​២១​រូប ក្នុង​នោះ ​មាន​តំណាង​សារព័ត៌មាន​កោះសន្តិភាព​១​រូប​ផង​ដែរ​ បាន​ចេញដំណើរ​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​វប្បធម៌ របៀប​រស់នៅ​របស់​ប្រជាជន​ជប៉ុន​នៅ​ប្រទេស​ជប៉ុនចំនួន​ជាង​មួ​យស​ប្ដា​ហ៍ ដោយ​បាន​ចេញ ដំណើរ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កម្ពុជា​នៅយប់​​ថ្ងៃ​ទី២៤ តុលា ២០១៦ ​ហើយវិល​ត្រឡប់​​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៦ ។

បើ​តាម​គម្រោង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​យុវជន​កម្ពុជា​នេះ មិនមែន​ជា​លើក​ទី​១​ទេ​ គឺ​បាន​ធ្វើ​ជា​ច្រើន​លើក​មក​ហើយ ដោយ មានការ​ផ្លាស់​ប្តូរ​គ្នាបែក​ចែក​ក្រុម​គ្នា ។ ​​ក្រុម​យុវជន​ដែល​នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ទី២៤ តុលា ​នេះ នឹង​ស្វែង​យល់​ពី​វប្បធម៌​របស់​ប្រទេស​ជប៉ុន ព្រមទាំង​មានការ​ផ្លាស់​ប្តូរ​ទៅ​វិញ​មក​ផង​ដែរ ។

នៅ​ក្នុង​គម្រោង​ទស្សនកិច្ច​នេះ​ ក្រុម​យុវជន​នឹង​ទៅ​ទស្សនកិច្ច​នៅ​តំបន់​មួយ​ចំនួន​ ស្វែង​យល់​ពី​ការ​រស់នៅ​របស់​ប្រជាជន​ជប៉ុន និង​ស្នាក់​នៅ​ក្នុងផ្ទះ​ប្រជាជន​​ជប៉ុន ដើម្បី​ឱ្យ​​ច្បាស់​កាន់តែ​ខ្លាំង ​ពី​ការ​របៀបរបប​នៃ​ការ​ស្នាក់​នៅ​របស់​ជនជាតិ​ជប៉ុន ។