ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អា​ដ​ហុ​ក ខក​ខានមិនបាន​ចូល​បំភ្លឺ​តុលាការ​ក្នុង​នាម​សាក្សី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ធន សារ៉ាយ ប្រធាន​សមាគម​អា​ដ​ហុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា បាន​អវត្តមាន​ក្នុង​ការ​ចូល​ទៅ​បំភ្លឺ​តាម​ដីកាកោះ

រាជធានី​ភ្នំពេញ ៖ លោក ធន សារ៉ាយ ប្រធាន​សមាគម​អា​ដ​ហុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា បាន​អវត្តមាន​ក្នុង​ការ​ចូល​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី​៧ ខែតុលា លោក​ចៅក្រម ធា​ម ច័ន្ទ​ពិសិដ្ឋ បាន​កោះហៅ​លោក ធន សារាយ ប្រធាន​សមាគម​អា​ដ​ហុ​ក ក្នុង​ឋានៈ​ជា​សាក្សី​ឲ្យ​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ដំណើររឿង​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមីនា​-​មេ​សា ឆ្នាំ​២០១៦ ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​អវត្តមាន​ក្នុង​ការ​ចូលខ្លួន​របស់​លោក ធន សារាយ គេ​នៅ​ពុំ​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ពី​មូលហេតុ​បែប​ណា​នៅឡើយ​ទេ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​នៃ​សមាគម​អា​ដ​ហុ​ក បាន​សរសេរ​លើ​ដីកាកោះ​ថា លោក ធន សារាយ ជាប់​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស ។

គួរ​បញ្ជាក់​ថា បុគ្គលិក​សមាគម​អា​ដ​ហុ​ក​ចំនួន​៤​រូប ត្រូវ​បាន​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៦ ក្រោយ​ពី​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ គឺ ១-​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត ២-​លោក ណៃ វ៉ង់​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត ៣-​លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត និង​៤-​លោកស្រី លឹ​ម មុន្នី មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់ ពី​បទ​សូកប៉ាន់​សាក្សី យោង​តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។

ចំណែក​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) និង​ជា​អតីត​បុគ្គលិក​អា​ដ​ហុ​ក​ដែរ​នោះ ក៏​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ប៉េ​ហ្សុ​ី​ពី​បទ សមគំនិត​សូកប៉ាន​សាក្សី យោង​តាម​បទ​ប្បញ្ញត្តិ​មាន​ចែង​តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។ រហូត​មក​ដល់​ពេល​នេះ ជនជាប់ចោទ​ទាំង​៥​នាក់ មិន​ទាន់​ត្រូវ​បាន​វិនិច្ឆ័យ​ទោស​នៅឡើយ​ទេ ពោល​គឺ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​ស៊ើ​ប​អង្កេត ។

រឿង​ក្ដី​ទាក់ទង​នឹង​ក្រុម​បុគ្គលិក​សមាគម​អា​ដ​ហុ​ក និង​មន្ដ្រី គ​.​ជ​.​ប គឺ​បាន​ចេញពី​សំណុំរឿង​ស្នេហា​រវាង​លោក កឹ​ម សុខា និង​នាង ខុ​ម ចាន់​តារា​ទី ៕