ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុង​​រវល់ដកប្រាក់​ឱ្យ​​ប៉ូលិស អត់មើលវីហ្គោ​នៅពី​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​​ស្វា​យ មក​ដល់​គោលដៅ​នគរបាល​ចរាចរណ៍​ ក្រោម​ស្ពាន​អាកាស​៧​មក​រា​ រវល់​តែ​ដក​ប្រាក់​​បង់​ឱ្យ​នគរបាល​ចរាចរណ៍​ មិន​បាន​បន្ថយល្បឿន ក៏​​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​​ចំ​ពីមុខ​ពេញទំហឹង​ បណ្ដាល​ឱ្យ​​រង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​​ស្វា​យ មក​ដល់​គោលដៅ​នគរបាល​ចរាចរណ៍​ ក្រោម​ស្ពាន​អាកាស​៧​មក​រា​ រវល់​តែ​ដក​ប្រាក់​​បង់​ឱ្យ​នគរបាល​ចរាចរណ៍​ មិន​បាន​បន្ថយល្បឿន ក៏​​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​​ចំ​ពីមុខ​ពេញទំហឹង​ បណ្ដាល​ឱ្យ​​រង​ការ​ខូចខាត កើតឡើងកាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤ តុលា ស្ថិត​នៅ​ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មក​រា ​​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ​​ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌទួលគោក ។

តាម​​ប្រភព​​​ពី​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​​ម៉ាក​ហ៊ី​ណូ ពណ៌.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D​-0446  មាន​ដឹក​ផ្លែស្វាយ​ពេញ​រថយន្ត ចំណុះ​៣​តោន​កន្លះ ជិះ​ដោយ​បុរស​ពីរ​នាក់​មិន​ស្គាល់ឈ្មោះ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​ល្បឿន​មធ្យម ។ លុះ​មក​ដល់ចំណុច​កើតហេតុ​ ដោយសារ​តែ​ម្ចាស់​រថយន្ត​រវល់​​តែ​ងាក​ដក​ប្រាក់​បង់​​ឱ្យ​​នគរបាល​ចរា​ចរណ៍​ ដែល​ប្រចាំ​ការណ៍​គោលដៅ​ត្រង់​ចំណុច​​នោះ​ មិន​បាន​មើល​រថយន្ត​វី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-6409​បើកបរ​ដោយ​បុរស​ពីរ​នាក់ ​បើក​តាម​ផ្លូវ​៥៩៨​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ហើយ​បំណង​បត់​ឆ្វេង​ ក៏​​បណ្ដាល​​ឱ្យ​​រថយន្ត​ទាំង​សងខាង​បុក​ផ្ទប់​គ្នា​ចំ​ពីមុខ​ពេញទំហឹង​​ ធ្វើឱ្យ​រថយន្ត​វី​ហ្គោ​កំ​ពិត​ចំហៀង​ខាង​មុខ​ខាងស្ដាំ ចំណែក​រថយន្ត​ដឹក​ស្វាយ​វិញ​កំ​ពិត​ខាង​មុខតែ​បន្តិច​ប៉ុណ្ណោះ តែមិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​ទាំង​សងខាង​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ ខាង​រថយន្ត​បង្ក​បាន​ទាក់ទង​ហៅ​ថៅកែ​រថយន្ត​របស់​ខ្លួន​​ឱ្យមក​ជួយ​ដោះស្រាយ​ជាមួយ​​រថយន្ត​រង​គ្រោះ​ហើយ​ខាង​បង្ក ក៏​​ព្រម​ចេញថ្លៃ​ខូចខាត​រថយន្ត​ទាំងស្រុង​​ ទៅ​ខាង​រថយន្ត​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​ ។