ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត ភី​ត ចង់​សម្របសម្រួល​មាន​សិទ្ធិ​ចិញ្ចឹម​កូន

7 ឆ្នាំ មុន

AFP បាន​ផ្សាយ​ដោយ​យោង​តាម​«TMC» កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ ថា លោក​ប្រេត ភី​ត អាយុ​៥២​ឆ្នាំ មិន​រារាំង​ការ​ប្ដឹង​លែងលះ​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី ទេ ប៉ុន្ដែ​ចង់ឱ្យ​មេធាវី​ទាំង​២​ភាគី រិះ​ការ​ការ​

AFP បាន​ផ្សាយ​ដោយ​យោង​តាម​«TMC» កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ ថា លោក​ប្រេត ភី​ត អាយុ​៥២​ឆ្នាំ មិន​រារាំង​ការ​ប្ដឹង​លែងលះ​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី ទេ ប៉ុន្ដែ​ចង់ឱ្យ​មេធាវី​ទាំង​២​ភាគី រិះ​ការ​ការ​សម្របសម្រួល​លើ​សិទ្ធិ​ចិញ្ចឹម​កូន ។

«TMC» ផ្សាយ​ថា លោក​ប្រេត ភី​ត កំពុង​ព្យាយាម​រក​វិធីសាស្ដ្រ​ដើម្បី​មាន​សិទ្ធិ​ចិញ្ចឹម​កូន​រួម​ជាមួយ​នាង​ជោ​លី គឺ​ចង់​សម្របសម្រួល​គ្នា​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ។ បណ្ដឹងសុំ​លែងលះ​របស់​នាង​អេ​ន​ចេ​លី​ណា​ជោ​លី បាន​ដាក់​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​នាង​បាន​លើក​ហេតុផល​ពី​ភាព​មិន​ចុះសម្រុង​គ្នា និង​សុំ​មាន​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​៦​នាក់​ម្នាក់ឯង តែ​អនុញ្ញាត​ឱ្យ​ប្រេត ភី​ត  មាន​សិទ្ធិ​សួរសុខទុក្ខ​កូន​បាន ។

មុន​នេះ​ប្រេត ភី​ត និង​ជោ​លី ស្ថិត​ក្រោម​លក្ខខណ្ឌ​បណ្ដោះអាសន្ន​មួយ គឺ​នាង​ជោ​លី​ជា ជា​អ្នកមាន​សិទ្ធិ​ថែទាំ​កូន​ទាំង​៦​នាក់ ខណៈ​ពេល​លោក​ប្រេត ភី​ត បាន​ទទួល​សិទ្ធិ​ទៅ​សួរសុខទុក្ខ​កូន ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​អ្នក​ចិត្ដសាស្ដ្រ ស្រប​តាម​លក្ខខណ្ឌ​របស់​ក្រុម​សន្ដិសុខ​សម្រាប់​គ្រួសារ​នៅ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។ លក្ខខណ្ឌ​នេះ បាន​ដល់កំណត់​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ។

ចាប់ពី​ពេល​នេះ​ទៅ ក្រុម​សន្ដិសុខ​សម្រាប់​ក្រុម​គ្រួសារ អាច​ចេញ​លក្ខខណ្ឌ​ថ្មី ឬ​អាច​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ឱ្យ​ដំណើរការ​បន្ដ ។ កន្លង​មក​លោក​ប្រេត​ភី​ត បាន​ជួប​មុខ​កូន​ទាំងអស់ ប៉ុន្ដែ​ទើបតែ​បាន​ជួប​ជាមួយ​ម៉ា​ដុក កូនប្រុស​ចិញ្ចឹម​ជនជាតិ​កម្ពុជា អាយុ​១៥​ឆ្នាំ លើក​ដំបូង កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ៕