ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ហេង​ថេ​ង លើកគ្នា​តវ៉ា​ដល់​សាលាស្រុក

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា អាជីវករ​លក់ដូរ​នៅ​ផ្សារ​ហេង​ថេ​ង នៅ​ស្រុក​ភ្នំព្រឹក ជាង​៧០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​ដល់​សាលាស្រុក

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា អាជីវករ​លក់ដូរ​នៅ​ផ្សារ​ហេង​ថេ​ង នៅ​ស្រុក​ភ្នំព្រឹក ជាង​៧០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​ដល់​សាលាស្រុក នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បញ្ចុះតម្លៃ​តូប​ប្រចាំខែ ដែល​ពួក​គេ​អះអាង​ថា មិន​អាច​រត់​រួច​។ សេចក្ដីរាយការណ៍​បាន​បន្ត​ថា ក្រុម​អាជីវករ​បាន​ស្នើ​ឲ្យ​លោក​អភិបាលស្រុក​ភ្នំព្រឹក ជួយ​រក​ដំណោះស្រាយ​ចំនួន​២​ចំណុច ជាមួយនឹង​ថៅកែ​ផ្សារ​ហេង​ថេ​ង​។

ចំណុច​ទី​១ ជួយ​អន្តរាគមន៍​បញ្ចុះតម្លៃ​ឈ្នូ​ល​តូប​មក​ត្រឹម​១៥​ដុល្លា​ក្នុង​១​ខែ ខណៈ​បច្ចុប្បន្ន​ថៅកែ​ផ្សារ​តម្រូវ​ឲ្យ​អាជីវករ​បង់​២០​ដុល្លារ​ក្នុង​១​ខែ និង​ចំណុច​ទី​២ ក្រុម​អាជីវករ​ទាមទា​ឲ្យ​ភាគី​ផ្សា​របក​រូបថត​ពួក​គេ​ដែល​ថត​ក្នុង​អំឡុង​ប្រជុំ​រក​ដំណោះស្រាយ​ពី​បញ្ហា​តម្លៃ​តូប​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ចេញ​ឲ្យ​អស់ពី​សាលាស្រុក ដោយ​ពួក​គេ​បាន​ចោទ​ជា​សំនួ​រថា យក​រួប​អាជីវករ​ទាំងនោះ​ទៅ​បិទ​នៅ​សាលាស្រុក​ក្នុង​គោលបំណង​អ្វី  ជុំវិញ​ការ​តវ៉ា​ទាមទារ​បញ្ចុះតម្លៃ​តូប​ពី​សំណាក់​ក្រុម​អាជីវករ​ខាងលើ​នេះ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​យល់ព្រម​ឲ្យ​ភាគី​ផ្សា​របក​រូបថត​ក្រុម​អាជីវករ​ចេញពី​កន្លែង​ដាក់​តាំងនៅ​សាលាស្រុក​។

ប៉ុន្តែ​ចំពោះ​បញ្ហា​ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ជួ​យស​ម្រូ​ល​ដល់​ភាគី​បញ្ចុះតម្លៃ​ឈ្នូ​ល​តូប​លក់ដូរ អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន​ទេ តែ​អាជ្ញាធរ​បាន​អះអាង​ថា នឹង​បញ្ជូន​សំណើ​នេះ​ទៅ​កាន់​ថ្នាក់លើ​ដោះស្រាយ​បន្ត រីឯ​ភាគី​ផ្សារ​ហេង​ថេ​ង ក៏​មិន​ទាន់​មានការ​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​ទាមទា​របស់​អាជីវករ​ខាងលើ​នេះ​ដែរ​។ ទោះ​យ៉ាងណា​ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​វិញ ក្រោយ​ពី​អាជ្ញាធរ និង​តំណាង​ភាគី​ផ្សារ​សន្យា​ថា នឹង​ព្យាយាម​រក​ដំណោះស្រាយ​នៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត​៕