ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ​សំណុំរឿង​លោក កឹ​ម សុខា គាត់​ជា​អ្នក​និយាយ​ខ្លួនឯង និង​យក​ឯកសារ​ទៅ​ប្រាប់​តុលាការ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សំណុំរឿង​របស់​លោក​កឹ​ម សុខា គាត់​ជា​អ្នក​និយាយ​ខ្លួនឯង និង​យក​ឯកសារ​ប្រាប់​តុលាការ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សំណុំរឿង​របស់​លោក​កឹ​ម សុខា គាត់​ជា​អ្នក​និយាយ​ខ្លួនឯង និង​យក​ឯកសារ​ប្រាប់​តុលាការ ដូច្នេះ​ត្រូវការ​ដោះស្រាយ​ផ្លូវ​តុលាការ និង​ជាមួយ​អា​មេ​រិ​ក ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​សម្តេច និង​លោក​កឹ​ម សុខា បាន​ជួប​ពិភាក្សា​គ្នា​អស់​ពេល​ប្រមាណ​៤​ម៉ោង ខណៈ​លោក កឹ​ម សុខា បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ឧត្តម​ទេ​ពញា​ញ ហ៊ុន​ណេ​ង​ត្រូវ​បងប្រុស​សម្តេច​បង្កើត​កាលពី​ពេល​កន្លង ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយនឹង​សហគមន៍​ខ្មែរ​នៅ​អា​មេ​រិ​ក និង​ខ្មែរ នៅ​កា​ណា​ដា នៅ​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​រិះគន់​ចំពោះ​លោក សម រ​ង្ស៉ី ថា មិន​ចេះ​ចាប់​យក​ឱកាស ដែល​បងប្រុស​សម្តេច​ទទួលមរណភាព​ផ្ញើ​សារលិខិត​ចូ ល​រួម​រំលែក​ទុក្ខ​ជូន​សម្តេច ដើម្បី​បង្កើត​ឱកាស​នយោបាយ​សម្រាប់​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ក៏​បាន​ចាត់​ទុក​លោក កឹ​ម សុខា ជា​មនុស្ស​ឆ្លាត​ព្រោះ​លោក​តែងតែ​ផ្ញើ​លិខិត​រំលែក​មរណៈទុក្ខ​ចំពោះ ក្រុម​គ្រួសារ សម្ដេច ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា «​ក្នុង​ពេលវេលា​ខ្ញុំ​មានទុក្ខ​ក្រៀមក្រំ​នេះ គឺ​ឱកាស​នៃ​អ្នកនយោបាយ ប៉ុន្ដែ​ដោយសារ​ការ​ស្អំ សូ​ម្បី​តែ​សាច់ឈាម​យើង​ស្លា​.​ប់ អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​ចំពោះ​គេ គេ​មិន​បាន​ធ្វើ​ចំពោះ​យើង​វិញ សូម​អរគុណ​ណាស់ កុំ​អី​គេ​រុញ​ខ្ញុំ​ទល់​នឹង​ជ​ញ្ចាំ​ង ប្រសិនបើ​មនុស្ស​ណុ​ង​ធ្វើ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ខ្ញុំ ស្មើ​រុញ​ខ្ញុំ​ដល់​កៀន​ជ​ញ្ចាំ​ង​»​។

សម្ដេច​តេ​ជោ បន្ដ​ថា «​បើ​ខ្ញុំ​មិន​ទទួល​មាន​ន័យ​ថា ខ្ញុំ​មិន​ទទួលយក​ការ​គោរព ដែល​គេ​ផ្ដល់​សម្រាប់​យើង​ចូលរួម​មរណៈទុក្ខ​ជាមួយ​យើង ប៉ុន្ដែ​បើ​យើង​ទទួល​វា​ជា​ការ​ផ្ដល់​សញ្ញា​មួយ​ថា អ្នក​នោះ​អាច​មាន​លទ្ធភាព​ចូល​ស្រុក​ដោយសារ​លោក ហ៊ុន សែន បាន​ឆ្លើយ​តប អានេះ​ល្ង ង់​ជាង​អី​ទៀត សូម​អរគុណ ដែល​លោក​ឯង​ល្ងង់ ឱកាស​នយោបាយ​របស់​ឯង​មាន ប៉ុន្ដែ​ដោយសារ​អ្នកឯង​ស្អំ​ខ្ញុំ កីឡាករ កីឡាការិនី​ឈ្នះ អ្នកឯង​ក៏​មិន​អបអរសាទរ ម្ដាយ​ខ្ញុំ​ស្លា​.​ប់ បង​ខ្ញុំ​ស្លា​.​ប់ ក៏​អ្នកឯង​មិន​ចូលរួម​មរណៈទុក្ខ ។ ចឹ​ង​លទ្ធផល​ទាំងអស់ ល្មម​អ្នកឯង​ទទួល​ទៅ ខ្ញុំ​មិន​នឹក​ស្មានថា អ្នកនយោបាយ​មួយ​ចំនួន​ល្ងង់​ដល់​ប៉ុណ្ណឹង អ្នក​ដែល​ឆ្លាត គឺ កឹ​ម សុខា​»​។

សម្ដេច​តេ​ជោ បន្ដ​ថា ទោះ​លោក កឹ​ម សុខា មាន​នយោបាយ​ខុស​គ្នា​ក៏​ដោយ តែ​សម្ដេច​គោរព​ដល់​លោក កឹ​ម សុខា នៅ​អ្វី​ជា​ទ​ង្វើ​របស់​គាត់ ។ សម្ដេច​ក៏​បាន​ចាត់​ទុក​ថា «​នេះ​ជា​ខ្មែរ​ដូច​គ្នា​»​។ ឆ្លៀតឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា សម្តេច​មិន​បាន​ចោទ​អា​មេ​រិ​ក​ពាក់ព័ន្ធ​សំណុំរឿង​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​រដ្ឋ​បរទេស​របស់​លោក កឹ​ម សុខា ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​លោក កឹ​ម សុខា ខ្លួនឯង​ទេ​ជា​អ្នក​និយាយ តាម​រយៈ​វី​ដេ​អូ​យ៉ាង​រឹង​មាំ​ដែល​បាន​ផ្សព្វផ្សាយ ។

សម្ដេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​ថា «​ខ្ញុំ​អត់​ចោទ​អា​មេ​រិ​ក​ទេ អ្វី​ដែល​មាន​នោះ គឺ​ឯកឧត្តម កឹ​ម សុខា គាត់​និយាយ​ខ្លួនឯង ដូច្នេះ​ត្រូវការ​ដោះស្រាយ​រវាង​អា​មេ​រិ​ក និង កឹ​ម សុខា អីចឹង​អា​មេ​រិ​ក​ប្រកាស​បដិសេធ​ថា បាន​ធ្វើ​អីចឹង​ដូច កឹ​ម សុខា និយាយ​អត់?

ខ្ញុំ​សូម​ជម្រាប​ទាំង​តុលាការ ទាំង​រាជរដ្ឋាភិបាល​អត់​មាន​ចោទ​អា​មេ​រិ​ក អ្វី​ដែល​កើត​មាន គឺ កឹ​ម សុខា និយាយ​ពី​អា​មេ​រិ​ក​ជួយ អីចឹង​រឿង​នេះ​មិនមែន​រឿង​កម្ពុជា​ជាមួយ​អា​មេ​រិ​ក​ឯណា​ជា​រឿង​របស់ កឹ​ម សុខា​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សំណុំរឿង​របស់ កឹ​ម សុខា គឺ​លោក​កឹ​ម សុខា​ជា អ្នក​និយាយ​ខ្លួនឯង ដោយ​លោក​បាន​លើកយក​តាម​វី​ឌី​ឃ្លី​ប ។ វី​ឌី​អី​ឃ្លី​ប​នោះ​លោក​កឹ​ម សុខា សម្តេច​បាន​ទទួល​ហើយ​ដល់​ពេល​រឿង​ក្តី​ចាប់ផ្តើម​ខាង​លោក​កឹ​ម សុខា និង​មេធាវី​បាន​ដាក់​ឯកសារ​មួយទៀត​ដែល​ឯកសារ​ដាក់​ជូន​តុលាការ គឺជា​ឯកសារ​ដូច​គ្នា អត់​មាន​អ្វី​ខុស​គ្នា​បន្តិច ។

សម្តេច​បញ្ជាក់​ថា​៖«​អី​ញ្ចឹ​ង​ឯកសារ​ខាង​ដើមបណ្តឹង​មាន និង​ឯកសារ​គាត់​ដាក់​មក​ដូច​អី​ញ្ចឹ​ង​វា​ទៅ​ជា​សំណុំរឿង​មួយ ។ អី​ញ្ចឹ​ង​គ្មាន អ្នក​ណា​កាត់ត​នោះ​ទេ ដូច្នេះ​ទុក​ឲ្យ​តុលាការ​កាត់ក្តី​ទៅ​» ។ ចំពោះ​សំណុំរឿង​លោក​កឹ​ម សុខា​នេះ ដែល​សម្តេច​បាន​ឲ្យ​លោក កឹ​ម សុខា​គោរព តាម​នីតិវិធីតុលាការ ដោយសារ​អំណាច​បាន​បែងចែក​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ