ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួង​ឡើង​លើ​ផ្ទះ​បានហើយ តែ​នាង​តូច​ឆ្លាតដឹងខ្លួនទាន់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​បាន​បបួល​នាង​ឡើង​ទៅ​លើ​ផ្ទះ ដោយ​ឱ្យ​នាង​ដេក​លេង​ទូរស័ព្ទ ពេល​នោះជនសង្ស័យ​បាន​យក​ប្រដាប់​ភេទ​របស់​គេ​មក​ញុ​ល​លើ​នាង ទើប​នាង​ដឹងខ្លួន​ …

ខេត្តកំពង់ស្ពឺ ៖ យុវជន​ឈាមរាវ​ម្នាក់ ព្រោះតែ​កើត​ចំណង់តណ្ហា​ខ្លាំង បាន​បបួល​ក្មេង​ស្រី​ម្នាក់​ឡើង​លើ​ផ្ទះ​របស់​ខ្លួន ហើយ​ឱ្យ​លេង​ទូរស័ព្ទ ឆ្លៀតឱកាស​បាន​យក​ប្រដាប់​ភេទ​លុ​ញ​លើ​ប្រដាប់​ភេទ​ប្រុង​ចាប់រំលោភ តែ​ត្រូវ​នាង​រើ​រួច ហើយ​រត់​ចុះ​វិញ​មក​ប្រាប់​ម្តាយ​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន ។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​​កាល​ពីវេលា​ម៉ោង​០៥​ល្ងាច ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ២០១៦ ដែល​ជនសង្ស័យ​ខាងលើ​ឈ្មោះ​ តុ​ន រ៉​ង អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្ត​កំពង់​ស្ពឹ និង​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៦​ឆ្នាំ ។

លោក​អនុសេនីយ៍ឯក​ ឃុន សុផល អធិការរង​នគរបាល​ស្រុក​ប​សេដ្ឋ បានឱ្យ​ដឹង​ថា ដោយ​ទទួល​បណ្តឹង​ពី​ម្តាយ​កេ្ម​ង​ស្រី​រង​គ្រោះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះដើម្បី​សាកសួរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ក្មេង​ស្រី​លើក​ឡើង​មែន តែ​មិន​បាន​សំរេច​នោះ​ទេ ក៏​ត្រូវ​សមត្ថកិច្ច​មក​ចាប់ខ្លួន​តែ​ម្តង  ។

បើ​តាម​ការ​រ​រៀបរាប់​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​បបួល​នាង​ឡើង​ទៅ​លើ​ផ្ទះ ដោយ​ឱ្យ​នាង​ដេក​លេង​ទូរស័ព្ទ ពេល​នោះជនសង្ស័យ​បាន​យក​ប្រដាប់​ភេទ​របស់​គេ​មក​ញុ​ល​លើ​នាង ទើប​នាង​ដឹងខ្លួន​ថា ជន​នេះ​មាន​បំណង​ចាប់រំលោភ ​នាងក៏​ខំ​រើបំរះ​រហូត​រួច​ផុត​ពី​ការ​ប៉ុនប៉ង ហើយ​រត់​មក​ផ្ទះ​និយាយ​រឿង​ប្រាប់​ម្តាយ​នាង ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួនចាត់ការ​តាម​ច្បាប់​ ៕