ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​យួន​អត់​ប៉ា​ស្ព័​រ​រាប់រយ​ក្បាល​បន្ត​ឆ្លង​ដែន​ចូល​មក​ច្រកព្រំដែន​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​លួច​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​យួន ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​ប្រទេស​ខ្មែរ ទាំង​ថ្ងៃ ទាំង​យប់ ដូច​គេ​ហែ​កឋិន​ដដែល ប្រមាណ​២០០​ក្បាល​ទៅ​៥០០​ក្បាល នៅ​ត្រង់​ចំណុច​ច្រក​ទ្វារ​ព្រំដែន​

ខេត្តព្រៃវែង ៖ ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​លួច​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​យួន ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​មក​ប្រទេស​ខ្មែរ ទាំង​ថ្ងៃ ទាំង​យប់ ដូច​គេ​ហែ​កឋិន​ដដែល ប្រមាណ​២០០​ក្បាល​ទៅ​៥០០​ក្បាល នៅ​ត្រង់​ចំណុច​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង ស្ថិត​នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ទាក់ទិន​ករណី​នេះ សមត្ថកិច្ច​នគ​បាល​វរ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង បាន​បំភ្លឺ​យ៉ាង​ខ្លី​ថា ករណី​ឈ្មួញ​លួច​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​ពិតប្រាកដ​មែន គឺ​ក្រុមហ៊ុន​គេ​មាន​អាជ្ញាប័ណ្ណ​នាំ​ជ្រូក​រស់​ចូល មិនមែន​តែ​មួយ​ច្រក​ទេ គឺ​បាន​លួច​នាំ​ចូល​តាម​ច្រករបៀង​ផ្សេង​ៗ​ទៀត នៅ​ចំណុច​ពាម​ទា មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​គ្រប់គ្រង​មិន​បាន​ទេ ដោយនៅ​ឆ្ងាយ​ពី​ប៉ុស្តិ៍​ពិបាក​បង្ក្រាប ដោយសារ​ភូមិសាស្ត្រ​ព្រំដែន​វែង កៀក​ភូមិ​អ្នកស្រុក និង​ឈ្មួញ​អាច​គេច​ពី​សមត្ថកិច្ច​យ៉ាង​ឆាប់រហ័ស​។

បើ​តាម​សមត្ថកិច្ច​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​១​និង​១៥​នាទី​រសៀល មាន​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ប្រមាណ​១៥០​ក្បាល​ឆ្លង​ព្រំដែន តាម​ច្រករបៀង​នៃ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង កាត់មុខ​វរៈ​ការពារ​ព្រំដែន​តែ​ម្តង ដឹក​តាម​ម៉ូតូ និង​តាម​ម៉ូតូ​រ៉ឺ​ម៉ក ឃ្លុំ​ជិត ទៅ​ទម្លាក់​នៅផ្ទះ​កន្លែង​ស្តុក​ជ្រូក​ដ៏​ធំ​មួយ​របស់​ឈ្មោះ វឿ​ន ស្ថិត​នៅ​ក្នុងភូមិ​រការ​ធំ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង រួច​សាង​លើ​រថយន្ត​សាំ​យ៉ុ​ង និង​រថយន្ត​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ កូរ៉េ​ចំណុះ​២​តោន បិទ​ឃ្លុំ​ជិត រួច​បើក​ឡើង​តាម​ផ្លូវ​កៅស៊ូ​ឆ្ពោះទៅ​ផ្សា​រក​អណ្តើក និង​ឡើង​លើ​ផ្លូវជាតិ​លេខ​១ បត់​ឆ្វេង​ទៅ​លិច ឲ្យ​ទៅ​ក្រុមហ៊ុន​ធំ​មួយ ដឹក​ទៅ​រាជធានី​ភ្នំពេញ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​មាន​បទល្មើស​កើតឡើង សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​ប៉ុ​ស្ត៍​ច្រក​ទ្វារ​ព្រំដែន​ស្វាយ​អា​ង៉ោង មិន​បាន​ធ្វើការ​បង្ក្រាប​នោះ​ទេ តែងតែ​ឆ្លើយ​យករួចខ្លួន ទំនងជា​ត្រូវ​ជាមួយ​ឈ្មួញ​ហើយ​មើលទៅ​។ ហើយ​ចំពោះ​អ្នក​រកស៊ី​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​ចំណុច​ប៉ុស្តិ៍​ច្រក​ទ្វារ​ស្វាយ​អា​ង៉ោង និង​ស្លាប​ទាំង​ពីរ​នៃ​ប៉ុស្តិ៍​ស្វាយ​អា​ង៉ោង​ភូមិ​ចាម ឃុំ​ចាម​នេះ មាន​ច្រើន​នាក់ ដោយ​ខ្លះ​គេ​នាំ​យក​ទៅ​ឲ្យ​ក្រុមហ៊ុន ដឹក​ទៅ​រាជធានី​ភ្នំពេញ ដែល​គេ​ប្រាប់​ថា យក​ទៅ​កុងស៊ី​កា​.​ប់​ជ្រូក​ធំ​បឹង​ក្រពើ​លើ ។ ប្រសិនបើ​មេ​ពេទ្យសត្វ​ធំ​នៅ​ក្រសួង​ចង់​ទប់ស្កាត់​មិន​ពិបាក​ទេ ទៅ​សួរ​ក្រុមហ៊ុន​នៅ​ទីនោះ ប្រាកដជា​ដឹង​ច្បាស់ ឬ​មួយ​គ្នា​ឯង​។

បើ​តាម​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា បញ្ហា​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម ចូល​មក​ខ្មែរ​នោះ គឺ ច្បាប់​សុំ​នាំ​ជ្រូក​មេ​ពូជ មក​ផ្គត់ផ្គង់​ដល់​កសិករ​ចិញ្ចឹម ដោយ​ក្នុង​១​ថ្ងៃ​ចំនួន​៥០​ក្បាល ក៏​ប៉ុន្តែ​ឈ្មួញ​បន្លំ​ដឹក​ជ្រូក​សាច់ «​កន្ទេល​ធំ​បន្លំ​ដេក​» ។ កន្លង​មក មន្ត្រី​ពេទ្យសត្វ​បាន​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​ដែរ ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម​អភិបាលខេត្ត ឲ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប មិន​អនុញ្ញាតិ​ឲ្យ​នាំ​ជ្រូក​រស់ ឬ​សាច់​ជ្រូក​ពី​ប្រទេស​ជិតខាង​ទៀត​នោះ​ទេ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត និង​ក្រុមការងារ​ចុះ​ល្បាត​នៅ​តាម​តំបន់​ព្រំដែន បើ​មាន​បទល្មើស ការ​នាំ​ជ្រូក​ឆ្លង​ដែន​ដោយ​ខុសច្បាប់ គឺ​បង្ក្រាប ហើយ​អនុវត្ត​តាម​នីតិវិធី ប៉ុន្តែ​ពេល​ចុះ​ពិនិត្យ ចុះ​បង្ក្រាប ដូច​បង្ក្រាប​ខ្យល់ ព្រោះ​ខ្វែងគ្នា​ស្រឡះ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ