ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​លី​អូ បើក​យុទ្ធនាការ​ចូលរួម​ជួយ​ដល់​ជន​ពិការ​ដោយសារ​មីន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​លី​អូ បាន​បើក​សម្ពោធ​យុទ្ធនាការ​ជា​លើក​ដំបូង ចូលរួម​ចំណែក​ក្នុង​សង្គម​ដើម្បី​ជួយ​ដល់​ជន​ពិការ ដោយសារ​មីន​ក្រោម​ប្រធានបទ «​ចែករំលែក​ក្តី​ស្រលាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​»

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​លី​អូ បាន​បើក​សម្ពោធ​យុទ្ធនាការ​ជា​លើក​ដំបូង ចូលរួម​ចំណែក​ក្នុង​សង្គម​ដើម្បី​ជួយ​ដល់​ជន​ពិការ ដោយសារ​មីន​ក្រោម​ប្រធានបទ «​ចែករំលែក​ក្តី​ស្រលាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​» កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល ឡឺ​រ៉ូ​យ៉ា​ល់​។ ពិធី​នេះ មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក ព្រំ សួន​ប្រសិទ្ធ ប្រធាន​គ្រប់គ្រង​គម្រោង និង​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា លោក​សាស្ត្រាចារ្យ​រង វេជ្ជបណ្ឌិត VaJara Rujiwetpongstorn លេខាធិការ​រង​របស់ Prothesee Foundation of H.R.H the Princess Mother of Thailand រួម​នឹង​តារាចម្រៀង កញ្ញា មាស សុខ សោភា ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អ្នក​នាង កាន់​ជី​ត ភាវ​ផា​ន់​ឈូ ប្រធាន​គ្រប់គ្រង​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Singha Asia បាន​មាន​ប្រសាសន៍​ថា វា​ជា​កិច្ចការ​មួយ​យ៉ាង​សំខាន់​សម្រាប់​ក្រុមហ៊ុនស្រា​បៀរ លី​អូ ជា​កិច្ច​តបស្នង​ដល់​ប្រជាជន​កម្ពុជា ដែល​បាន​គាំទ្រ​ស្រា​បៀរ​លី​អូ ចាប់តាំងពី​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​។

អ្នក​នាង​បន្ត​ថា​៖ «​ស្រា​បៀរ លី​អូ បាន​ជួយ​ប្រជាជន​កម្ពុជា​ជា​ច្រើន ឲ្យ​មាន​ភាព​រីករាយ មាន​មិត្តភាព មាន​សមិទ្ធផល ឬ​អាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បាន ព្រោះ​យើង​ជឿ​ថា នេះ​ជា​ពេល​ដែល​ត្រូវ​ផ្តល់​តម្លៃ និង​ទទួលស្គាល់​ដល់​ប្រជាជន​កម្ពុជា​រាប់រយ​ពាន់​នាក់ ដែល​កំពុង​រស់នៅ​ជាមួយ​ភាព​ពិការ​ដោយសារ​មីន​»​។

មូលនិធិ​ជើងសិប្បនិម្មិត​របស់​ព្រះ​អង្គ​ម្ចាស់ ក្សត្រិយ៍​ប្រទេស​ថៃ មជ្ឈមណ្ឌល​កម្ចាត់​មីន​ថៃ ឬ TMAC និង​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ឬ CMAC យុទ្ធនាការ CSR របស់​ស្រា​បៀរ លី​អូ បាន​ចែករំលែក​ក្តី​ស្រលាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក នឹង​ជួយ​ឲ្យ​ជន​ពិការ​ទទួល​បាន​ជើងសិប្បនិម្មិត​។  សាធារណជន​ទូទៅ​អាច​បរិច្ចាគ​ក្រវិល​កំប៉ុង​ស្រា​បៀរ លី​អូ នៅ​ក្នុង​ធុង​ស្រា​បៀរ លី​អូ ដែល​មាននៅ​តាម​ទីតាំង​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ក្រុង​សំខាន់​ៗ​។ មូលនិធិ​ជើងសិប្បនិម្មិត​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​ប្រទេស​ថៃ នឹង​ប្រមូល​ក្រវិល​កំប៉ុង ដែល​បាន​បរិច្ចាគ​ទាំងអស់ ដើម្បី​ផលិត​ជើងសិប្បនិម្មិត រួច​បរិច្ចាគ​បន្ត​មក CMAC ៕