ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំលោះ ​រស់ ព្រួយ ​ទទួល​​​ការ​សរសើរ​ក្នុងកម្មវិធី Cambodian idol Season 2

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បេក្ខជន​​ រស់ ព្រួយ​ ដែលមក​ពី​ទឹកដី​ចម្ការ​​​​ខេត្ត​ប៉ៃលិន​ ​មានជីវិត​​កម្សត់​​មិន​ដឹង​ឪពុក​ម្តាយ​រស់រាន ​ឬ​​បាន​ចែក​ឋាន​ទេ ​​កំពុង​​ក្លាយ​ជាទី​ចាប់អារម្មណ៍​ខ្លាំង​មួយ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ ខេ​ម​បូ​ឌា​ន​ អាយ​ដល រ​ដូ​ល​កាល​ទី​២ ​របស់​ទូរទស្សន៍​ហង្ស​​​មាស​ ។​

រាជធានីភ្នំពេញ ៖ បេក្ខជន​​ រស់ ព្រួយ​ ដែលមក​ពី​ទឹកដី​ចម្ការ​​​​ខេត្ត​ប៉ៃលិន​ ​មានជីវិត​​កម្សត់​​មិន​ដឹង​ឪពុក​ម្តាយ​រស់រាន ​ឬ​​បាន​ចែក​ឋាន​ទេ ​​កំពុង​​ក្លាយ​ជាទី​ចាប់អារម្មណ៍​ខ្លាំង​មួយ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ ខេ​ម​បូ​ឌា​ន​ អាយ​ដល រ​ដូ​ល​កាល​ទី​២ ​របស់​ទូរទស្សន៍​ហង្ស​​​មាស​ ។​

ក្នុង​វគ្គ​ផ្សាយ​ផ្ទាល់​​អាទិត្យ​ទី​មួយ​ កាលពី​រាត្រី​ថ្ងៃ​ទី​២៣ តុលា ​​មាន​បេក្ខជន​សរុប​១២​រូប ​បាន​ប្រជែង​គ្នា​យក​​បាន​ភាព​ខ្លាំង​ សម្ញែង​ជូន​ទស្សនិកជន​ ដើម្បី​បាន​សំឡេង​ផ្ញើ​សារ​ខ្ពស់​ជាងគេ​ ។ ​ក្នុង​ការ​ប្រកួត​ជុំ​ទី​មួយ​ផ្សាយ​ផ្ទាល់​នេះ​ គេ​ឃើញ​បេក្ខជន​​ប៉ុន្មាន​រូប បាន​​លេច​ធ្លោ​យ៉ាង​អស្ចារ្យ​ ក្នុង​នោះ​​មាន​កញ្ញា​ហ៊ិ​ន លី​ដា, កញ្ញា​ម៉​ង់ ចាន់​កញ្ញា, លោករស់ ព្រួយ និងលោក​នួន សុធារ័ក្ស បាន​សាង​ភាព​​ភ្ញាក់​ផ្អើល​ពេញ​វេទិកា​ចម្រៀង​ ។

​ចំពោះ​បេក្ខជន​ រស់ ព្រួយ​ វិញ​ គេ​គ្មាន​បទ​ពិសោធន៍​ច្រៀង​​ពី​មុន​មក​ទេ ​តែ​ហេតុ​និស្ស័យ​ធម្មជាតិ​ផ្តល់​ឱ្យ​​គេ​ធ្វើ​បាន​ល្អ ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ គ្មាន​អ្នក​ណា​ស្មាន​ដល់​ ។ ​ទឹកមុខ​មឹ​ស​ៗ​ សម្តី​​មួយ​ៗ​ តែ​ពេល​ច្រៀង​សំឡេង​ពី​រោះ​ខុស​រូបរាង ​ដែល​​​ម្តងណា​​កសាង​បាន​ពិន្ទុ​ល្អ​ ត្រូវ​គណ​:​ក​ម្មា​ការ​សរសើ​​ភាព​វិវត្តន៍​ខ្លួន​លឿន​ ។

​អាទិត្យ​ទី​មួយ រស់ ព្រួយ​ ច្រៀង​ចុង​ក្រោយ​គេ​កូនពៅ​នៅ​បទ​ «​បង​ពី​មុន​ឆ្កួត​បាត់​ហើយ​» ​សំឡេង​ច្បាស់​ៗ​ស្រែក​បាន​ដង្ហើមវែង​ធ្វើ​
ឱ្យ​​គណ​:​ក​ម្មា​ការ​ទាំង​បួន​ហួសចិត្ត​ស្រឡាំងកាំង ​ពិសេស​លោក​ព្រាប សុវត្ថិ​ ហើប​ពី​កៅអី​ទះដៃ​ភ្លឹក​ ហើយ​បង្ហាញ​ការ​យល់​ឃើញ​ថា ​គ្មាន​អ្វីឱ្យ​​លោក​ទើស​រកចំណុច​ខ្សោយ​បាន​ ។

​បេក្ខជន​រស់​ ព្រួយ​ ជា​បេក្ខជន​ម្នាក់​តស៊ូ​ដូច​បណ្តា​បេក្ខជន​ដទៃ​ទៀត​ដែរ ​តែ​គេ​រស់នៅ​ជាមួយ​ម្តាយមីង​ អត់​ដែល​ដឹង​ថា​ ប៉ា​ម៉ាក់​បាត់​ទៅ​ណា​មុខមាត់​បែប​ណា​នោះ​ទេ​ ។ ​គ្រប់ពេល​ដែល​លោក​ជាប់​ លោក​តែងតែ​ចង់​ជួប​មុខ​អ្នកមាន​គុណ​ ហើយ​បើ​នៅ​រស់​អាច​ទាក់​ទង​លោក​ ឬ​ទូរទស្សន៍​ហង្ស​មាស​ គេ​ជា​កូន​ពិតជា​ពិបាកចិត្ត​ និង​ចង់​នៅ​ក្បែរ​អ្នក​មានគុណ​ដូច​កូន​គេ​ឯទៀត​ ។

​ចាំ​មើល​ ​ចុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ថា​​តើ​ រស់ ព្រួយ ​ធ្វើ​បាន​ល្អ​ដូច​តង់​ទី​មួយ​ ឬ​យ៉ាងណា​ ស្រប​ពេល​បេក្ខជន​ដទៃ​ទៀត ​ក៏​​មិន​បណ្តោយ​​​​​ពេល​​ឱ្យរំលង​ផុត​ពី​ដៃ​ដែរ​នោះ​ ។