ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរសមុទ្រ​សូម៉ាលីដោះលែង​​អ្នកនេសាទខ្មែរ០៤នាក់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ពាក់ព័ន្ធនឹងព័ត៌មានដែលថាមានពលរដ្ឋកម្ពុជាចំនួន០៤នាក់​ ស្ថិតក្នុងចំណោមចំណាប់ខ្មាំងចំនួន ២៦នាក់ ដែលទើបនឹងត្រូវបានដោះលែងនៅសូម៉ាលី​ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ​កន្លងមកថ្មីៗនេះ​…

រាជធានីភ្នំពេញ ៖​ ពាក់ព័ន្ធនឹងព័ត៌មានដែលថាមានពលរដ្ឋកម្ពុជាចំនួន០៤នាក់​ ស្ថិតក្នុងចំណោមចំណាប់ខ្មាំងចំនួន ២៦នាក់ ដែលទើបនឹងត្រូវបានដោះលែងនៅសូម៉ាលី​ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ​កន្លងមកថ្មីៗនេះ​ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ សូមជំរាបជូនដូចខាងក្រោមនេះ ៖

១- ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ មានសេចក្តីសោមនស្សរីករាយ​ ពេលទទួលបានព័ត៌មានថា ពលរដ្ឋកម្ពុជាទាំង ​០៤នាក់នេះ​ ព្រមទាំងចំណាប់ខ្មាំងដ៏ទៃទៀត​ ត្រូវបានដោះលែង។

២- ក្រសួង ​​បានណែនាំឲ្យនាយកដ្ឋានពាក់ព័ន្ធ​ ចាត់វិធានការជាបន្ទាន់ ​ក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជាទាំង ០៤នាក់នេះ ​បានឆាប់រហ័ស។

៣- តាមការរៀបចំសម្របសម្រួលរបស់ក្រសួង​ ពលរដ្ឋកម្ពុជាទាំង០៤នាក់នេះ ​ នឹងធ្វើដំណើរមកដល់ទីក្រុងម៉ានីល ប្រទេស ហ៊្វីលីពីន ​នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ​វេលាម៉ោង ១៦:៣០នាទី ​តាមជើងយន្តហោះ EK332 ​របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates។

៤- ក្រសួង​ កំពុងតែបន្តរៀបចំសម្របសម្រួល ​សំរាប់ការធ្វើដំណើរបន្តពីទីក្រុងម៉ានីល​មកទីក្រុងភ្នំពេញ ​បន្ទាប់ពីពលរដ្ឋទាំង ០៤នាក់នោះ​ ធ្វើដំណើរមកដល់ទីក្រុងម៉ានីល ​តាមការគ្រោងទុកខាងលើ ។

៥- ក្រសួង​ នឹងជំរាបជូនបន្ថែម​ នៅពេលណាទទួលបានព័ត៌មានថ្មីៗទៀត។