ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឱ្យ​ចាក់សោ​របង​បើកផ្លូវ​ឱ្យ​ចេញចូល​វិញ បន្ទាប់​ពី​ព្រមាន​ដុត​ខ្លួន​ទាំង​គ្រួសារ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ព័ត៌មាន​ក្នុងស្រុក រួម​ជាមួយ​កោះសន្តិភាព បាន​ចេញផ្សាយ​ជុំវិញ​ការ​ចាក់សោ​បិទទ្វារ​របង​សំណង់​គ្មាន​ច្បាប់​របស់​លោក លឹ​ម សុ​ទ្រី អនុប្រធាន​

ខេត្តសៀមរាប ៖ បន្ទាប់​ពី​ព័ត៌មាន​ក្នុងស្រុក រួម​ជាមួយ​កោះសន្តិភាព បាន​ចេញផ្សាយ​ជុំវិញ​ការ​ចាក់សោ​បិទទ្វារ​របង​សំណង់​គ្មាន​ច្បាប់​របស់​លោក លឹ​ម សុ​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ដែល​បិទ​មិន​ឱ្យ​ពលរដ្ឋ​៣​គ្រួសារ​ដែល​នៅ​ខាងក្រោយ​ចេញចូល​បាន​នោះ ពេល​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​អនុវត្ត​ដីកា​សម្រេច​ឱ្យ​បើកទ្វារ​វិញ​ហើយ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ តុលា ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​សាមគ្គី ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

គួរ​រម្លឹក​ផង​ដែរ​ថា បន្ទាប់​ពី​សំណង់​របស់លោក លឹ​ម សុ​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត បាន​សាងសង់​ធ្វើ​របង​បិទផ្លូវ​មិន​ឱ្យប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ មាន​ផ្លូវ​ចេញចូល​ទៅលំនៅ​ឋាន​របស់​ពួក​គាត់ ដែល​នៅ​ខាងក្រោយ មាន​រយះ​ពេល​៦​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​១៧ តុលារហូត​ដល់​ថ្ងៃ​ទី​២២​នេះ ត្រូវ​បាន​បើក​ជា​ស្ថាពរហើយ បន្ទាប់​ពី​តុលាការ​សំរេច​ចេញ​ដីកា​កាលពី​ថ្ងៃ​ទី​២១ តុលា ក្នុង​ការ​បើក​សោ​ទ្វាររបងរបស់​លោក​លឹ​ម សុ​ទ្រី នេះ ដោយ​មានការ​ចូលរួម​ពីសំណាក់ លោក សែន ពិសី មេ​ភូមិ​ស្ល​ក្រាម
និង​អនុប្រធាន​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម ដែល​បាន​ចុះ​ទៅ​បើក​សោ​ទ្វាររបង​របស់​លោក លឹ​ម សុ​ទ្រី បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ថា ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​រវាង​ពលរដ្ឋ​៣​គ្រួសារ និង​ម្ចាស់​ដី​លោក លឹ​ម សុ​ទ្រី ដែល​បាន​ចាក់សោ​បិទទ្វារ​របង មិន​ឱ្យ​ពួក​គាត់​ចេញចូល អស់​រយៈពេល​ជា​យូរថ្ងៃ​មក​ហើយ​នោះ ត្រូវ​បាន​ខាង​តំណាង​អយ្យការ​ចេញដីកា​សម្រេច កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ដោយ​ចៅក្រម​ស៊ើបសួរ​លោក រ៉ែ​ម សុ​ភ័​ក្រ បាន​ឱ្យមក​ខាង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម និង​លោក​មេ​ភូមិ​ស្ល​ក្រាម ចុះ​អនុវត្ត​ផ្ទាល់ ដើម្បី​ឱ្យ​ម្ចាស់​យក​សោ​មក​បើកទ្វារ​របង​ជា​បន្ទាន់ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​មាន​ដីកា​របស់​តុលាការ យក​ទៅ​ឱ្យ​ម្ចាស់​ដី​ឈ្មោះ លឹ​ម សុ​ទ្រីអនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​រួច​មក លោក​មិន​បាន​ចូលរួម​បើកទ្វារ​របង​នោះ​ទេ តែ​បានឱ្យ​កូនចៅ​យក​សោ​មក​បើក ដោយមានការ​ចូលរួម​ពី​លោក​មេ​ភូមិ​ស្ល​ក្រាម ឈ្មោះ សែន ពិសី និង​លោក​អនុសេនីយ៍ត្រី ធឹ​ម រិ​ទ្ធា
នាយ​រង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម បានអនុវត្ត ។ ខណៈ​ពេល​នោះ​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ ដែល​រស់នៅ​ខាងក្រោយ បាន​ប្រាប់​សមត្ថកិច្ច​និង​លោក​មេ​ភូមិ ដែល​ចុះ​ទៅ​បើកទ្វាររបង ថា ពួក​គាត់​នៅ​មានការ​ភិតភ័យ​នៅឡើយខ្លាច​ពេល​សមត្ថកិច្ច​ចេញ​ទៅ​វិញ ម្ចាស់ផ្ទះ​លួចឱ្យ​កូនចៅ​យក​សោ​មក​ចាក់​ទៀត ។ ប៉ុន្តែ​ខាង​សមត្ថ
កិច្ច​បាន​ប្រាប់​ពួក​គាត់​វិញ​ថា មិនបាច់​ខ្លាច​ទេព្រោះ​ពួក​ខ្ញុំ​ចុះ​មកនេះ គឺ​អនុវត្ត​តាម​បញ្ជា​របស់ដីកា​តុលាការ​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​លោករ៉ែ​ម សុ​ភ័​ក្រ នោះ​ទេ ។ បើ​មានការ​អ្វី សូម​ទាក់ទងមក​សមត្ថកិច្ច​ប៉ុស្តិ៍​ទៅ ពួក​គាត់​នឹង​ចុះ​មក​ភ្លាម ។

គេ​នៅ​ចាំ​បាន​ថា ក្នុង​ពេល​លើកគ្នា​ធ្វើការ​តវ៉ា​ឱ្យ​បើកទ្វារ​ជា​ផ្លូវ​ចេញចូល​នោះ ក្រុម​ពលរដ្ឋ​ទាំង​៣​គ្រួសារ បាន​ព្រមាន​ដុត​ខ្លួន​ទាំង​គ្រួសារ​បើ​មិន​ព្រម​បើកផ្លូវ​ឱ្យ​ចូល​ផ្ទះផង​ដែរ ៕