ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែចង់​លក់​ផ្សារ អាជីវករ​ចង់ឱ្យ​រដ្ឋ​​ទិញ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អាជីវករ​រាប់រយ​នាក់​នៅ​ក្នុង​ «​ផ្សារ​ពោធិ​វង្ស​» ស្ថិត​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ​កំពុង​ច្រាសច្រាល​យ៉ាង​ខ្លាំង ​នៅ​ក្នុង​ពេល​នេះ បន្ទាប់​ពី​ដឹង​ថា ថៅកែ​ផ្សារ​ បាន​ប្រកាស​លក់​ផ្សារ​ទាំងមូល​ឱ្យ​ទៅ​ថៅកែ​ថ្មី ដែល​នាំ​ឲ្យ​ក្រុម​អាជីវករ​

ខេត្តបាត់ដំបង ៖ អាជីវករ​រាប់រយ​នាក់​នៅ​ក្នុង​ «​ផ្សារ​ពោធិ​វង្ស​» ស្ថិត​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ​កំពុង​ច្រាសច្រាល​យ៉ាង​ខ្លាំង ​នៅ​ក្នុង​ពេល​នេះ បន្ទាប់​ពី​ដឹង​ថា ថៅកែ​ផ្សារ​ បាន​ប្រកាស​លក់​ផ្សារ​ទាំងមូល​ឱ្យ​ទៅ​ថៅកែ​ថ្មី ដែល​នាំ​ឲ្យ​ក្រុម​អាជីវករ​ព្រួយបារម្ភ​អំពី​តម្លៃ​​ជួល​តូប​លក់ ក្រែង​ថៅកែ​ថ្មី​មិន​ប្រណី​ដូច​ថៅកែ​ចាស់ ទើប​ពួក​គេ​អំពាវនាវ​សុំ​ឱ្យ​​សម្ដេច ​ហ៊ុន សែន ជួយ​អន្ត
រា​គម​ន៍​ទិញ ​ឬ​ធ្វើ​បែប​ណាឱ្យ​ទីផ្សារ​នេះ ក្លាយជា​ផ្សារ​របស់រដ្ឋ​​វិញ ក្រែង​តម្លៃ​តូប​ធូរ​​ស្រាល​​ជាង​ផ្សារ​ឯកជន ​។

ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ «​ផ្សារ​ពោធិ​វង្ស​»​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ តុលា​ នេះ​ថា ថៅកែ​ផ្សារ​នេះ បាន​ប្រកាស​លក់​​​ផ្សារ​ទាំង​មូល​ ទៅ​ឱ្យថៅកែ​ថ្មី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អាជីវករ​ទាំងអស់ ​មានការ​ព្រួយបារម្ភអំពី​ការ​ប្រែ​ប្រូ​ល​នៃ​តម្លៃ​​តូប ​នៅ​ពេល​គ្រប់គ្រង​ដោយ​ថៅកែ​ថ្មី​ ។

ក្រុម​អាជីវករ​បាន​បន្ត​ថា តំលៃ​ជួល​តូប ឬជួល​គ្រែ ឬតម្លៃ​​បង់​សេ​វ៉ា​ផ្សេង ដែល​គ្រប់គ្រង​ដោយ​ថៅកែ​បច្ចុប្បន្ន​នេះ គឺ​ពួក​គេ​អាច​
ទទួលយ​កបាន​ ។ ប៉ុន្តែ​ពួក​គេ​ព្រួយបារម្ភ​អំពី​ការ​ប្រែ​ប្រូ​ល​នៅ​ពេល​ផ្សារ​នេះ​ធ្លាក់​ទៅ​ក្នុង​ដៃ​ថៅកែថ្មី ​ដូច្នេះ​ហើយ ​ទើប​ក្រុម​អាជីវករ​ទាំងអស់ ស្នើ​សុំ​ឲ្យ​សម្ដេច​ហ៊ុន​ សែន ​ជួយ​រក​មធ្យោបាយ ធ្វើ​យ៉ាងណា​ឱ្យផ្សារ​នេះ​ ជា​ផ្សារ​របស់រ​ដ្ឋ​វិញ ក្រែង​អាច​បន្ធូរបន្ថយ​តម្លៃ​តូប​បាន​ខ្លះ​។

អ្នកលក់​ចាប់ហួយ​មួយ​រូប​ទៀត គឺ​អ្នកស្រី​យាង សុ​ភ័​ណ្ឌ អាយុ​៣១​ឆ្នាំ ក៏​បាន​ត្អូញត្អែរ និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដូច​អាជីវករ​ដទៃ​ដែរ​។ អ្នកស្រី​សុ​ភ័​ណ្ឌ និយាយ​ថា បើ​ថៅកែ​ផ្សារ​នេះ លក់​ផ្សារ​ឲ្យ​ទៅ​ថៅកែ​ឯកជន​មែន  គាត់​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត ឬ​សម្ដេច​ហ៊ុន សែន ជួយ​អន្តរា​គម​ន៏​ធ្វើ​យ៉ាងណា ឲ្យ​ផ្សារ​ឯកជន​នេះ​ធ្វើ​ជា​ផ្សារ​របស់រ​ដ្ធ​វិញ ក្រែង​អាច​រក្សារ​តំលៃ​ជួល​តូប ឬ ថ្លៃបង់​សេ​វ៉ា​ផ្សេង​ៗ​ធូរ​ស្រាល​ជាង​ផ្សារ​ឯកជន​។

ជាមួយ​គ្នា​នេះ អាជីវករ​រាប់រយ​នាក់​ទៀត ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​ពោធិ​វង្ស​នេះ ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​នេះ​ដូច​ក្រុម​អាជីវករ​ដទៃ​ទៀត​ដែរ​។ ពួក​គេ​បាន​សំណូម​ដ៏​ទទូច​សុំ​ឲ្យ​សម្ដេច​ហ៊ុន​សែន ជួយ​អន្តរា​គម​ន៏​ក្នុង​រឿង​នេះ ធ្វើ​យ៉ាងណា​ កុំ​ឲ្យ​ផ្សារ​ពោធិ​វង្ស​នេះ ​ធ្លាក់​ក្នុង​ដៃឯក​ជន គឺ​ចង់​ធ្វើ​ជា​របស់រ​ដ្ធ​វិញ​។

ជុំវិញ​ការ​ព្រួយបារម្ភ​របស់​ក្រុម​អាជីវករ​អំពី​ការ​ផ្លាស់​ប្ដូរ​ថៅកែ​ផ្សារ​នេះ លោក​ទួន វ​ណ្ណា ដែល​ជា​ម្ចាស់​កម្ម​សិទ្ធ​គ្រប់គ្រង​«​ផ្សារ​ពោធិ​វង្ស​»​បច្ចុប្បន្ន​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា លោក​ពិតជា​បាន​ប្រកាស​លក់​ផ្សារ​នេះ​មែន ដោយសារ​តែ​លោក​ប្រឈម​នឹង​ប្រាក់​បំណុល​ធនាគារ បើ​ទោះជា​ទីផ្សារ​របស់​លោក​កំពុង​ដំណើរ​ដោយ​រលូន​ក្ដី​។

លោក​ទួន វ​ណ្ណា បាន​ថ្លែង​ថា ក្រោយ​ពី​លោក​បាន​សាងសង់​តួរ​ផ្សារ​រួចរាល់​ហើយ លោក​គ្រោង​នឹង​កុងត្រា​លក់​តូប​នីមួយ​ៗ ឬ លក់​កន្លែង​ផ្សេង​ៗ ផ្ដាច់​ឲ្យ​ទៅ​អាជីវករ ដើម្បី​យក​ប្រាក់​បង្វិល​សងបំណុល​ធនាគារ​ឬ​បំណុល​ឯកជន ប៉ុន្តែ​ក្រុម​អាជីវករ​ទាំងអស់​សុទ្ធតែ​បាន​ត្អូញត្អែ​ថា ពួក​គាត់​គ្មាន​លទ្ធភាព​ទិញ​តូប​ផ្ដាច់​នោះ​ទេ​។ ដូច្នេះ​ហើយ​ទើប​បានជា​លោក​សម្រេច​ប្រកាស​សេង​ទីផ្សារ​នេះ​ទៅ​ឲ្យ​ថៅកែ​ថ្មី  តែ​ពេល​នេះ​មិន​ទាន់​មាន​អ្នក​សេង​បន្ត​នៅឡើយ​ទេ​។